×
Sponsored

ពងត្រី​សមុទ្រ​កាវីយ៉ា​អាហារ​ប្រណីត​លំដាប់​ខ្ពស់​នៅ​កម្ពុជា

 
 

          ភាព​ទំនើប​ស៊ីវិល័យ​របស់​មនុស្ស​ជា​មួយ​នឹង​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ​គួបផ្សំ​នឹង​អាហារ​ដែល​មាន​សារធាតុ​បំប៉ន​យ៉ាង​សម្បូរ​បែប​ បាន​ញ៉ាំង​ឲ្យ​យើង​រឹត​តែ​មាន​សេចក្តី​សុខ​មួយ​កម្រិត​ទៀត​ និង​ធ្វើ​ឲ្យ​បែប​ផែន​នៃ​ជីវិត​កាន់​តែ​មាន​សុភមង្គល​ជា​ទីបំផុត។​ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​មិន​ត្រឹម​តែ​បរិភោគ​ និង​មាន​របប​អារហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​តែ​មួយ​មុខ​នោះ​ឡើយ​ ការ​ជ្រើសរើស​ម្ហូប​អាហារ​ក៏​ជា​កត្តា​មួយ​ដែល​ជម្រុញ​ឲ្យ​សុខភាព​មាន​ភាព​ល្អ​ប្រសើរ​ និង​សារ​ពាង្គកាយ​មាន​ភាព​រឹងមាំ​ផង​ដែរ។​ ពងត្រី​សមុទ្រ​ត្រូវ​បាន​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ប្រសិទ្ធីនាម​ឲ្យ​ថា​ ជា​អាហារ​ទិព្វ​ជំនួយ​សុខភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ថែម​ទៀត​ផង​ ព្រោះ​ពងត្រី​សមុទ្រ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដែល​មាន​អត្ថប្រយោជន៍​ជា​ទីបំផុត។

Mr. BERNARD​ MATTER

Photo by ANTOINE RAAB/ Melon Rouge Agency

          ជា​មួយ​គ្នា​នេះ​ដែរ​ Mr. Etienne​ Chenevier និង ​Mr. Bernard​ Matter​ រួម​សហការ​ជា​មួយ​នឹង​ព្រះអង្គម្ចាស់​ ភានុរ័ត្ន​ ស៊ីសុវត្ថិ​ បាន​បង្កើត​ជា​ហាង​ Caviar & Traditions​ នៅ​លើ​អនឡាញ​ (www.caviar-traditions.com)​ នាំ​ចូល​ពងត្រីកាវីយ៉ា (Caviar)​ ដែល​ជា​អាហារ​ប្រណីត​បំផុត​ពី​សមុទ្រ​កាស្ពី​ ឬ​ សមុទ្រខ្មៅ​ និង​ចែកចាយ​ដោយ​ក្រុមហ៊ុន​បារាំង​យីហោ​ Comptoir​ du​ Caviar​ មក​កាន់​ប្រទេស​កម្ពុជា​ ព្រម​ជា​មួយ​នឹង​ផលិតផល​អាហារ​ប្រណីតៗ​ជា​ច្រើន​មុខ​ទៀត​ដែល​ផ្ទុក​ដោយ​អាហារូបត្ថម្ភល្អៗ​សម្រាប់​សុខភាព​របស់​យើង។​ ពងត្រី​កាវីយ៉ា​ជា​អម្បូរ​ពងត្រី​សមុទ្រ​ឈ្មោះ​ ស្ទឺចិន​ (Sturgeon)​ ដែល​ជា​ប្រភេទ​អាហារ​មាន​តម្លៃ​ខ្ពស់​ ព្រោះ​គេ​ត្រូវ​ចិញ្ចឹម​វា​រហូត​ដល់​ទៅ​ ១៥ឆ្នាំ​ ទម្រាំ​នឹង​វា​គ្រប់វ័យ​អាច​ផ្ដល់​ពង​បាន​ម្យ៉ាង​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ខ្ពស់​បំផុត​ ក៏​ដូច​ជា​អង្គធាតុ​រ៉ែដែក​ជា​ច្រើន​មុខ​សម្រាប់​ទ្រទ្រង់​ដល់​សារពាង្គកាយ។​

ក្នុង​ចំណោម​អម្បូរ​ត្រីស្ទឺចិន​នេះ​ មាន​ត្រី​ម៉្យាង​ឈ្មោះ​ បេលូហ្កា​ (Caviar Beluga)​ ដែល​ថ្លៃ​ជាង​គេ​ និង​កម្រ​បំផុត​មក​ពី​តំបន់​សមុទ្រ​កាស្ពី​ ដែល​មនុស្ស​ជា​ច្រើន​ចាត់ទុក​ថា​ វា​ជា​ប្រភេទ​ពងត្រី​មាន​គុណភាព​ល្អ​លើស​គេ​ក្នុង​ពិភពលោក។​ ចំណែក​ឯ​ប្រភេទ​ពងត្រី​ម្យ៉ាង​ទៀត​ឈ្មោះ​អូស៊ីយ៉ែត្រ​ (Caviar Osciètre)​ និង​ពងត្រីបេរី​ (Caviar Baeri)​ ពេល​ដាក់​ចូល​ក្នុង​មាត់​ភ្លាម​ វា​នឹង​បញ្ចេញ​ឱជារស​ដូច​ជា​ផ្លែឈើ​ក្រៀម​ម្យ៉ាង​ដ៏​ឆ្ងាញ់ពិសា​ រីឯ​ពងត្រី​បេរី​ វា​មាន​ឱជារស​ដូច​ផ្លែឈើ​ខ្លាំង​ជា​ទី​បំផុត។​ ម្យ៉ាង​ទៀត​យើង​ក៏​អាច​ភ្លក់​រសជាតិ​ពងត្រី​នេះ​ដោយ​ផ្ទាប់​វា​ជា​មួយ​បន្ទះ​បាញ់​ឆែវ​ (Blini)​ លាយ​ជា​មួយ​នឹង​ក្រែម​តិចៗ​ រឹត​តែ​ធ្វើ​ឲ្យ​រសជាតិ​កាន់​តែ​ជក់​ចិត្ត​ដិតអារម្មណ៍​ជា​ពន់ពេក។​ មួយ​វិញទៀត​ ពង​ត្រី​កាវីយ៉ា​គឺ​ជា​គូ​ដ៏​សក្តិសម​បំផុត​ជា​មួយ​នឹង​ស្រា​សាំប៉ាញ​បារាំង​ បង្កើត​បាន​ជា​បរិយាកាស​ដ៏​សែន​រ៉ូមែនទិក​ជា​ទី​បំផុត។

          ហាង​ Caviar & Traditions ​មាន​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ផលិតផល​ដែល​ជា​ជម្រើស​របស់​លោក​អ្នក​ជូន​ដល់​គេហដ្ឋាន​របស់​លោក​អ្នក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​រៀងរាល់​ថ្ងៃ​ ចាប់​ពី​ម៉ោង​ ៩ព្រឹក​ រហូត​ដល់​ម៉ោង​ ៧យប់​ ដោយ​លោក​អ្នក​គ្រាន់​តែ​ធ្វើ​ការ​បញ្ជា​ទិញ​តាម​គេហទំព័រ​របស់​កាវីយ៉ា​ជា​ការ​ស្រេច។​ សាច់ត្រី​សូម៉ុង​ប្រឡាក់​ ថ្លើមក្ងាន​ និង​ផលិតផល​ប្រណីត​ជា​ច្រើន​មុខ​ទៀត​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ​ដែល​នឹង​ធ្វើ​ឱ្យ​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​របស់​លោកអ្នក​កាន់​តែ​ល្អ​ពិសេស​ឥតខ្ចោះ​ថែម​ទៀត៕

Article by KEO SONG




SUGGESTIONS