×
Photo by DX, LYHONG

ចង់​ញ៉ាំ​កាហ្វេ​សុទ្ធ​ ១០០%​មែន​ទេ?​ ចឹង​មក​សាក​កាហ្វេ​ជប៉ុន​នៅ​ P.cafe​ ម្ដង​មើល៍!

 
 

          ដោយ​សារ​តែ​ហាង​កាហ្វេ​កំពុង​តែ​រីក​រាល​ដាល​ដុះ​ដូច​ផ្សិត​ដែល​ធ្វើ​ឲ្យ​គុណភាព​កាហ្វេ​និង​សេវាកម្ម ​ហាក់​មិនសូវ​មាន​គុណភាព​ ព្រោះ​តែ​ប្រើ​កាហ្វេ​មិន​សុទ្ធ​ឬ​កាហ្វេ​លាយ​ដើម្បី​បំពេញ​ឲ្យ​ទាន់​នូវ​តម្រូវ​ការ​របស់អតិថិជន ជា​ពិសេស​គឺ​មិត្តៗ​យុវវ័យ​យើង​ដែល​មាន​ពេល​ខ្លះ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ផង​ដែរ​ នេះ​បើនិយាយ​ជា​ទូទៅ។ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​មិត្ត​យុវវ័យ​យើង​ដែល​និយម​ចូលចិត្ត​ពិសា​កាហ្វេ​ជា​ប្រចាំ​ហាក់​ពិបាក​ក្នុង​ការ​ស្វែងរក​ហាង​កាហ្វេ​ណា​ដែល​មាន​គុណភាព​ល្អ​និង​សុទ្ធ​ខ្លាំង​ណាស់។ ក៏​ប៉ុន្តែ​ពេល​នេះ​អស់​ក្តី​បារម្ភ​ទៀត​ហើយ មិត្ត​យើង​អាច​មក​សាក​និង​ភ្លក់​កាហ្វេអារ៉ាប៊ីការ​សុទ្ធ ១០០%​ តែ​ម្តង នៅ​ហាង​កាហ្វេ ​P.Cafe ដែល​នៅខាង​ត្បូង ក្បែរ​វត្ត​សារាវន្ត​ ជិត​សាលា​វិចិត្រសិល្បៈ​យើង​នេះ​ឯង។ មាន​ឡូហ្គូ​រូប​កូន​ជ្រូក​ជប៉ុន (Lucky Pig) ឡើង​ឃ្យូត ហើយ​មាន​សរសេរ​អក្សរ May I help You ជាមួយនឹង​រូប​បេះដូង​គួរ​ឲ្យ​ស្រលាញ់។ ​P.Cafe គឺ​ជា​ហាង​កាហ្វេ​មួយ​ដែល​ទៅ​គួរ​ឲ្យ​Sweet និង​រ៉ូមែនទិក​ខ្លាំង​ណាស់។

          បើ​និយាយ​ពី​កាហ្វេ​វិញ ដឹង​តែ​មិន​ធ្វើ​ឲ្យ​យុវវ័យ​យើង​ខក​បំណង​ឡើយ ពិសេស​គឺ Caramel Latte ​និយាយ​ពី​ថា​អ្នកណា​ក៏​លួច​លេប​ទឹក​មាត់ និង​សម្លឹង​មើល​មិន​ដាក់​ភ្នែក​ដែរ។ នៅ​ពេល​ដែល​មាន​ភ្លក់​មួយ​ក្រេប​រួច​មក យើង​មាន​អារម្មណ៍​ថា​ដូច​ទទួល​បាន​រសជាតិ​កាហ្វេ​ពិតៗ​ម្យ៉ាង​ដែល​ឈ្ងុយ​ឈ្ងប់​ ផឹក​ហើយ​ចង់​ផឹក​ទៀត​តែម្តង។ ចំណែក​ឯ​កាហ្វេ​ទៀត​សោត P.Cafe បាន​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ផ្ទាល់​តែ​ម្តង​ និង​មិនមាន​លក់​នៅ​ហាង​ដទៃ​ទៀត​ឡើយ។ ចំណែក​ឯ Matcha Latte វិញ គ្រាន់​តែ​ឃើញ​ភ្លាម​ឃ្លាន​ភ្លែត​ ជាមួយ​នឹងក្រែម​សស្លែត​នៅ​ពីលើទៀត ​រឹត​តែ​ធ្វើ​ឲ្យ​យើង​មិន​ភ្លក់​មិន​បាន​ឡើយ ​ហើយ​រសជាតិ​វិញ​ដឹង​តែ​ថា​ឆ្ងាញ់​កប់​តែ​ម្តង។ មិន​ត្រឹម​តែ​កាហ្វេ​ឆ្ងាញ់​នោះ​ទេ P.Cafe ក៏​មាន​នំ Muffin រសជាតិ​ចេក​មិន​ប្រើ​ជាតិ​គីមី និង​ធ្វើ​ដោយ​ហាង​ផ្ទាល់​។ បើ​បាន​ភ្លក់ នំ Muffin នេះ​ហើយ​អ្នក​ប្រាកដ​ជា​លាន់​មាត់​ថា ​ឆ្ងាញ់ ​រហូត​ដល់​ជក់​ចិត្ត​ដិត​អារម្មណ៍​ខ្លាំង​ និង​ញ៉ាំសល់​តែ​សម្បក​តែម្តង​ ព្រោះ​នំ​នោះ​ផលិត​ដោយ​រូបមន្ត​ពី​ប្រទេស​ជប៉ុន ដែល​ធ្វើ​ឲ្យ​នំ​ទន់​ល្មើយ​ ក្លិន​ឈ្ងុយ​ប្រហើរ រសជាតិ​ចេក​ផ្អែម​និង​មិន​ទ្រលាន់​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត​ ប្រសិន​បើ​បាន​ញ៉ាំ​នំ​Muffin នេះ​ជាមួយ​នឹង​កាហ្វេ​សុទ្ធ​ទៀត​ រឹត​តែ​ធ្វើ​ឲ្យ​យើង​មាន​ផាសុកភាព​និង​មាន​សុភមង្គល​ជា​ទី​បំផុត​ ម្យ៉ាង​ប្រសិន​បាន​ញ៉ាំ​ជាមួយ​នឹង​គូ​ស្នេហ៍​ទៀត​នោះ ​រឹត​តែ​ធ្វើ​ឲ្យ​បរិយាកាស​ស្នេហា​របស់​អ្នក​កាន់​តែ​ភាព​ផ្អែម​ល្ហែមខ្លាំង​ជាង​មុន​ទៅ​ទៀត។ ត្រឹម​នំ Muffin នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ​ មិត្ត​យុវវ័យ​យើង​ក៏​អាច​ភ្លក់​នូវ​នំបុ័ង​ដាក់​សាច់ ដែល​ប្រើ​សាច់ប៉ាតេ​ធម្មជាតិ ដោយ​មិន​ប្រើ​មេ​ឲ្យ​ទុក​ឲ្យ​យូរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ។

          មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ P. Café ក៏​មាន​លក់​ផលិតផល​អាហារ​បំប៉ន​សុខភាព​ធម្មជាតិ​មក​ពី​ប្រទេស​ជប៉ុន​ថែម​ទៀត​ផង។ អាហារ​បំប៉ន អៅជីរឹ (Aojiru) គឺ​ជា​អាហារ​បំប៉ន​ដែល​ប្រទេស​ជប៉ុន​ផលិត​សម្រាប់​តែ​ប្រជាជន​របស់​គេ​តែ​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែ​​ដោយសារ​តែ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​វា​ជា​ច្រើន ​ទើប ​P.cafe សម្រេច​ចិត្ត​ពាំនាំ​ផលិតផល​មួយ​នេះ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​គឺ​ចាស់ៗ​ដែល​លោក​មាន​សុខភាព​ទ្រុឌទ្រោម​ និង​មិន​សូវ​មាន​កម្លាំងកំហែង​តែ​ម្តង។ នេះ​នៅ​មិន​ទាន់​អស់​ទេ ​នៅ​មាន​ផលិតផល​ប្រចាំ​ហាង​មួយ​ទៀត ​ដែល​ធ្វើ​ឲ្យ​មិត្ត​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ ​ម៉ាស​បិត​មុខ​ធម្មជាតិ​របស់​ជប៉ុន​ម៉ាក Lululun ដែល​ជា​ម៉ាស​បិត​មុខ​លេខ​មួយ​នៅ​ប្រទេស​ជប៉ុន​ ហើយ​មាន​លក់​តែ​នៅ​ហាង​កាហ្វេ​មួយ​នេះ​តែ​មួយ​គត់។

ដូច​នេះ​នៅ​ចាំ​ដល់​ណា​ទៀត បើ​បាន​ទៅ​សាលា​រចនា​និង​ជិះ​កាត់​វត្ត​សារាវន្ត​ កុំភ្លេច​ឈាន​ចូល​មក​ភ្លក់​កាហ្វេ ​និង​អាហារ​ពិសេសៗ​មក​ពី​ជប៉ុន ​នៅ​ហាង​កាហ្វេ P.Cafe ទាំង​អស់​គ្នា​ណា៕​

Article by Keo Song




SUGGESTIONS