×

ហាងនាឡិកា​ម៉ាក រ៉ាដូ បើក​សម្ពោធ​សាខា​ថ្មី​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​

 
 

          កាលពី​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ ២០១៨ ហាង​លក់​នាឡិកា​ម៉ាក រ៉ាដូ លំដាប់អន្តរជាតិ ទើប​តែ​បើក​សម្ពោធ​នូវ​សាខា​ថ្មី​របស់​ខ្លួន​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ ក្បែរវិ​មាន​ឯករាជ្យ​ក្នុង​ខណ្ឌដូន​ពេញ​ ដោយ​មាន​ការ​ចូល​រួម​កាត់​ខ្សែ​បូ​ដោយ Ms.Simran Chandhoke - Regional Manager- Rado Indo-China, Mr.Alex Chandra – Singer & Actor, Dr.Kao Kim Hourn - Founder and President of University of Cambodia, Mr.Rikhi Thakral - Executive Director of Thakral Group of Companies (ក្នុងរូបខាងលើ ពីឆ្វេងមកស្ដាំ)។ ជា​មួយ​នឹង​ហាង​ដ៏​ថ្មី​សន្លាង​នេះ​នឹង​ផ្តល់​ជូន​អថិតិជន​នូវ​ម៉ូដនាឡិកាជា​ច្រើន​ដែល​បាន​ផលិត​និង​នាំ​ចូល​ពី​ប្រទេស​ស្វ៊ីស។ ហាងនាឡិការ៉ាដូលំដាប់​ខ្ពស់​នេះ​ក៏​មាន​ការដេគ័រជា​មួយ​នឹង​ផ្ទាំង​សិល្បៈ​ដែល​បង្កើត​​បាន​ជាទស្សនីយភាព​មួយ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ទស្សនា​យ៉ាង​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាទី​បំផុត។

          នៅ​ក្នុង​ឱកាស​នៃ​ការ​បើក​សម្ពោធហាង​ថ្មី​នោះ​ផង​ដែរ អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន​នាឡិកា រ៉ាដូ លោក Matthias Breschan បាន​មាន​ប្រសាសន៍​ថា “​ពួក​យើង​មាន​សេចក្តី​សោមនស្ស​រីក​រាយ​យ៉ាង​ខ្លាំង​ពីការ​បើក​ហាង​លក់​នាឡិការ៉ាដូ​នៅ​កម្ពុជា​នេះ។ វាជា​ជំហាន​ដ៏​ធំ​មួយ​ជួយ​ឲ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​អាច​ប្រើ​ប្រាស់​បាន ដោយ​មិន​បាច់​ពិបាក​ដើរ​រក​ទិញ​ឡើយ។”

          សូម​គូស​បញ្ជាក់​ថា នាឡិកា​ដៃ​ម៉ាក​រ៉ាដូ ជានាឡិកា​ដៃ​ដែល​ល្បីល្បាញ​បំផុត​នៅ​ទូ​ទាំង​សកល​លោក ខាង​ផ្នែក​រចនា​ម៉ូដ​យ៉ាង​ប្រណិត ព្រម​ទាំង​ការ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​យ៉ាង​ទំនើប​ក្នុង​ការ​ផលិត​​ដើម្បី​បង្កើត​​បាន​ជានាឡិកា​ដែល​មាន​ភាពរឹងមាំ​ជាង​គេ​នៅ​លើ​លោក។ រ៉ាដូ​គឺជា​ម៉ាក​នាឡិកា​របស់​ប្រទេស​ស្វ៊ីស​ដំបូង​គេ​ដោយ​មាន​ពាក្យ​ស្លោក​ប្រចាំ​ម៉ាក​ថា “បើ​យើង​អាចស្រមៃ​បាន យើង​ប្រាកដ​ជា​ធ្វើ​បាន​” ហើយ​វា​នៅ​តែជាការ​ពិត​រហូត​មក​ដល់​សព្វ​ថ្វៃ៕

Article by KEO Song




SUGGESTIONS