×

Modestore បើក​សម្ពោធ​សាកល្បងគេហ​ទំព័រ​លក់​ទំនិញ​អនឡាញជា​មួយ​នឹង​ផលិត​ផល​ម៉ាក​ល្បីៗជា​ច្រើន​

 
 

          ហាង​លក់ សម្លៀក​បំពាក់ ស្បែក​​ជើង កាបូប គ្រឿង​សម្អាង និង​នាឡិកា​ម៉ាក​ល្បីៗ​ដូចជា Gucci, Chanel, Louis Vuitton, Coach, MK, YSL, Carbotti, Santa Firenze, Gussaci, Calvin Klein, Michael Kors, J.adam, Nike, Adidas, Dior ដែល​មាន​ឈ្មោះ​ថា Modestore បាន​រៀបចំ​កម្ម​ពិធី​ជប់លៀង​ដើម្បី​​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​សាកល្បង​នូវ​គេហ​ទំព័រ​ថ្មី​របស់​ខ្លួន www.modestore.asia កាលពី​ថ្ងៃសៅរ៍ ទី5 ខែឧសភា ឆ្នាំ2018 នៅ​ហាង Modestore ដែល​មាន​ទី​តាំង​លើ​ផ្លូវ​លេខ 430 ជិត​ផ្សារ​ទួលទំពូង។ ជា​មួយ​គេហ​ទំព័រ​ថ្មី​នេះ​នឹង​អនុញ្ញា​តិ​ឲ្យ​អតិថិជន អាច​ទិញ​ឥវ៉ាន់​របស់ Modestore តាម​អនឡាញ​បាន​ក្នុង​រយៈ​ពេល​២៤​ម៉ោង និង​មាន​ការ​ដឹក​ជញ្ជូន​នៅ​ទូ​ទាំង​​ប្រទេស​ផង​ដែរ។ ក្នុង​កម្មវិធី​​នេះ​ផង​ដែរ ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ភ្ញៀវ​កិតិ្តយស​និង​កញ្ញា នៅ សុនីតា ដែល​ជាតារា​តំណាង​ផលិត​ផល​ដ៏​ល្បីម្នាក់​បាន​សម្តែង​ការ​ពេញ​ចិត្ត​នូវ​ផលិត​ផល​របស់ modestore ដែល​មាន​គុណភាព​ល្អ​ដូច​នៅ​បរទេស​ផង​ដែរ។ ថ្លែង​ក្នុង​ឱកាស​នោះ​ផង​ដែរ នាយក​ប្រតិបត្តិ​របស់​ហាង Modestore លោក​ស្រី ខេង ពិទូពុធធីតា បាន​មាន​ប្រសាសន៍​ថា៖ «តាំង​ពីហាង Modestore បាន​ចាប់​ផ្តើម​បើក​ដំណើរ​ការមក​តាំង​ពី​ប៉ុន្មាន​ខែ​មុន​នេះ យើង​ខ្ញុំ​មាន​អតិថិជន​ជា​ច្រើន ដែល​បាន​ជាវ​ផលិត​ផល ហើយ​ទទួល​បាន​ការ​កោត​សរសើរ​ពី​​សេវា​កម្ម និង​ម៉ាក​ល្បីៗ​ដែល​យើង​ខ្ញុំ​បាន​ដាក់​លក់»។ សូម​គូសបញ្ជាក់​ផង​ដែរ​ថា ហាង modestore ដែល​មាន​ទី​តាំង​​នៅ​ជិត​ផ្សារ​ទួលទំពូង​នេះ​បាន​បើក​ទ្វារ​ទទួល​អតិថិជន​នៅ​ចុង​ឆ្នាំ2017។  បច្ចុប្បន្ន​នេះ ហាង Modestore កំពុង​សាង​សង់​ហាង​ទំនិញ​ដ៏​ធំ​ថ្មី​មួយ​ដែល​ស្ថិត​នៅ​លើ​ផ្លូវ337 សង្កាត់​ទួល​គោក រាជធានី​ភ្នំពេញ ដើម្បី​​ផ្តល់​ជូន​អតិថិជន​នូវ​បទពិ​សោធន៍​នៃ​ការ​ទិញ​ឥវ៉ាន់​លំដាប់​ថ្នាក់​​ពិភព​លោក​ជា​មួយ​នឹង​បរិយាកាស​ដ៏​ស្រស់​ស្រាយ ខណៈ​ពេល​អតិថិជន​កំពុង​ដើរ​មើល​ឥវ៉ាន់​ដែល​មាន​ស្លាកយីហោល្បីៗ៕




SUGGESTIONS