×
Photo by UN HOUR

Charles and Keith បញ្ចេញ​ខូឡិកហ្សិន​ថ្មី​សម្រាប់​រដូវ​ ទិវា​នៃ​ក្តី​ស្រលាញ់​

 
 

         កាល​ពី​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ​​២០១៨ នេះ ហាង​លក់​សម្លៀកបំពាក់​ Charles and Keith បាន​បង្ហាញ​នូវ​ម៉ូដ​សម្លៀកបំពាក់​ថ្មី​  នៅ​ឯ​ហាង​លក់​សម្លៀកបំពាក់ Charles and Keith សាខា​ផ្លូវ​ព្រះសីហនុ​ ខាង​លិច​វិមាន​ឯករាជ្យ​ប្រមាណ ២០០ ម៉ែត្រ ដើម្បី​ទទួល​ស្វាគមន៍​នូវ​រដូវកាល​នៃ​ទិវា​នៃ​ក្តី​ស្រលាញ់​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ខាង​មុខ​នេះ។​ ម៉ូដ​ខូឡិកហ្សិន​ថ្មី​នេះ​មាន​ឈ្មោះ​ថា Dangerous love។ Dangerous Love គឺ​ចង់​សម្តៅ​ទៅ​លើ​រឿង​រ៉ាវ​ស្នេហា​រវាង Bonnie and Clyde ដែល​ជា​គូ​ស្នេហ៍​ដ៏​ក្លាហាន​ដែល​ហ៊ាន​ប្រឆាំង​នឹង​ការ​រើស​អើង​ និង​ការ​យល់​ឃើញ​ខុស​របស់​សង្គម​។ ជាមួយ​នឹង​រឿង​រ៉ាវ​ស្នេហា​នេះ Charles and Keith បាន​ច្នៃ​នូវ​ម៉ូដ​សម្លៀកបំពាក់ ជា​ច្រើន​ដែល​មាន​ការ​ដេរ​ប៉ាក់​បាន​យ៉ាង​ល្អ​ប្រណិត​ ភ្ជាប់​ជាមួយ​នឹង​រូប​កាំភ្លើង ​ផ្កា​កុលាប​និង​បបូរ​មាត់​ដែល​មាន​ក្រែម​ភ្លឺ​ជា​ដើម​។ ជាង​នេះ​ទៅ​ទៀត​ ខូឡិកហ្សិន​នេះ​ក៏​បាន​ពាំ​នាំ​មក​នូវ​គ្រឿង​តុប​តែង​ខ្លួន​ថ្មី​ៗ​ជា​ច្រើន​ទៀត​ដែល​មាន​ដូច​ជា​៖ កាបូប​ស្ពាយ​ពី​ក្រោយ​មាន​ប៉ាក់​ កាបូប​ស្ពាយ​តូច​សម្បក​រឹង​ ឥវ៉ាន់​ស្បែក​នានា និង​គ្រឿង​លម្អ​ដទៃ​ទៀត​ផង​ដែរ​។

Article by SongK




SUGGESTIONS