×
Photo by UN HOUR

ដើម​ Christmas​ ពិតៗ​មួយ​ដើម​ បង្ហាញ​ខ្លួន​ក្នុង​សណ្ឋាគារ​ Raffles​ Hotel​ Le​ Royal,​ Phnom​ Penh​

 
 

            ធ្លាប់​តែ​ឃើញ​ដើម​ Christmas​ ​សិប្បនិមិ្មត​ដែល​គេ​ឃើញ​យ៉ាង​ព្រោង​ព្រាត នៅតាម​ស្ថាប័ន​មួយ​ចំនួន ដែល​គេ​​ដាក់​តាំង​លម្អរ​ ដើម្បី​អបអរ​ពិធី​បុណ្យ​ណូអែល​នៅ​ថ្ងៃ​ខាង​មុខ​នេះ។ ដោយ​ឡែក​នៅ​សណ្ឋាគារ​ Raffles Hotel Le Royal, Phnom Penh ទើប​តែ​ប្រារព្ធ​កម្មវិធី​បំភ្លឺ​ដើម​គ្រីស្មាស​ពិត​ប្រាកដ​មួយ​ដើម​កាល​ពី​យប់​ថ្ងៃ​ទី ៨ ខែឆ្នូ ឆ្នាំ២០១៧ កន្លង​ទៅ​នេះ។​ ទាំង​ដើម និង​ស្លឹក​គឺ​សុទ្ធ​តែ​ជា​រុក្ខជាតិ​ពិតៗ ដែល​បាន​នាំ​ចូល​ពី​សហ​រដ្ឋ​អាមេរិក បាន​ឈរ​យ៉ាង​សង្ហារ​នៅ​កណ្តាល​ទី ត្រង់កន្លែង​ដែល​គេ​ទទួល​ភ្ញៀវ​នៅ​សណ្ឋាគារ Raffles Hotel Le Royal, Phnom Penh។​ ដូច្នេះ​ចង់​ដឹង​ថា​ ដើម Christmas​ មែនទែន​នោះ​មាន​សណ្ឋាន​យ៉ាង​ណា​ ​តោះ​ទៅ​ទស្សនា​នៅ​សណ្ឋាគារ​​ Raffles Hotel Le Royal, Phnom Penh ​ទាំង​អស់​គ្នា៕

Article by KEO SONG