×

CULT X Fashion Revolution 2018 លើក​កម្ពស់​ម៉ាក​យីហោ​ឧស្សាហកម្ម​ច្នៃ​ម៉ូដ​នៅ​កម្ពុជា​ប្រកប​ដោយ​ក្រមសីលធម៌

NEWS 5 months ago
 
 

           ក្រុម​ចលនា CULT Cambodia បាន​រៀបចំ​កម្មវិធី​​បង្ហាញ​ម៉ូដសម្លៀក​បំពាក់​និង​ផលិត​ផល​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា “CULT x Fashion Revolution 2018” ដែល​ជា​កម្មវិធី​​សម្រាប់​ដាក់​តាំង​បង្ហាញ​ពី​ផលិត​ផល​ធ្វើ​ដោយ​ដៃ​និង​ផលិត​ឡើង​ដោយ​សិល្បករ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ២០១៨ នៅ​ឯអាគារបេតិកភណ្ឌ The Mansion Heritage Bar។ កម្មវិធី​​នេះ​ប្រារព្ធ​ធ្វើ​ឡើង​​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ឧស្សាហកម្ម​ម៉ូដសម្លៀក​បំពាក់​ដែល​ច្នៃ​ដោយ​សិល្បករ​ក្នុង​ស្រុក ក៏​ដូចជា​អង្គការ​ដែល​បាន​ធ្វើ​ការ​ជួយ​ប្រជាជន​កម្ពុជា​តាម​រយៈ​ឧស្សាហកម្ម​ច្នៃ​ម៉ូដ និង​លើក​កម្ពស់​ម៉ាក​យីហោ​ផលិត​ផល​ឧស្សាហកម្ម​មួយ​ចំនួន​ឲ្យ​គោរព​តាម​ក្រមសីលធម៌​ក្នុង​ការ​ផលិត។

          ក្នុង​ឱកាស​នោះ​ដែរ គេ​សង្កេត​ឃើញ​មាន​ផលិត​ផល​ដែល​កែច្នៃ​និង​រចនា​ដោយ​វិចិត្រករ​ក្នុង​ស្រុក​ជា​ច្រើន​ដូចជា៖ គ្រឿង​អលង្ការ​ដែល​ច្នៃ​ពី​គ្រាប់​កាំ​ភ្លើង កាបូប​ដែល​ធ្វើ​ឡើង​ពីសំណាញ់​ចាប់​ត្រី និង​មាន​ផលិត​ផល​ស្អាតៗ​និង​គួរ​ឲ្យ​​ទាក់​ទាញ​ជា​ច្រើន​មុខ​ទៀត​ដែល​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​កម្មវិធី​​នោះ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្នុង​កម្មវិធី​​នោះ​ក៏​មាន​ការ​បង្ហាញ​នូវ​ម៉ូដសម្លៀក​បំពាក់​កុមារ​និង​នារី​ផង​ដែរ៕

Article by KEO SONG



SUGGESTIONS