×
Photo by UN HOUR

MG ZS រថយន្ត​​ដែល​​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុងក្រោយបាន​មក​ដល់​កម្ពុជា​ហើយ

 
 

          ពិត​ជា​មិន​ធម្មតា ជា​មួយ​នឹង MG ZS ដែល​ជា​ឡាន​ដែល​ភ្ជាប់​មក​ជា​មួយ​នឹង​បច្ចេក​វិទ្យា​ចុង​ក្រោយ ដែល​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​តិច​បំផុត បាន​មក​ដល់​កម្ពុជា​ហើយ។ MG ZS ជា​ប្រភេទ​ឡាន​របស់​ប្រទេស អាល្លឺម៉ង់ ហើយ​បាន​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា តម្លៃ​តែ​ជាង​៣ ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ ទើប​តែ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​ធ្នូ ​ឆ្នាំ ២០១៧ កន្លង​ទៅ​នៅ​ឯ​ភោជនីយដ្ឋាន Topaz ក្រុង​ភ្នំពេញ ដែល​មាន​ការចូល​រួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជាតិ ​និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ។

         វា​ជា​ឱកាស​ដ៏​វិសេស​វិសាល​បំផុត សម្រាប់​ភ្ញៀវ​កិត្តិយស​ទាំង​ឡាយ​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​ដ៏​ឱ​ឡា​រឹកមួយ​នេះ។ ក្នុង​នោះ​ផង​ដែរ​សម្រាប់​អតិថិជន​បី​នាក់​ដំបូង​ដែល​បាន​ទិញ​រថយន្ត MG ZS និង​​ទទួល​បាន​

ទូរសព្ទ​ដៃ​ iPhone  X ភ្លាមៗ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។ បន្ថែម​ជាង​នេះ​ទៅ​ទៀត អតិថិជន​ទាំងអស់ ​និង​មាន​ឱកាស​ឈ្នះ​រង្វាន់ iPhone  X ពី​ការ​ផ្សង​សំណាង​នោះ​ផង​ដែរ៕

Article by KEO SONG




SUGGESTIONS