×
Photo by UN HOUR

PORSCHE បង្ហាញ​វត្ត​មាន​រថយន្ដ​ស៊េរី​ CAYENNE និង PANAMERA ជំនាន់​ថ្មី

 
 

         កាល​ពី​ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០១៨​ ក្រុមហ៊ុន​ Precision​ Cars​ (Cambodia)​ Limited​ ជា​អ្នក​នាំ​ចូល​ និង​ចែក​ចាយ​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន​ Porsche​ នៅ​កម្ពុជា​បាន​ធ្វើ​ការ​សម្ពោធ​ និង​ដាក់​បង្ហាញ​រថយន្ត​ Cayenne​ ជំនាន់ទី៣​ និង​ Panamera​ Sport​ Turismo​ នៅឯ​សណ្ឋាគារ​ សូហ្វីតែលភ្នំពេញ​ យ៉ាង​គគ្រឹក​គគ្រេង។​ ព្រឹត្តិការណ៍​នេះ​ក៏​មាន​វត្តមាន​ឯកអគ្គរដ្ឋទូតម៉ាក​ (brand ambassador)​ របស់​ Porsche​ Cambodia​ គឺ​កញ្ញា​ ឡូរ៉ា​ ម៉ម​ ផង​ដែរ។​ លោក​ Michael​ Vetter​ អគ្គនាយក​ក្រុមហ៊ុន​ Porsche​ Cambodia​ បាន​មាន​ប្រសាសន៍​ថា​ “យើង​មាន​សេចក្តី​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​ដាក់​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​ទាំង​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ អ្នក​គាំទ្រ​រថយន្ត​ Porsche​ បាន​រង់​ចាំ​រថយន្ត​ Cayenne​ ថ្មី​យូរ​មក​ហើយ​ យើង​ក៏​រំពឹង​ទុក​ថា​ការ​លក់​នឹង​កើន​ឡើង​ជា​មួយ​រថយន្ត​ស៊េរីថ្មី​នេះ​ ហើយ​យើង​ទទួល​បាន​ការ​ចុះ​ហត្ថលេខា​នៃ​ការ​ទិញ​របស់​អតិថិជន​ដំបូង​បំផុត​របស់​យើង​រួច​ហើយ”៕​

Article by LENG CHANREASEY




SUGGESTIONS