×

Pedro style workshop for Summer 2018

 
 

                ជារៀង​រាល់​រដូវ​កាលនាឆ្នាំ​នី​មួយៗ​ចូល​មក​ដល់​ហាង​លក់​កាបូប ស្បែក​ជើង បុរស នារី ម៉ាក​Pedro តែង​តែ​ធ្វើ​ការ​បង្ហាញ​ម៉ូដ​នូវ​ផលិត​ផល​ថ្មី​របស់​ខ្លួន​ទៅ​កាន់​អតិថិជន​តាម​រយៈការ​បង្ហាញ​ម៉ូដជា​ដើម។ ដោយ​ឡែក​សម្រាប់​រដូវ​ក្ដៅ(Summer) ឆ្នាំ​២០១៨​នេះ Pedro បាន​ធ្វើ​ជា​លក្ខណៈ Style Workshop ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​រៀបចំ​ម៉ូដ​និង​ជា​អ្នក​រចនា​ម៉ូដ(Stylish&Designer)​របស់​Pedro​មកពី​ប្រទេស​សាំងហ្គាពួរ ដោយ​ផ្ទាល់​នោះ​គឺ​លោក Vince Acop។

                ជា​មួយ​គ្នា​នោះ​ដែរ​ក៏​មាន​ការ​ដើរ​បង្ហាញ​ម៉ូដ​ដោយ​ម៉ូឌែល​ប្រុស​ស្រី​ចំនួន​២រូប​នូវ​ខូឡិកហ្សិន​ថ្មីៗ​របស់​Pedroអម​ដោយ​ការអត្ថាធិប្បាយ​របស់​អ្នក​ជំនាញ​មកពី​សាំងហ្គាពួរ​ផង​ដែរ។ គួរ​រំលឹក​ផង​ដែរ​ថា​កម្មវិធី​​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី២៨ ខែ មេសា ឆ្នាំ​២០១៨ ចាប់​តាំង​ពី​ម៉ោង​៥ល្ងាច​រហូត​ដល់​ម៉ោង​៧.៣០​នាទី​យប់ នៅ​សណ្ឋាគារ The Palace Gate Hotel។ ក្នុង​នោះ​ដែរ​នៅ​ពេល​ដែល​ចប់​កម្មវិធី​​ក៏​ជូន​ជាកាដូរអនុស្សាវរីយជា​បន្តោងសោរ និង​បាច់ផ្កា ផង​ដែរ​សម្រាប់​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូល​រួម​នា​ឱកាស​នោះ៕

Article by Makara




SUGGESTIONS