×
Photo by NY KINUT

ក្រុម​ហ៊ុន Grab ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​រួម​សហការ​ជា​មួយ​នឹង​ក្រសួង​សាធារ​ណការ​និង​ដឹក​ជញ្ជូន

 
 

         កម្ម​វិធី​ទូរសព្ទ​ដែល​ផ្តល់​សេ​វា​កម្ម​តាក់​ស៊ី​ទី1​នៅ​អាស៊ី​អាគ្នេយ៍​បាន​ចាប់​ផ្តើម​ដំណើរ​ការ​នៅរាជ​ធានី​ភ្នំពេញ​ហើយ។កាល​ពី​ថ្ងៃ​ទី​19 ខែ​ធ្នូ ឆ្នាំ​2017​ ក្រុម​ហ៊ុន Grab​ ដែល​ជា​ក្រុម​ហ៊ុន ដឹក​ជញ្ជូន​តាម​តម្រូវ​ការ​នៅតំបន់​អាស៊ី​អាគ្នេយ៍​ បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ក្រុង​ភ្នំ​ពេញ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ហើយ​ព្រម​ទាំង​ពាំ​នាំ​យក​មក​នូវ​សេវា​កម្ម​ដឹក​ជញ្ជូន​តាម​តម្រូវ​ការ​ប្រកប​ដោយ​សុវត្ថិភាព​និង​មាន​ភាព​ងាយ​ស្រួល​ព្រម​ទាំង​ជឿ​ទុក​ចិត្ត បាន​មក​ដល់​សហគមន៍​អា​ស៊ី​ហើយ។ បច្ចុប្បន្ន​ក្រុម​ហ៊ុន Grab ក៍​បាន​ចុះ​អនុស្ស​រណ:​នៃ​ការ​យោគ​យល់ (MOU) ជា​មួយ​ក្រសួងសា​ធារ​ណការ​និង​ដឹក​ជញ្ជូន (MPWT) ដើ​ម្បី​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ត និងសេដ្ឋ​កិច្ច​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុជា។

          ក្រោម​អនុស្ស​រណ:​នៃ​ការ​យោគ​យល់​ក្រុម​ហ៊ុន Grab​ នឹង​ប្រើ​ប្រាស់​ប្រពន្ធ័​បច្ចេក​វិទ្យា​ដើម្បីអភិវឌ្ឍ​សេវា​ដឹក​ជញ្ជូន​ប្រកប​ដោយ​សុវត្ថិ​ភាព​និង​ជឿ​ទុក​ចិត្ត​មាន​សេវា​ទូ​លំ​ទូ​លាយ​ក៏​បានចូល​រួម​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​ចរាចរណ៍​កាន់​តែ​ល្អ​ប្រសើរ​ព្រម​ទាំង​លើក​កម្ពស់​វិស័យ​ហិរញ្ញ​វត្ថុក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ អនុស្សា​រណ:​នៃ​ការ​យោគ​យល់​នេះ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ Grab នា​ព្រឹក ថ្ងៃ​ទី19 ខែ​ធ្នូ ឆ្នាំ​2017​ នៅ​ភោជនីយ​ដ្ឋាន Topas​ ក្រោម​សំណាក់​អធិបតេយ្យ​ភាព ឯកឧត្តម ស៊ុន​ចាន់​ថុល ទេស​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​សាធារណ​ការ នឹង​ដឹក​ជញ្ជូន ជា​មួយ​និងសហស្ថាប​និក​ក្រុម​ហ៊ុន Grab អ្នក​នាង Hooi Ling  លោក Tan ព្រម​ទាំង​វត្ត​មាន​របស់​លោក Oliver ching Ming Han លេ​ខា​ធិការ​ទី1 (ផ្នែក​នយោបាយ) នៃ​ស្ថាន​ទូត​សាធារណ​រដ្ឋ​សិង្ហ​បុរីក្នុង​ទី​ក្រុង​ភ្នំពេញ និង​លោក Nick Beresford ប្រធាន​គ្រប់​គ្រង​ប្រចាំ​ប្រទេស​​កម្ម​វិធី​អភិវឌ្ឈន៏សហ​ប្រជាជាតិ (UNDP) ក្នុង​ប្រទេស​កម្ពុជា។

          ឯក​ឧត្តម​ ស៊ុន​ ចាន់ថុល ទេស​រដ្ឋ​មន្រី្ត ក្រសួង​សា​ធារ​ណៈការ​និង​ដឹក​ជញ្ជូន​បាន​មានប្រសាសន៍​ថា​ យើង​ពិត​ជា​មាន​ការ​កោត​សរសើរ​ចំពោះ​ក្រុម​ហ៊ុន Grab ដែល​ជា​ក្រុម​ហ៊ុនគោរព​ស្តង់​ដា​ពេញ​លេញ​នៅ​ក្នុង​ទីផ្សារ​តំបន់​អាស៊ី​ដែល​ខ្លួន​កំពុង​ធ្វើ​កំពុង​ធ្វើ​ប្រតិ​បត្តិ​ការដោយ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីល​ធម៌​ខ្ពស់​ក្នុង​ទីផ្សារ​ដឹក​ជញ្ជូន​ដែល​អាច​ទទួល​បាន​សម្រាប់ប្រជាជន​ទាំង​អស់​និង​ធ្វើ​ឲ្យ​តំបន់​អា​ស៊ី​អាគ្នេយ៏​ក្លាយ​ជា​តំបន់​សេដ្ឋ​កិច្ច​ឌី​ជី​ថល។

          អ្នក​ដំណើរ​អាច​ដឹង​អំពី​ថ្លៃ​ធ្វើ​ដំណើរ​មុន​ពេល​កក់​រថយន្ត​ដោយ​គ្រាន់​តែ​រង់​ចាំ​នៅ​ទី​តាំង​ទៅដែល​រថ​យន្ត​ត្រូវ​ទទួល​(Pick up) និង​ទី​តាំង​ចុះ (Drop-off) ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​កម្មវិធី​Grab នេះ។ អតិថិ​ជន​អាច​ទាញ​យក​កម្ម​វិធី​ទូរសព្ទ Grab​ ពី App Store និង Google Play​ដើម្បី​ទទួល​បាន​បទ​ពិ​សោធន៍​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ងាយ​ស្រួល​ពី​ការ​ធ្វើ​ដំណើរ​ជា​មួយ JustGrab គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។ បច្ចុប្បន្ន​ក្រុម​ហ៊ុន Grab ផ្តល់​សេវា​នៅ​ប្រទេស​សិង្ហ​បុរី ­ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និង​កម្ពុជា។

 




SUGGESTIONS