×

Ting Mong ការ​តាំង​ពិព័រណ៍​ម៉ូដ​សម្លៀក​បំពាក់​របស់​យុវជន​ខ្មែរ​មួយ​ក្រុម ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​អន្ត​រជាតិ​មក​លើ​វិស័យ​ហ្វេ​ហ្សិន​កម្ពុជា

 
 

          យុវ​និស្សិត​មកពី​វិទ្យា​ស្ថានសិល្បៈ​កម្ពុជា​អន្តរជាតិ (PPIIA) មួយ​ក្រុម​បាន​ប្រារព្ធ​កម្មវិធី​តាំង​ពិព័រណ៍សម្លៀក​បំពាក់​មួយ​ដែល​មាន​ឈ្មោះ​ថា Ting Mong នៅ​វិចិត្រសាល Bong Bong Bong កាលពី​ថ្ងៃ​ទី ២០ ខែ​មេសា​ឆ្នាំ ២០១៨ វេលា​ម៉ោង ៦ល្ងាច​កន្លង​ទៅ​នេះ។ ពិព័រណ៍សម្លៀក​បំពាក់​នេះ​ធ្វើ​ឡើង​គឺ​ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​ងាកមក​ចាប់​អារម្មណ៍​ពីវិស័យហ្វេហ្សិន​នៅ​កម្ពុជា​ខណៈ​ដែល​វិស័យ​មួយ​នេះ​កំពុង​តែ​មាន​ប្រជាប្រិយ​និង​មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ប្រទេស​ជិត​ខាង ក៏​ដូចជា​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី។

          ការ​តាំង​បង្ហាញ​ពិព័រណ៍​នេះ​គេ​បាន​សង្កេត​ឃើញ​មាន​ម៉ូដសម្លៀក​បំពាក់​ប្លែកៗ​ដែល​មិន​ធ្លាប់​ឃើញ​មាន​ពី​មុន​មក និង​ច្នៃ​ចេញ​ពី Concept ផ្សេងៗ​គ្នា​ផង​ដែរ។ កញ្ញា ហង្ស ឧស្សាហ៍ ដែល​ជា​អ្នក​ច្នៃ​ម៉ូដម្នាក់​ក្នុង​ចំណោម​អ្នក​ច្នៃ​ម៉ូដប្រាំបី​នាក់ បាន​បង្ហាញ​ពីម៉ូដសម្លៀក​បំពាក់​របស់​ក្នុង  concept ព្រះ​អាទិត្យ។ ជា​មួយ​គ្នា​នោះ​ដែរ លោក ខន មេសា បាន​ច្នៃ​ម៉ូដសម្លៀក​បំពាក់​ក្នុង concept អធិរាជ​ខ្មែរ​ពី​សម័យ​បុរាណ​កាលមក។ ក្នុង​កម្មវិធី​នោះ​ដែល​គេ​ក៏​បាន​ឃើញ​មាន​ភ្ញៀវ​អន្តរជាតិ ក៏​ដូចជា​អ្នក​ស្នេហាវិស័យហ្វេហ្សិន​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ៕

Article by KEO SONG




SUGGESTIONS