×
Photo by NY KINUT

ពិត​ជា​មិន​ធម្មតា! ហាង​ថ្មី​របស់ adidas តុប​តែង​ជា​មួយ​នឹង​ភាព​ទាក់​ទាញ​និង​មិន​ចេះ​ជិន​ណាយ

 
 

            ឡូយ​កប់ជា​មួយ​នឹង ហាង​ថ្មី​របស់​ adidas ពិត​ជា​មាន​ភាព​ទាក់ទាញ​​ប្រកប​ដោយ​រសនិយម​ជា​ទី​បំផុត ដែល​ទើប​តែ​បើក​ទ្វារ​ស្វាគមន៍​អថិតិជន ដើម្បី​ចូល​ទស្សនា​និង​ធ្វើ​ការ​សាក​ល្បង​ជាវ​រាល់​ទំនិញ​ទាំង​ឡាយ។​ ស្ថិត​នៅ​ខាង​លិច​​វិមាន​​ឯករាជ្យ​​ប្រមាណ​​ ៥០០​ម៉ែត្រ តាម​​បណ្តោយ​​មហា​វិថី​​ព្រះសីហនុ អ្នក​​នឹង​​បាន​​ពើប​​ប្រទះ​នូវ​​ហាង​​ដ៏​ប្រណិត​មួយ​ពណ៌​ប្រផេះ និង​មាន​ស្លាក​យី​ហោឈ្មោះ​ adidas ជាមួយ​និង​ឡូហ្កូ​ ឆ្នូត​បី ពណ៌​ស កំពុង​តែ​ឈរ​យ៉ាង​សង្ហា និង​​រឹង​មាំ ហាក់​បង្ហាញ​ពី​ភាព​អង់​អាច​របស់​បុរស​នោះ គឺ​ជា​ហាង​លក់​សម្លៀក​បំពាក់​កីឡា adidas បើ​ក្រឡេក​ពី​ខាង​ក្រៅ ដូច​ជា​សាមញ្ញ​បន្តិច តែ​បើ​ងាក​មក​មើល​ការ​តុប​តែង​ផ្នែក​ខាង​ក្នុង​វិញ​​វា​ពិត​ជា​ធ្វើ​ឲ្យ​យើង​មិន​សរសើរ​មិន​បាន​ឡើយ។ ជាមួយ​នឹង​ការ​តុបតែង​បែប​ក្លាសិក ឆ្លុះ​ជាមួយ​នឹង​ទំនិញ​រាប់​រយ​ដែល​ភាគ​ច្រើន​សម្រាប់​តែ​បុរស បាន​កួច​​ចិត្ត​​មិត្ត​​សុភាព​​បុរស​​យើង​មិន​​ឲ្យ​​ជិន​​ណាយ ​និង​​មិន​​ចង់​​ចេញ​​ឆ្ងាយ​​ពី​​ហាង​ adidas ថ្មី​​នេះ​​ឡើយ។