×

តើ​កន្លែង​ណាខ្លះ​ដែល​អ្នក​គួរតែ​ចំណាយ​ពេល​ជាមួយ​អ្នកម្តាយ​ជា​ទី​ស្រលាញ់​?​

 
 

     ក្រៅ​ពីការ​រៀបចំ​ជាកាដូ​ជូន​អ្នក​ម៉ាក់​ជាទី​ស្រលាញ់​រួច​ហើយ​នោះ​អ្នក​ក៏​គួរ​តែ​រៀបចំ​គម្រោង​សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​រយៈ​ពេល​១​ថ្ងៃ​ដ៏​ពិសេស​នេះ​ជូន​អ្នក​ម្ដាយ​របស់​អ្នក​ទៅ​កាន់​ទី​កន្លែង​មួយ​ចំនួន​ដែល​អាច​ជួយ​ធ្វើ​ឱ្យ​គាត់​បំ​បាត់​ភាពតានតឹង​ដែល​មាន​កន្លង​មក​ផង​ដែរ។ ហើយ​វា​ក៏​ជា​ថ្ងៃ​ដែល​កូនៗ​គ្រប់រូប​មិន​ថា​ប្រុស​ឬ​ស្រី​គួរ​បង្ហាញ​នូវ​ភាពកតញ្ញូ​ជូន​ចំពោះ​អ្នក​មាន​គុណ​ទៀត​ផង។ ប្រសិន​បើ​អ្នក​មិន​សូវ​មាន​ពេល​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្ងាយៗពី​រាជធានី​ភ្នំពេញ អាច​សាកល្បង​នាំ​អ្នក​ម៉ាក់​ជាទី​ស្រឡាញ់​របស់​អ្នក​ទៅ​កាន់​ទី​កន្លែង​មួយ​ចំនួន​ខាង​ក្រោម​នេះ​ដែល សូវរីន នឹង​ធ្វើ​ការ​បង្ហាញ​ជូន ហើយ​សុទ្ធ​សឹងតែជា​កន្លែង​ដែល​ប្រកប​ទៅ​ដោយ​ប្រណីតភាព​នឹង​ភាព​ស៊ី​វិល័យ​ដែល​សមស្រប​ទៅ​តាម​យុគ​សម័យ​ដ៏​ជឿនលឿន​នេះ​ផង​ដែរ។ ដូច្នេះ តោះ​ចង់​ដឹងថា​សូវរីន ណែ​នាំ​អ្នក​ទៅ​កន្លែង​ណា​ខ្លះ សូម​តាម​ដានដូច​ខាង​ក្រោម​ទាំង​អស់​គ្នា៖

1.            Shopping brand brand at Sihanouk blvd and Aeon

     អ្នក​អាច​មាន​ជម្រើស​ក្នុង​ការ​ដើរ​ទិញ​ទំនិញ​ប្រេនៗ ជា​មួយ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​អ្នក​នៅ Aeon Mall ឬ​ក៏​អាច​ធ្វើ​ដំណើរ​មក​កាន់​ផ្លូវ​ព្រះ​សីហនុ​ដែល​ជា​កន្លែង​មួយ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ហាង​លក់​កាបូប ស្បែក​​ជើង សម្លៀក​បំពាក់​ម៉ាក​ល្បីៗជា​ច្រើន​នៅ​តាម​ដងវិថី​មួយ​នេះ។

2.            Beauty care at Rene-Cell

     ជម្រើស​មួយ​ទៀត​អ្នក​អាច​ជ្រើសរើស​យកមជ្ឈ​មណ្ឌល​ថែ​រក្សា​សម្ផស្ស​ណាមួយ ដោយ​អ្នក​អាច​ចំណាយ​ពេល​វេលា​ល្អ​មួយ​​ដើម្បី​បង្កើន​ភាពស្និតស្នាល​នឹង​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ម្ដាយ​ដោយ​ការ​ជ្រើសរើស​យក​សេវា​កម្មម៉ាស្សា​មុខ។ ក្នុង​នោះ​ដែរ សូវរីន សូម​ណែ​នាំ​មិត្ត​អ្នក​អាន​ទៅ​កាន់​កន្លែង​ថែ​រក្សា​សម្រស់​តាម​បែប​កូរ៉េ​មួយ​កន្លែង​ដែល​មាន​ឈ្មោះ​ថា Rene-Cell។

3.            Foot massage at Nata Spa

     ជា​ជម្រើស​មួយ​សម្រាប់​អ្នក​នាំ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​ទៅ​កាន់​ទី​នោះ​​ដើម្បី​បំ​បាត់​ភាពតានតឹង​នឹង​​ដើម្បី​សម្រួល​ដល់​សរសៃ​បង្កើន​​នូវ​អារម្មណ៍​ស្រស់​ថ្លា​តាម​រយៈការ​ម៉ាស្សាបាត​ជើង​នៅ​ទី​នោះ។

4.            Afternoon tea at TWG

     ថ្ងៃ​រសៀលបន្តិច អ្នក​អាច​សាកល្បង​រស​ជាតិ តែ នៅ​TWG ដែល​មាន​ទី​តាំង​នៅ​vattanac capital។ អ្នក​អាច​ដើរ​Shopping នៅ​ទី​នោះ​​បាន ហើយ​​បន្ទាប់​មក​អា​ចក្រេប​នូវ​រស​ជាតិ​តែ​ដ៏​ឆ្ងាញ់​ពិសា​ព្រម​ជា​មួយ​បរិយាកាស​ដ៏​ស្ងប់ស្ងាត់តែបង្កប់​ដោយ​ភាពប្រណីត​នៅ​ទី​នោះ។

5.            Luxury dinner celebration at Rosewood Hotel

     អ្នក​អាច​រៀបចំ​អាហារ​ពេល​ល្ងាច​ដែល​ពោរ​ពេញ​ទៅ​ដោយ​ប្រណីតភាពជា​មួយ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​ដោយ​ក្នុង​នោះ សូវរីន សូម​ណែ​នាំ​អ្នក​ទៅ​សាកល្បងការ​ទទួល​ទាន​អាហារ​នៅ​សណ្ឋាគារ Rosewood ស្ថិត​នៅ​ជាន់​ទី៣៥ ក្បែរ​នឹង​កន្លែង​ទទួល​ភ្ញៀវ (Lobby) នៃ​សណ្ឋាគារ។ សម្លេង​តន្រ្តី Jazz យ៉ាង​រ៉ូ​មែន​ទិច​បាន​បន្លឺ​ឡើង សម្លេង​ព្យាណូ ប្រគំរណ្ដំ​នឹង​សាកសូហ្វូន បាន​បង្កើន​​នូវ​បរិយាកាស​ដ៏​ប្រពៃ​សម្រាប់ លម្ហែ​អារម្មណ៍។ ទី​នេះ​គឺជា​ចំណុច​សំចត​ដ៏​ល្អ​មួយ​មុន​នឹង​យើង​ត្រៀម​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ដោយ​អ្នក​អាច​បង្កើន​ភាពរ៉ូ​មែន​ទិក​នឹង​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅ​កាន់​អ្នក​ម្ដាយ​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​បាន​ផង​ដែរ៕

Article by HENG CHANMAKARA




SUGGESTIONS