×
Photo by CHUNKEAT, LYHONG

វិធី​សាស្ត្រ​3​យ៉ាង​ក្នុង​ការ​លុប​បំបាត់​នៅ​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​តាម​រូបមន្ត​ធម្មជាតិ​

 
 

          ស្នាម​ជាំ​ខ្មៅ​នៅ​ជុំវិញ​រង្វង់​ភ្នែក​គឺ​ជា​បញ្ហា​ដែល​សុភាព​បុរស​និង​សុភាព​នារី​តែងតែ​មាន​ការ​ព្រួយ​បារម្ភ។មនុស្ស​មួយ​ចំនួន​ជានិច្ច​ជា​កាល​តែងតែ​បាត់​បង់​ទំនុក​ចិត្ត​រាល់​ពេល​ចេញ​ទៅ​ក្រៅ​ម្តងៗ​ដោយ​សារ​តែ​មាន​ស្នាម​ជាំ​ខ្មៅ​នៅ​ក្រោម​ភ្នែក។ជា​ទូ​ទៅ​ស្នាម​ជាំ​ខ្មៅ​នៅ​ក្រោម​ភ្នែក​កើត​ឡើង​ដោយ​សារ​ការ​គេង​មិន​គ្រប់​គ្រាន់​ការ​ចូល​គេង​នៅ​ពេល​យប់​ជ្រៅ​ខ្លាំង​ពេក​ឥទិពល​នៃ​ការ​ថយ​ទម្ងន់​កា​រវិវឌ្ឍន៍​នៃ​អាយុ​កាល​និង​ការ​ដែល​យើង​ស្ថិត​នៅ​ក្រោម​កម្តៅ​ថ្ងៃ​យូរ​ពេក​ជា​ដើម។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ងាយៗ​ដើម្បី​បំបាត់​ស្នាម​ខ្មៅ​នៅ​ក្រោម​រង្វង់​ភ្នែក​តាម​រូបមន្ត​ធម្មជាតិ៖

          ដំឡូងបារាំង៖​យក​ផ្លែ​ដំឡូង​បារាំង​យក​ទៅ​កិន​ឲ្យ​ម៉ត់​រួច​យក​ទៅ​លាយ​ជា​មួយ​នឹង​ទឹក​ក្រូចឆ្មារ ម្សៅល្មៀត​ និងម្សៅសណ្តែក (Gram Flour)។ បន្ទាប់​ពី​លាយ​វា​បញ្ជូល​គ្នា​រួច​យក​វា​ទៅ​ដាក់​នៅ​ក្រោម​ភ្នែក​កន្លែង​ដែល​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​នោះ ឲ្យ​បាន ១០ ទៅ ២០នាទី។ ធ្វើ​បែប​នេះ ២ ទៅ ៣ដង​ក្នុង​មួយ​សប្តាហ៍ នោះ​អ្នក​នឹង​ឃើញ​អំ​ពី​ភាព​ផ្លាស់​ប្តូរ​នៃ​ភាព​ជាំ​ខ្មៅ​នៅ​តាម​ក្រោម​រង្វង់​ភ្នែក​របស់​អ្នក​ជាមិន​ខាន។

          ត្រសក់​និង​ដំឡូងបារាំង៖ កាត់​ត្រសក់​ឬ​ដំឡូង​បារាំង​មក​បិត​នៅ​លើ​រង្វង់​ភ្នែក​កន្លែង​ដែល​មាន​ស្នាម​ជាំ​ខ្មៅ​នោះ​ហើយ​ទុក​ចោល​ពី ១៥ ទៅ ២០នាទី។ បន្ទាប់​មក​លាង​ជា​មួយ​នឹង​ទឹក​ក្តៅ​ឧណ្ឌៗ។ វិធី​មួយ​ទៀត​គឺ​យក​ត្រសក់​និង​ដំឡូងបារាំង​ទៅ​កៀប​យក​ទឹក​រួច​យក​សំឡី​ទៅ​ផ្តិត​យក​ទឹក​នោះ ហើយ​យក​មក​បិត​លើ​ភ្នែក រួច​ទុក​ចោល​ពី ១៥ ទៅ ២០នាទី ចាំ​លាង​ទឹក​ចេញ។

          កញ្ចប់តែ​៖ តែ​អាច​កាត់​បន្ថយ​ភាព​ហើម នៅ​ការ​ប្រែ​ពណ៌​នៅ​លើ​ភ្នែក។ យក​កញ្ចប់​តែ​ដែល​ឆុង​ហើយ​នោះ​ទៅ​ដាក់​ក្នុង​ទូ​ទឹកកក ១ យប់​មុន​នឹង​យក​មក​ប្រើ។ ហើយ​អ្នក​គប្បី​យក​កញ្ចប់​តែ​ដែល​ត្រជាក់​នោះ​មក​ដាក់​ស្អំ​លើ​រង្វង់​ភ្នែក ពេល​ក្រោក​ពី​គេង​ហើយ​ទុក​ចោល​ពី ១០ ទៅ ១៥នាទី​ដើម្បី​កាត់​បន្ថយ​ស្នាម​ខ្មៅ​លើរ​ង្វង់​ភ្នែក។ ការ​អនុវត្ត​វិធី​សាស្រ្ត​នេះ​ជា​រឿយៗ អ្នក​នឹង​កត់​សម្គាល់​ថា​ស្នាម​ខ្មៅ​នៅ​លើ​រង្វង់​ភ្នែករ​បស់​អ្នក​នឹង​លុប​បាត់​ម្តង​បន្តិចៗ។

Article by VA SONYKA




SUGGESTIONS