×

A PHP Error was encountered

Severity: Notice

Message: Undefined variable: captionbg

Filename: magazine_page/view_article.php

Line Number: 403

>

​ពិធី​ជប់លៀងរៃអង្គាស​ប្រាក់​ដើម្បីអភិរក្ស​សត្វ​ដំរី​ដែល​កំពុង​តែ​បាត់​បង់​នៅ​ខេត្ត​រតនគិរី

NEWS 3 months ago
 
 

          សមាគម​មូលនិធិអភិរក្សដំរី​ខ្មែរ​អៃរា​វត្តា​ដែល​មាន​អ្នក​ស្រី ខៃ ចិន្តា និង លោក Pierre-Yves Clais បាន​រៀបចំ​កម្មវិធី​ជប់លៀង​មួយ​ដែល​មាន​ឈ្មោះ​ថា “Elephant Fundraising Party” កាលពី​ថ្ងៃ​ទី ២៨ ខែ មេសា​ឆ្នាំ ២០១៨ នៅ​ឯស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា។ កម្មវិធី​នេះ​ប្រព្រឹត្ត​ឡើង​ក្នុង​គោល​បំណង​ដើម្បីរៃអង្គាស​ប្រាក់​ដើម្បីផ្គត់ផ្គង់​ដល់​សត្វ​ដំរី​ដែល​កំពុង​តែ​បាត់​បង់​នៅ​ខេត្ត​រតនគិរី។ នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​ក៏​មាន​ការ​ចូល​រួម​ជាកិត្តិយសពី​សំណាក់​លោក​តំណាង​រាស្រ្ត​រាជធានី​ភ្នំពេញ និង​ជា​អតីត​អភិបាល​ក្រុង​ភ្នំពេញ​គឺឯកឧត្តម កែបជុតិមា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ជំទាវ ភឿង សក្កណា និង​អ្នក​មុខ​អ្នក​ការជា​ច្រើន​រូប​ទៀត។ ជា​មួយ​គ្នា​នោះ​ដែរ​គេ​ក៏​សង្កេត​ឃើញ​មាន​វត្ត​មាន បវរ​កញ្ញា​ចក្រ​វាល​កម្ពុជា​ឆ្នាំ២០១៧ (Miss Global Cambodia) កញ្ញា Paulina Yos ផង​ដែរ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​ផង​ដែរ​នូវ ការប្រគុំតន្រ្តី​របស់​ក្រុម​តន្ត្រី Cambodia Space Project ការ​សម្តែង​ក្បាច់គុនល្បុក​តោ​របស់​កញ្ញា សំ ថារត្ន័ ក៏​ដូចជា​មាន​ការ​ដាក់​ដេញ​ថ្លៃ​រូបគំនូរ​របស់​វិចិត្រករ​ផ្សេងៗ​ទៀត​ផង។

          សូម​គូស​បញ្ជាក់​​ផង​ដែរ​ថា នៅ​ខេត្ត​រតនគិរី​ដែល​ធ្លាប់​តែជា​ខេត្ត​ដែល​មាន​ព្រៃក្រាស់ៗ​និង​សម្បូរ​ទៅ​ដោយ​សត្វ​ដំរីព្រៃ សព្វ​ថ្ងៃ​នៅ​សល់ដំរីតែបួន​ក្បាល​ប៉ុណ្ណោះ​ដែល​កំពុង​តែអភិរក្ស​និង​ការពារ​ពី​សំណាក់ សមាគម​មូលនិធិអភិរក្សដំរី​ខ្មែរ​អៃរ៉ា​វត្តា៕

ឯកឧត្តម កែបជុតិមាកញ្ញា Paulina Yos (Miss Global Cambodia)

Article by KEO SONG



SUGGESTIONS