×
Photo by UN HOUR

ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហាង adidas សា​ខា​ផ្លូវ​ព្រះ​សីហនុ

 
 

          កាល​ពី​ថ្ងៃ​សៅរ៍​ទី១៦ ខែធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ ហាង​លក់​សម្លៀក​បំពាក់ ស្បែក​ជើង កីឡា​ម៉ាកadidas បាន​បើក​សម្ពោធ​ហាង​ថ្មី​របស់​ខ្លួន​ដែល​ទើប​តែ​ធ្វើ​ការ​ជួស​ជុល​ថ្មីឡើង​វិញ​ដែល​មាន​អាស័យ​ដ្ឋាន​ស្ថិត​លើ​ផ្លូវ​ព្រះសីហនុ។ ក្នុង​នោះផង​ដែរ​ហាង​បាន​ធ្វើ​ការ​បែងចែក​ជា ជាន់​ផ្ទាល់​ដី​ហៅ​ថា "Homecourt" ដែល​មាន​លក់​សម្លៀក​បំពាក់ ស្បែក​ជើង និង​សម្ភារៈ​កីឡា។​ជាន់​ខាង​លើ​គឺ "Neighbourhood" ដែល​មាន​លក់​សម្លៀក​បំពាក់ ហ្វេស​ហ្សិន​សម្រាប់បុរស នារី​​ជា​ច្រើន​ម៉ូដ។  ក្នុង​ឱកាស​ដ៏​ឱឡារិក​នោះ​ផង​ដែរ​ពិធី​ការនី ម៉ារី​ហាត និង​អ្នកគ្រប់​គ្រង​ប្រតិបត្ដិ​ការ​របស់ adidas លោក C. Chandrakumar បាន​ទទួល​ស្វាគមន៍​តារា​ល្បីៗ រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​ភ្ញៀវ​កត្តិយស​ដែល​បាន​ចូល​រួម​យ៉ាង​កុះ​ករ​នៅ​ក្នុង​ហាង adidasពោរ​ពេញ​ដោយ​ភាព​កក់​ក្ដៅ។

យើង​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា​មាន​ភ្ញៀវ​ជា​ច្រើន​បានចូល​រួម​ការ​លេង Game ដើម្បី​ទទួល​បាន​រង្វាន់​ពី adidas ដែល​កាន់​តែ​ញុំាង​កម្ម​វិធី​មាន​សភាពអ៊ួ​អរ​និង​រីក​រាយ។ ក្នុង​នោះ​ផង​ដែរ​ក្រុម​រាំ OMG Dance Crew បាន​សម្តែង​និង​​រាំ​​ដើម្បី​បង្ក​ភាពរីក​រាយ​ដល់​អតិថិជន​ដែល​ចូល​រួម​នៅ​ក្នុង​ហាង។ ហើយ​មិន​តែ​ប៉ុណ្ណោះ ក៏​មាន​វត្ត​មានឯក​អគ្គរដ្ឋ​ទូត​​របស់ adidasកម្ពុជា​នោះ​គឺ កញ្ញា ស៊ន សៀវ​ម៉ី ចូល​រួម​ជា​ភ្ញៀវ​កត្តិយស​ផង​ដែរ៕

Article by HENG CHANMAKARA




SUGGESTIONS