×

A PHP Error was encountered

Severity: Notice

Message: Undefined variable: captionbg

Filename: magazine_page/view_article.php

Line Number: 403

>

ពិព័រណ៍​អាហារ​ស្លាបព្រា​ធំ​ជាង​គេ​នៅ​កម្ពុជា​ឆ្នាំ​២០១៨ នៅ​ផ្សារ​កុងតឺន័រ 2040

NEWS 3 months ago
 
 

          ពិព័រណ៍​ម្ហូប​អាហារ​ដែល​ធំ​ជាង​គេបង្អស់​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា “​ស្លាបព្រា​” បាន​ប្រព្រឹត្ត​ទៅ នៅ 2040 ផ្សារ​រាត្រីកុងតឺន័រ ក្បែរ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា​ក្នុង​សង្កាត់​ទន្លេបាសាក់ខណ្ឌ​ចំការ​មន​កាលពី​រសៀល​ថ្ងៃ​ទី ៥ និង ៦ខែឧសភាឆ្នាំ ២០១៦ ចាប់​ពី​ម៉ោង ៤ល្ងាច​រហូត​ដល់​ម៉ោង ១០យប់។ ពិព័រណ៍​អាហារ​ស្លាបព្រា​នេះ​បង្កើត​​ឡើង​ដោយ​ក្រុម​ហ៊ុន the idea consultant ដែល​មាន​ស្តង់​លក់​ម្ហូប​អាហារ​និង​ភេសជ្ជៈ​រហូត​ដល់​ជាង ១៦០ស្តង់ ដែល​មាន​ទាំង​ម្ហូប​អ៊ឺរ៉ុប អាស៊ី​និង​ម្ហូប​ខ្មែរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ផង​ដែរ។ មិន​ត្រឹម​តែ​មាន​ស្តង់​សម្រាប់​លក់​ម្ហូប​អាហារ​និង​ភេសជ្ជៈ​នោះ​ទេ ពិព័រណ៍​ស្លាបព្រា​នេះ​ក៏​មាន​ស្តង់​សម្រាប់​អង្គការ​និង​ចលនា​យុវជន​មួយ​ចំនួន​ដើម្បី​បើក​ឱកាស​ក្នុង​ការ​អប់រំ​ផ្សព្វ​​ផ្សាយ​អំពី​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត​នោះ​ក៏​មាន​ផង​ដែរ​នូវ​កម្មវិធី​ល្បែង​កំសាន្ត​និង​ការ​ប្រកួត​ផ្សេងៗ​ទៀត​ដូចការការ​ប្រកួត​ញ៉ាំ​អាហារ ការប្រគុំតន្រ្តី​និង​មាន​ការ​ចាប់​រង្វាន់​ផង​ដែរ។ ចង់​ដឹងថា​ពិព័រណ៍​អាហារ​ស្លាបព្រា​ធំ​ជាង​គេ​នៅ​កម្ពុជា​លើក​ទី​ពីរ​នេះ​មាន​ទិដ្ឋភាព​យ៉ាង​ណា​នោះ តោះមក​ទស្សនា​កម្រង​រូបភាព​ខ្លះៗ​ដែល​ក្រុម​ការ​ងារ​យើង​បាន​ផ្តិត​ជូន​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​ដូចត​ទៅ៕

Article by KEO SONG



SUGGESTIONS