×
Photo by LENG CHANREASEY

សាកល្បងជាមួយរសជាតិថ្មីពីកម្មវិធី ភ្លក់ស្រាមកពីតំបន់ Bordeaux

 
 

            កាល​ពី​ថ្ងៃ​សៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧​ នៅ​រសៀល​ម៉ោង ២៖០០​ដល់​៥៖០០​ល្ងាច ក្រុម​ហ៊ុន​នាំ​ចេញ នាំ​ចូល​ស្រាក្រហម The WineMerchants (The Warehouse Wine Shop)បាន​បង្កើត​កម្ម​វិធី​ភ្លក់​ស្រា​ជា​លើក​ទី ២ ដោយ​នាំយក​នូវ​ប្រភេទ​ស្រា​ក្រហម Chateaux Grands Crus ចំនួន​​២៤ មុខ​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ពី​ចំណាត់​ថ្នាក់ Grands Crus (ចំណាត់​ថ្នាក់​ នៃ​រសជាតិ​ក្នុង​ការ​ផលិត) ដែល​ផលិត​នៅ​ក្នុង​ឆ្នាំ ២០១៤ និង​ស្រា​ដែល​ឋិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី២​មួយ​ចំនួន​បន្ថែម​ទៀត​ផង​ដែរ។​ នៅ​ក្នុងវេលា​

នោះ គឺ​ជា​ឳកាស​ដ៏​ពិសេស​បំផុត​ដែល​អតិថិជន​ទាំង​ ភ្ញៀវ​ជាតិ​ និង​អន្ត​រជាតិ​អាច​ស្វែង​យល់​ និង​សិក្សាអំពី​ស្រា​ជា​ច្រើន​ប្រភេទ​ដោយ​ផ្ទាល់​ពី​អ្នក​តំណាង និង​ជា​ម្ចាស់ នៃ​ក្រុម​ហ៊ុន​នីមួយៗ ដោយ​ពួក​គាត់​បាន​ធ្វើ​ការណែ​នាំ ​ចែក​រំ​លែក ​និង​ឆ្លើយ​តប​អំពី​ពត៌​មាន ចម្ងល់​ផ្សេងៗ​ដែល​ទាក់​ទង​ទៅ​នឹង​ផលិត​ផល​ស្រា​របស់​ពួក​គាត់​ដោយ​ក្តីសោមន្ស​រីករាយ។