×

​ដំណើរ​​ឆ្ពោះ​​ទៅ​​រក​ភាព​​ជោគ​​ជ័យ​​​របស់​​សហគ្រិន​​វ័យ​​ក្មេង​​នៅ​​កម្ពុជា​​ជា​​មួយ​​នឹង​​កម្ម​វិធី​​របស់ Echelon

NEWS 4 months ago
 
 

​          កាលពី​ថ្ងៃ​ទី២៥ ខែ មេសា ឆ្នាំ ២០១៨ ក្រុម​ហ៊ុន e27 រួម​សហការ​ជា​មួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រារព្ធ​នូវ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា “Echelon Trip for Cambodian Startups and Policy Maker” នៅ​អាគារ Raintree។ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​ស្វែងរក​និង​ជ្រើសរើស​នូវ​គំនិត​អាជីវកម្ម​ថ្មីៗ​ដែល​បង្កើត​ឡើង​ដោយ​សហគ្រិន​វ័យ​ក្មេង​នៅ​កម្ពុជា​​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​ការបង្កើត​គំនិត​អាជីវកម្ម​រីក​ចំរើន​ជាង​គេ​ទាំង​១០០ នៅ​ក្នុង​តំបន់​អាស៊ី​។ ក្នុង​កម្មវិធី​“Echelon Trip for Cambodian Startups and Policy Maker” នេះ​ក៏​បាន​អនុញ្ញាតិ​ឲ្យ​អាជីវកម្ម និង​សហគ្រិន​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​មាន​ឱកាស​បាន​ដាក់​តាំង​បង្ហាញ​នូវ​ភាព​រីក​ចំរើន​នៃ​វិស័យ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិស័យ ប.គ.ព ផង​ដែរ។ កម្មវិធី​នេះ​ផ្តោតលើ​ប្រធាន​បទ​ពិភាក្សា​ចំនួន​បី​រួម​មាន៖ ដឹក​នាំ​កម្ពុជា​ទៅ​មុខ​តាម​រយៈនវានុ​វត្ត​, មេ​រៀន​នានា​ដែល​កម្ពុជា​ត្រូវ​ដឹង​ចំពោះ​ទី​ផ្សារ​​ដែល​កំពុង​លេច​ឡើង​នៅ​ក្នុង​តំបន់​, និង​ការ​លើក​តម្កើង​ស្ត្រី​នៅ​ក្នុង​វិស័យជំនួញ។ គំនិត​អាជីវកម្ម​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ត្រូវ​បាន​អញ្ជើញ​ទៅ​សិក្សា​បន្ថែម​ក្នុង​កម្មវិធី Echelon Summit នៅ​ប្រទេស​សឹង្ហបុរី នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា Echelon Summit 2018 គឺជា​កម្មវិធី​ពិព័រណ៍​ថ្នាក់​​អន្តរជាតិ​​សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិកស្តី​អំពី​គំនិត​អាជីវកម្ម​ថ្មីៗ (Start Up) នានា​មកពី​ក្នុង​តំបន់។ សម្រាប់​ឆ្នាំ​នេះ ក្រោម​កិច្ច​សហការណ៍​ពី​ក្រុម​ហ៊ុន Smart និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គ្រោង​នឹង​បញ្ជូន អាជីវកម្ម​យ៉ាង​ហោច​ណាស់ ចំនួន ១០ ពី​កម្ពុជា​ធ្វើ​ជា​តំណាង​ទៅ​កាន់​កម្មវិធី​តាំង​ពិព័រណ៍​នេះ ដោយ​មាន​ការ​ដឹក​នាំ​ពី​សំណាក់​តំណាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ផង​ដែរ៕

Article by KEO SONG



SUGGESTIONS