×

ក្រុម​ហ៊ុន Watch Empire បង្ហាញ​នា​ឡិកា​ដៃ​អន្ត​រ​ជាតិ​បី​ម៉ាក ជា​មួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ពិសេស

 
 

          កាល​ពី​ថ្ងៃអាទិត្យ​ ទី១​ ខែមេសា​ ម្សិលមិញនេះ​ ក្រុមហ៊ុន​ Watch Empire​ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​នាឡិកាដៃ​ម៉ាក​អន្តរជាតិ​ដែល​ល្បីល្បាញ​ជុំវិញ​ពិភពលោក​ បាន​ធ្វើ​ការ​ដាក់​តាំង​បង្ហាញ​នូវ​ប្រជុំ​ម៉ូដ​នាឡិកាដៃ​ ដោយ​រួម​មាន​ម៉ាក​ ICE-WATCH,​ VERSUS VERSACE​ និង​ Nautica​ ព្រម​ទាំង​ផ្ដល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​បំផុត​ដល់​អ្នក​ចូលរួម​ទាំង​អស់​នៅ​ឯ​ផ្សាទំនើប​សូរិយា។

          ម៉ូដ​នាឡិកាដៃ​ដែល​ក្រុមហ៊ុន​នេះ​នាំ​ចូល​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន​ ដែល​នាំ​ឲ្យ​អ្នក​ចូលរួម​ទាំង​ឡាយ​ហាក់បី​ដូច​ជា​ពិបាក​វិនិច្ឆ័យ​ថា​គួរ​ជ្រើសរើស​យក​ម៉ាក​ ឬ​ម៉ូដែល​មួយ​ណា​យក​មក​ប្រើប្រាស់។​ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ លោក​បណ្ឌិតច្នៃម៉ូដ​ ឯមរៀម​ បាន​ជ្រើសរើស​យក​នាឡិកាដៃ​ម៉ាក​ Ice-Watch​ ដែល​មាន​ឈ្មោះថា​ Pierre Leclercq​ ពណ៌​ក្រហម​យ៉ាង​ឆើតឆាយ​ដែល​បង្កប់​នូវ​អត្ថន័យ​សិល្បៈមួយ​ សក្ដិសម​ជា​មួយ​នឹង​លោក​ផ្ទាល់។

          ​ រីឯកញ្ញា​ ហង្ស សូរិយ៉ាន់​ និង​អ្នក​ចូល​រួម​ភាគ​ច្រើន​ដែល​ជា​ស្ត្រី​នោះ ​បាន​ជ្រើសរើស​យក​នាឡិកាដៃ​ម៉ាក​ Versus Versace។​ នៅ​ក្នុង​ឱកាស​នោះ​ផងដែរ​ ម៉ាក​នាឡិកាដៃ​ Ice-Watch​ ក៏​បាន​បញ្ចេញ​នូវ​ម៉ូដែល​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ ice love 2018​ ដោយ​បង្ហាញ​អំពី​អត្ថន័យ​ទាក់ទង​នឹង​ក្ដី​ស្រលាញ់​ដែល​តំណាង​អោយ​ស្ត្រី។​ ទៀត​សោត​ កម្មវិធី​ក៏​បាន​ផ្ដល់​ជូន​នូវ​ការ​លេង​ល្បែង​កំសាន្ត​ផ្សេងៗ​បន្ថែម​ទៀត​ ដែល​អាច​ឲ្យ​អ្នក​ចូលរួម​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។​ តួយ៉ាង​ កីឡាករ​ក្រុម​បាល់ទាត់​តំណាង​ជាតិ​របស់​យើង​ម្នាក់​បាន​ឈ្នះ​រង្វាន់​នាឡិកាដៃ​ម៉ាក​ Nautica​ មួយ​គ្រឿង​នៅ​ក្នុង​កម្មវិធី​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ សម្រាប់​អតិថិជន​ដែល​ពេញ​និយម​នូវ​ម៉ាក​នាឡិកាដៃ​ម៉ូដ​ពិសេសៗ​ដើម្បី​បង្ហាញ​ពី​ភាព​ទាន់​សម័យ​របស់​ខ្លួន​នោះ​ ពេល​នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​អស់​លោក​អ្នក​ហើយ​ ព្រោះ​ថា​ក្រុមហ៊ុន​ Watch Empire​ ដែល​នាំ​ចូល​ម៉ាក​នាឡិកាដៃ​ទាំង​បីម៉ាក​ខាង​លើ​កំពុង​តែ​ធ្វើ​ការ​ដាក់​តាំង​បង្ហាញ​ម៉ូដែល​នាឡិកា​ជា​ច្រើនម៉ូដ​ នៅ​ឯ​ផ្សារទំនើប​សូរិយា​ ព្រម​ទាំង​ផ្ដល់​ជូន​នូវ​កម្មវិធី​បញ្ចុះ​តម្លៃ​រហូត​ទៅ​ដល់​30%​ តាម​ម៉ាក​នីមួយៗ​ ចាប់​ពីថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី16​ ខែមេសា​ ឆ្នាំ2018៕

Article by LENG CHANREASEY




SUGGESTIONS