×
SOVRIN

SOVRIN​ បាន​បង្ហាញ​ជម្រើស​ទី​កន្លែង​ល្អ​ប្រណីត​ និង​មាន​សោភ័ណភាព​ជាង​គេ​ប្រចាំ​ឆ្នាំ២០១៧

 
 

            បន្ទាប់​ពី​បាន​ធ្វើ​ការ​បោះឆ្នោត​រយៈ​ពេល​មួយខែ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​ទស្សនាវដ្ដី​ សូវរីន​ រួម​ជា​មួយ​នឹង​ការ​ដាក់​ពិន្ទុ​ដោយ​ផ្ទាល់​ពី​ក្រុម​និពន្ធ​របស់​ សូវរីន​ ខណៈ​នេះ​យើង​បាន​រក​ឃើញ​នូវ​ចំណាត់​ថ្នាក់​កន្លែង​ប្រណីតៗ​នៅ​កម្ពុជា​ហើយ។​ សម្រាប់​ចុង​ឆ្នាំ២០១៧​នេះ​ សូវរីន​ បាន​ធ្វើ​ការ​ជ្រើស​រើស​ទីកន្លែង​ពិសេស​សម្រាប់​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​យក​ Top 3​ ក្នុង​ផ្នែក​នីមួយៗ​ដែល​មាន​ដូច​ជា៖​ SOVRIN Top Luxury Hotel & Resort, SOVRIN Top Boutique Hotel, SOVRIN Top Holliday Villa, SOVRIN Top Spa, SOVRIN Top Fine Restaurant, SOVRIN Top Restaurant, SOVRIN Top Khmer Restaurant, SOVRIN Top Home Cook Restaurant, SOVRIN Top Café, SOVRIN Top Bar & Lounge​ និង​ SOVRIN Top Party Venue។​ ជា​មួយ​នឹង​ការ​ផ្ដល់​ចំណាត់​ថ្នាក់​នេះ​ សូវរីន​ បាន​ផ្ដោត​ទៅ​លើ៖​ “លក្ខណៈ​ពិសេស​ ភាព​ល្អឯក​ ប្រណីត​ភាព​ សោភ័ណ​ភាព​ គួប​ផ្សំ​នឹង​សេវា​កម្ម​ល្អ​ អនាម័យល្អ​ និង​ជា​កន្លែង​ប្រកប​ទៅ​ដោយ​បរិយាកាស​ល្អ​ល្អះ​ និង​ស្ដង់​ដា​ត្រឹម​ត្រូវ”។​ ទាំង​នេះ​សុទ្ធ​តែ​ជា​លក្ខន្តិកៈ​ និង​ចំណុច​សំខាន់​ក្នុង​ការ​វាយ​តម្លៃ។​ ចង់​ដឹង​ថា​តើ​ឆ្នាំ​នេះ​ សូវរីន​ បាន​ចាត់​ចំណាត់​ថ្នាក់​ជូន​ខាង​ណាខ្លះ​ តោះ​នាំ​គ្នា​ក្រឡេក​ទៅ​មើល​បញ្ជី​រាយ​នាម​ខាង​ក្រោម​ទាំង​អស់​គ្នា!

SOVRIN Top Luxury Hotel & Resort

Raffles Hotel Le Royal, Phnom Penh

Shinta Mani Angkor, Siem Reap

Song Saa Private Island, Sihanouk Ville



SOVRIN Top Boutique Hotel

Heritage Suites Hotel, Siem Reap

Bric-à-Brac, Battambang

La Maison d’Ambre, Phnom Penh



SOVRIN Top Holiday Villa

Kampot River Residence, Kampot

Villa des Palmes, Kep

Villa Romonea, Kep