×
Photo by UN HOUR

Mid Villa ហាង​លក់​កាបូប​ ស្បែកជើង​ទំនើប​ក្នុុង​អគារ​សម័យ​បារាំង​សម្ពោធ​បឋម​នៅ​កណ្តាល​ទីក្រុុងភ្នំពេញ

 
 

          អាគារ​ដែល​នៅ​សេស​សល់​ពី​សម័យ​បារាំង​ជា​ច្រើន​ត្រូវ​បាន​គេ​បោះបង់​ចោល ​និង​ខ្លះ​ទៀត​​ត្រូវ​គេ​វាយ​កំទិច​ចោល រួច​ជំនួស​មក​វិញ​នូវ​អគារ​សម័យ​ទំនើប​ខ្ពស់ៗ។ ដោយ​ឡែក​សំណង់​អគារ​ពី​សម័យ​អាណា​និគម​បារាំង​មួយ ដែល​ស្ថិត​នៅ​តាមបណ្តោយ មហាវិថីព្រះសីហនុ បាន​ឈរ​​បង្ហាញ​​រាង​​បង្អួត​​សម្រស់​​ខុស​​ប្លែក​​ពី​​អគារ​​ឬ​​ហាង​​ទំនិញ​​ដែល​​នៅ​​ក្បែរៗ​​នោះ ក្រោម​ឈ្មោះ​ថា ​Mid Villa ជា​ហាង​លក់​កាបូប​ ស្បែកជើង ដែល​ទើប​តែ​សម្ពោធ​បឋម​កាល​ពី​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧​​កន្លង​ទៅ​នេះ។

          បើ​​ទោះ​​បី​​ជា​​អគារ​​ខាង​​ក្រៅ​​មាន​​រចនា​បថ​​បែប​​​សម័យ​​អាណានិគម​បារាំង​​ក៏​​ពិត​​មែន​ ប៉ុន្តែ​​គ្រាន់​​តែ​​បោះ​​ជំហាន​​ចូល​​ក្នុង​​ហាង​​ភ្លាម​​យើង​​ហាក់​​មាន​​អារម្មណ៍​​ថា​ ដូច​​ជា​​កំពុង​​តែ​​នៅ​​ក្នុង​​ហាង​​ដ៏​​ទំនើប​​មួយ​​ដែល​​មាន​​ការ​​រចនា​ម៉ូដ​​ខាង​​ក្នុង​​តាម​​បែប​​សម័យ​​ទំនើប​​និយម​ ដែល​​បណ្ដុំ​​ទៅ​​ដោយ​​ម៉ាក​​ល្បីៗ​​នៅ​​ក្នុង​​ហាង។ ជាមួយ​នឹង​ភាព​សម្បូរ​បែប​នៃ​សម្លៀក​បំពាក់​ហ្វេហ្សិន​យ៉ាង​ច្រើន​​ Mid Villa បានពាំនាំ​នូវ​​​សម្លៀក​បំពាក់​​ កាបូប​ ស្បែកជើង​ ខ្សែក្រវាត់​ និង​​គ្រឿង​​អលង្ការ​​ទំនើប​​ទាន់​​សម័យ​​ជា​ច្រើន​ដែល​​បណ្ដុំ​​ទៅ​​ដោយ​​ម៉ាក​​ល្បីៗ​​ផង​ដែរ។ Mid Villa ចាប់​ផ្តើម​បើកទ្វារ​ទទួល​ស្វាគមន៏​អតិថិជន ចាប់​ពី​ម៉ោង ៨.០០នាទី​ព្រឹក ដល់​ម៉ោង ៨.៣០យប់​ជា​រៀង​រាល់​ថ្ងៃ៕

 

 




SUGGESTIONS