×
Photo by UN HOUR

ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​រម្លឹក​ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ

 
 

            របាំ​ព្រះ​រាជ​ទ្រព្យ​មាន​ប្រវត្តិ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ ហើយ​ក៏​ត្រូវ​បាន​មូលនិធិ​ អ្នក​ម្នាង​ ផាត់​កា​ញុល​ ​និង​អង្គការ​យូណេស្កូ​ គាស់​រំលើង​ថែរក្សា​និង​ដាក់​សម្តែង​ជូន​ទស្សនិកជន​ឲ្យ​​ចូលរួម​ទស្សនា​ ចំនួន​ពីរ​​ថ្ងៃ​ ក្រោម​ប្រធានបទ​ “Memories in motion”​ នៅ​ក្នុង​សន្និសិទ​កាសែត​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ០៧​ ខែ​ ធ្នូ​ ឆ្នាំ​២០១៧​ នៅ​សណ្ឋាគារ​ រ៉ាហ្វលភ្នំពេញ​ ក្រោម​ព្រះរាជអធិបតីភាព​ សម្តេច​ព្រះ​រាជ​បុត្រី​ ព្រះ​រាម​នរោត្តម​បុប្ផាទេវី​ ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ តេស្សូ​ អ្នក​មុខ​អ្នក​ការ​និង​អ្នក​សារ​ព័ត៍មាន​ជា​ច្រើន​រូប​ផង​ដែរ។ថ្លែង​ចេញ​ពី​សន្និសិទ​កាសែត​នោះ​ សម្តេច​ព្រះរាជបុត្រី​ ព្រះរាម​នរោត្តម​​បុប្ផាទេវី​ដែល​ជា​អតីត​អ្នក​របាំ​មួយ​អង្គ​ដែរ​នោះ​ បាន​មាន​ព្រះបន្ទូរ​ឲ្យ​ដឹង​ពី​គោល​បំណង​ក្នុង​ការ​រៀបចំ​កម្មវិធី​សម្តែង​របាំ​ព្រះរាជទ្រព្យ​នោះ​គឺ​ដើម្បី​ចង់​ផ្សព្វផ្សាយ​ពី​របាំ​នេះ​ឲ្យ​ភាព​ទូលំទូលាយ​ជាង​មុន​ និង​ចង់​បង្ហាញ​ពី​ទម្រង់​សិល្បះ​ដ៏​មាន​អត្ថន័យ​របស់​ខ្មែរ​ដើម្បី​ឲ្យ​សាធារណៈជន​អាច​ស្វែង​យល់​និង​សិក្សា​ស្រាវជ្រាវ​ ក៏​ដូច​ជា​ប្រវត្តិ​ខ្លះៗ​ពី​ក្បាច់​របាំ​នេះ​ផង​ដែរ។ ក្នុង​ឱកាស​នៃ​ការ​សម្តែង​សិល្បៈ​នោះ​លោក​អ្នក​ក៏​អាច​ស្វែង​យល់​ពី​ការ​វិវឌ្ឍ​នៃ​ទម្រង់​សិល្បៈ​របាំ​ព្រះ​រាជ​ទ្រព្យ​ជា​បី​ដំណាក់​កាល​ដោយ​ចាប់​ពី​រជ្ជ​កាល​ព្រះ​បាទ​ស៊ីសុវត្ថិ​ ឆ្លង​កាត់​រជ្ជកាល​ព្រះ​មហាក្សត្រីយានី​ ព្រះ​ស៊ីសុវត្ថិ​ កុសុមៈ​ រហូត​ដល់​រជ្ជកាល​សម័យ​ព្រះបាទ​នរោត្តម​ សីហនុ​ផង​ដែរ​។​ ជាង​នេះ​ទៅ​ទៀត​ក៏​មាន​ការ​សម្តែង​ទម្រង់សិល្បៈ​ល្ខោន​ខោល​នៅ​ថ្ងៃ​នោះ​ដោយ​មាន​ការ​ចូល​រួម​សម្តែង​ដោយ​ក្រុម​សិល្បករ​ប្រមាណ​ជាង​២០​នាក់។​