×

AMBOH Espadrille បាន​សម្ពោធហាង​ថ្មី​របស់​ខ្លួន​ព្រម​ជា​មួយ​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​

NEWS 4 months ago
 
 

          ​ស្បែក​ជើង Amboh Espadrille ជា​ប្រភេទ​ស្បែក​ជើង​ខ្លុប​មុខ​ម្យ៉ាង​ធ្វើ​អំពី​ក្រណាត់ និង​ជាយីហោ​ស្បែក​ជើង​ដែល​ផលិត​ដោយ​ដៃ​ផ្ទាល់។ យីហោ​ស្បែក​ជើង​មួយ​នេះ​ឈ្មោះ​ថាអំ​បោះ​(Amboh) ជា​ឈ្មោះ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ព្រោះ​ថាវាជា​ឈ្មោះ​ជា​ភាសា​ខ្មែរ​ដោយ​សរសេរ​ជា​អក្សរ​ឡាតំាង។ ស្បែក​ជើង​ប្រភេទ​នេះ​វា​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លំាង​នៅ​អឺរ៉ុប ប៉ុន្តែ​វា​ក៏​បង្ហាញ​វត្ត​មាន​នៅ​លើទី​ផ្សារ​កម្ពុជា​មួយ​រយៈ​ធំ​មក​ហើយ ហើយ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើ​ប្រាស់​គួរ​ឱ្យ​កត់​សម្គាល់។ ពី​មុន​អ្នក​អាចរក​ទិញ​ស្បែក​ជើង​នេះ​តាម​រយៈហាង​ដែល​ជា​ដៃ​គូ​របស់ Amboh Espadrille ប៉ុន្តែ​ឥឡូវ​នេះ​អ្នក​អាច​អញ្ជើញ​មក​ទស្សនា​ផ្ទាល់​នៅ​ហាង​របស់​Amboh Espadrille ដែល​មាន​ទី​តាំង​នៅ​ផ្លូវ​លេខ ២១ សង្កាត់​ទន្លេបាសាក់ ខាង​ក្រោយ​វត្ត​ស្វាយ​ពពែ ចាប់​ពី​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ​២០១៨​នេះ​ត​ទៅ។ ហាង AMBOH Espadrille មិន​ត្រឹម​តែជាហាង​លក់​ផលិត​ផល​ប៉ុណ្ណោះ​ទេ តែ​ក៏​ជារោង​ជាង​ដែល​ផលិត​នៅ​ក្នុង​ហាង AMBOH Espadrille នេះ​ផ្ទាល់​ផង​ដែរ។  នៅ​ក្នុង​ឱកាស​បើក​សម្ពោធហាង​ថ្មី​នេះ អតិថិជន​ក៏​ទទួល​បាន​ការបញ្ចុះ​តម្លៃ​រហូត​ដល់ ២០% នៅ​លើគ្រប់​ផលិត​ផល​ទាំង​អស់​ផង​ដែរ។ ហាង​ផលិត​និង​លក់​ស្បែក​ជើង​ដែល​ធ្វើ​ពីក្រចៅ​នេះ​នឹង​ចាប់​បើក​ទ្វារ​ទទួល​ភ្ញៀវ​ចាប់​ពី​ម៉ោង ៩ ព្រឹក រហូត​ដល់ ៧ យប់ជារៀង​រាល់​ថ្ងៃ។ AMBOH មិន​ត្រឹម​តែ​ផលិត​ស្បែក​ជើង​ដែល​ធ្វើ​ដោយ​ដៃ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​លក់​ផលិត​ផល​ផ្សេងៗ​ទៀត​ដែល​ផលិត​និង​រចនា​ឡើង​ដោយ​វិចិត្រករ​ក្នុង​ស្រុក​មាន​ដូចជា កាបូប​ដាក់​លុយ Loy Wallet ក្រណាត់សូត្រ​ល្អៗ​មកពី​ខេត្ត​តាកែវជា​ច្រើន​ទៀត​ផង​ដែរ។
          ចំពោះ​ស្បែក​ជើង​ដែល​ធ្វើ​ពីក្រចៅ​របស់​ហាង AMBOH Espadrille នេះ​គឺជា​ស្បែក​ជើង​ដែល​រចនា​ឡើង​ដោយ​ដៃ​ដែល​មាន​បាត​ខាង​ក្រៅ​ជាជ័រ​ស្បែក​ជើង​ក្រាស់​និង​បាត​ខាង​ក្នុង​ធ្វើ​ពីក្រចៅ ដេរ​ដោយ​ដៃ​ជា​មួយ​នឹង​ក្រណាត់ក្រមា​ឬ​សាច់​ក្រណាត់​ផ្សេងៗ​ទៀត​រចនា​ឡើង​គួរ​ឲ្យ​​ទាក់​ទាញ​ជាទី​បំផុត​ក្នុង​តម្លៃ​មួយ​គូ​ចាប់​ពី $២៥ ឡើង​ទៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​អ្នក​ក៏​អាច​ធ្វើ​ការកុម៉្មង់​ទៅ​តាម​ការដេគ័រ​របស់​លោក​អ្នក​បាន​ផង​ដែរ៕

Article by KEO SONG



SUGGESTIONS