×
SOVRIN Promotion

Rene-Cell Skin Science ធ្វើ​​ឲ្យ​​លោក​​អ្នក​​ឈប់​​បារម្ភ​​ពី​​បញ្ហា​​ក្នុង​​ការ​​ថែ​​ទាំ​​ស្បែក​​មុខ

 
 

          ជា​ការ​ពិត​ណាស់​បញ្ហា​ស្បែក​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​ដែល​មនុស្ស​គ្រប់​វ័យ​មិន​គួរ​មើល​រំលង​បាន​ ជា​ពិសេស​គឺ​មិត្ត​នារីៗ​យើង​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​នូវ​សម្រស់​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ​ដែរ ​Rene-Cell ក៏​មាន​អ្នក​បច្ចេក​ទេស​ជំនាញ​ក្នុង​ការ​ថែ​ទាំ​ស្បែក​មុខ​របស់​លោក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​បរិបូរណ៍​យ៉ាង​មាន​សុវត្ថិភាព​និង​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត​ពី​ខាង​ក្នុង​ និង​មាន​ពន្លឺ​ស្រស់​ថ្លាតាម​បែប​ធម្មជាតិ​ពិតៗ​ហើយ​អ្វី​ដែល​ពិសេស​នោះ ​Rene-Cell មាន​តួ​នាទី​ធ្វើ​ឲ្យ​អាយុ​នៃ​ស្បែក​មុខ​កាន់​តែ​ក្មេង​ជាង​វ័យ​ថែម​ទៀត​ផង។ ទាំង​អស់​នេះ​ក៍​ដោយ​សារ​តែ​​ Rene-Cell​ មាន​តិច​និច​ពិសេស​តាម​បែប​ស្តង់ដារ​កូរ៉េ ១០០ ភាគ​រយ​មក​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​ដែល​បាន​អញ្ជើញ​មក​មជ្ឈមណ្ឌល​ Rene-Cell Skin Science។ មួយ​វិញ​ទៀត​ក៏​មាន​អតិថិជន​ជា​ច្រើន​បាន​ចោទ​ជា​សំនួរ​មក​កាន់ Rene-Cell  ថា​ហេតុអ្វី​បាន​ជា​ត្រូវ​ថែ​ទាំ​ស្បែក​ និង​សម្រស់​ដោយ​ប្រើ​តិចនិច​នេះ? ចម្លើយ​នោះ​គឺ​ថា ជា​ធម្មតា​ស្បែក​មុខ​មួយ​តែង​តែ​មាន​កោសិការ​ថ្មី​ដែល​ត្រូវ​លូត​លាស់​ជា​រៀង​រាល់​ថ្ងៃ ហើយ​មនុស្ស​ដែល​មាន​វ័យ​កាន់​ចំណាស់ ​កោសិការ​ដែល​ត្រូវ​លូត​លាស់​កាន់​យឺត ម្យ៉ាង​វិញ​ទៀត​យើង​អាច​និយាយ​បាន​ថា​ជា​ការ​លូត​លាស់​ស្ពឹក។ ប៉ុន្តែ​ក៏​អាស្រ័យ​លើ​យើង​ថា​បាន​ថែ​ទាំ​បាន​ត្រឹម​ត្រូវ​ដែរ​ឬទេ? ដូច្នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​យើង​ថែ​ទាំ​ស្បែក​ដោយ​ប្រើ​តិចនិច​ដោយ​ដៃ​ដើម្បី​ជួយ​សម្រួល​ដល់​សរសៃ​ឈាម​ឆ្មាល់​ឆ្មាល់​នៅ​ក្នុង​ខ្លួន​យើង ​ហើយ​ពាក់​ពន្ធ័​ទៅ​នឹង​សរសៃ​ឈាម​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​មាន​ដំណើរ​ការ​ស្រួល​ ធ្វើ​ឲ្យ​ឈាម​ប្រែ​ពី​ខាប់​មក​ថ្លា ​ជួយ​បន្តឹ​ង​ផ្ទៃ​មុខ។ ជា​ទូទៅ ​Rene-Cell តែង​តែ​ណែ​នាំ​ឲ្យ​មក​ទទួល​ធ្វើ​តិចនិច​បែបនេះ​ពី​មួយ​សប្តាហ៍​ទៅ​ដប់​ថ្ងៃ​ម្តង ដើម្បី​ធ្វើ​ឲ្យ​ស្បែក​មុខ​យើង​កាន់​តែ​ក្មេង​ជាង​វ័យ​បន្តិច​ម្តងៗ។

          ដោយ​ឡែក​ Rene-Cell ក៏​ធ្លាប់​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ពី​គ្រូ​ជនជាតិ​កូរ៉េ​ដែល​មាន​បទពិសោធន៍​ខ្ពស់​និង​ស្នាដៃ​ ហើយ​យក​ចិត្ត​ទុក​ដាក់​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ រាល់​ផលិត​ផល​ដែល​យក​ប្រើ​នៅ​ក្នុង​មជ្ឈមណ្ឌល​ស្គីនឃែរ​នេះ​ផង​ដែរ​គឺ​ប្រើ​តែ​ផលិត​ផល​ម៉ាក​របស់ Rene-Cell ផ្ទាល់​ដែល​ជា​ផលិត​ផល​ដែល​ផ្សំ​ឡើង​ដោយ​គ្មាន​សារធាតុ​គីមី និង​ជាតិ​កាត់​ដែល​ធ្វើ​​ឲ្យ​ខូច​ស្បែក​នោះ​ឡើយ​ ព្រោះ Rene-Cell គឺ​ជា​ផលិតផល​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​យ៉ាង​ពិត​ប្រាកដ ម្យ៉ាង​ផលិតផល​ដទៃ​ទៀត​ដែល​បាន​ចម្រាញ់​យក​តែ​ផលិតផល​ដែល​ល្អ​មាន​គុណភាព​ខ្ពស់​មក​ប្រើ​ប្រាស់​ក្នុង​ Rene-Cell ស្គីន​ឃែរ​តែ​ប៉ុណ្ណោះ។ Rene-Cell គឺ​ផ្តោត​ទៅ​លើ​ការ​ថែ​ទាំ​បញ្ហា​ស្បែក ជ្រីវ​ជ្រួ​​ញ មុខ​ខ្មៅ​ស្រអាប់ មុខ​មុន ជាំ និង អាចម៍​រុយ។ ថ្មីៗ​នេះ​ដែរ ​Rene-Cell ក៏​កំពុង​តែ​រៀបចំ​កម្មវិធី​សម្រក​រាង​ធ្វើ​ឲ្យ​រាង​ស្អាត​និង​ស្បែក​តឹង​ណែន​ល្អ​មិន​យា​ធ្លាក់​ដោយ​ម៉ាស៊ីន​ទំនើប​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​ផង​ដែរ។

          អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះ​គឺ​ ការ​ផ្តល់​ជូន​នូវ​សេវា​កម្ម​នៅ​ Rene-Cell ដែល​មាន​តំលៃ​ត្រឹម​តែ​ចាប់​ពី ២៤​ដុល្លា ទៅ ១៩៩ដុល្លា​តែ​ប៉ុណ្ណោះ ជាមួយ​នឹង​ទី​កន្លែង​ដែល​មាន​ស្តង់ដារ​ផាសុកភាព បុគ្គលិក​សុភាព​រាប​សារ ថ្លៃ​ថ្នូរ​ រួស​រាយ​រាក់​ទាក់​និង​ស្មោះ​ត្រង់​ ដែល​កំពុង​តែ​រង់​ចាំ​ទទួល​ស្វាគមន៍​រាល់​អតិថិជន​គ្រប់​រូប​ដោយ​ក្តី​សោមស្ស​រីករាយ​និង​ពេញ​ចិត្ត​ជា​ទី​បំផុត។ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ​Rene-Cell ក៏​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ដល់ទៅ50% ចាប់ពីថ្ងៃទី18ដល់ថ្ងៃទី២៣​ខែធ្នូរ សម្រាប់គ្រប់សេវាកម្ម​។ ដូច្នេះ​សូម​កុំ​ឲ្យ​ឱកាស​ដ៏​ពិសេស​នេះ​រំលង​ផុត​ទៅ​ឲ្យ​សោះ​​សូម​នាំ​ គ្រួសារ​អ្នក និង​មនុស្ស​ជា​ទី​ស្រលាញ់​មក​មជ្ឈមណ្ឌល ​Rene-cell science skin care ដើម្បី​ទទួល​បាន​កាដូ​បំណាច់​ឆ្នាំ​ដ៏​ពិសេស​មួយ​នេះ។

          Rene-Cell ជឿ​ជាក់​ថា​គ្រប់​អតិថិជន​ដែល​បាន​អញ្ចើញ​មក​មជ្ឈមណ្ឌល​ស្គីនឃែរ​ម្តង​ហើយ​ ពិត​ជា​ចង់​មក​ម្តង​ទៀត​​ជា​ពុំ​ខាន​​ឡើយ​ ពី​ព្រោះ​​បន្ទាប់​ពី​បាន​ទទួល​យក​សេវា​កម្ម​ពី​ Rene-Cell ហើយ លោក​អ្នក​ច្បាស់​ជា​លាន់មាត់​ថា ល្អ​ប្លែក​ជាក់​ជា​មិន​ខាន។ ដូច្នេះ​ប្រសិន​បើ​មាន​ចម្ងល់​និង​ព័ត៍មាន​ផ្សេងៗ ​និង ​ការ​ណាត់​ទុក​ជា​មុន​អាច​ធ្វើការ​ទំនាក់​ទំនង​តាម​រយៈ​ហ្វេស​ប៊ុក​ផេក https://www.facebook.com/Renecellkhmer/  ឬ​ក៏​​អញ្ជើញ​មក​មជ្ឈមណ្ឌល​យើង​ដោយ​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​ ស្ថិត​នៅ​ក្នុង​អាគារ អារ៉ូមា​លេខ ២២​​​ ជាន់​ទី ៥ ផ្លូវ ២៤២ កែង​ផ្លូវ ១០៧ និង​មាន​លេខ​ទូរស័ព្ទ ០២៣ ៤២​ ៤៦ ១៦ / ០១២​ ៨១ ៨១ ៨៦៕


  



SUGGESTIONS