×

“​នាង​ឈូក” ឈុតសិល្បៈច្នៃ​ប្រឌិត​ថ្មី​ពី​ក្រុម​យុវជន​ច្នៃ​ម៉ូដ​ខ្មែរ La Chhouk Recycled & Creative Fashion

FASHION & BEAUTY 1 month ago
 
 

           កាលពី​ល្ងាច​ម៉ោង​៧ នា​ថ្ងៃ​ទី៥ ខែឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ La Chhouk Recycled & Creative Fashion ដែល​ជា​ក្រុម​ច្នៃ​ម៉ូដពី​វត្ថុ​សំណល់​នានា​បាន​បង្ហាញ​ស្នា​ដៃ​សិល្បៈច្នៃ​ប្រឌិតសាជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​កម្មវិធី​គម្រប់​ខួប១ទសវត្សបូក១​របស់​សាលា​រចនា ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ឯ​សាកល​​វិទ្យា​ល័យ​ភូមិ​ន្ទ​វិចិត្រសិល្បៈ​ផ្ទាល់​តែម្ដង។ “​នាង​ឈូក” គឺជា​ស្នា​ដៃ​ច្នៃ​ម៉ូដ​ថ្មី​របស់​ក្រុម La Chhouk ដោយ​សមាជិក​ក្រុម​មាន​បំណង​ចង់​ច្នៃ​ម៉ូដ​ថ្មី​មួយ​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ឈ្មោះ​ក្រុម​របស់​ពួក​គាត់ ហេតុ​ដូច្នោះ​ហើយ ទើប​ពួក​គាត់​ឧស្សាហ៍​សង្កេត​នៅ​តាម​បឹង​ឈូក និង​កន្លែង​លក់​ឈូកជា​ដើម។ យោង​តាម​សម្ដី​របស់​ក្រុម La Chhouk បាន​ឲ្យ​ដឹងថា ពួក​គាត់​បាន​សង្កេត​ឃើញ​ទិដ្ឋភាព​កុមារី​ម្នាក់​​ចុះ​បេះផ្កាឈូក និង​ផ្លែឈូក ខណៈ​ដែល​មាន​ទូល​ស្លឹក​ឈូក​នឹង​ក្បាល ដែល​នេះ​ហើយ​គឺជា​រូបភាព​មួយ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ពួក​គាត់ ហើយ​នាំ​ឲ្យ​ពួក​គាត់​បង្កើត​​នូវ​ស្នា​ដៃ​នេះ​ឡើង ដោយ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ម៉ូដ​និយម​ខ្មែរ​នា​សម័យ​អាណានិគម​បារាំង។ សូម​ទស្សនា​ឈុត​ទាំង​២២ម៉ូដ​ខាង​ក្រោម​នេះ។

Article by LENG CHANREASEY



SUGGESTIONS