×

​អ្នក​បាន​ត្រៀម​អ្វី​ខ្លះ​សម្រាប់​បង្ហាញ​ពី​ទំហំ​នៃ​ក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​អ្នក​ម្ដាយ!

 
 

          វា​មិន​មែន​ត្រឹម​តែ១​ថ្ងៃ​នេះ​ទេ ដែល​អ្នក​ទាំង​អស់​គ្នា​ត្រូវ​បង្ហាញ​ក្ដី​ស្រឡាញ់ ការ​គោរព ដឹងគុណ​ចំពោះ​អ្នក​ម្ដាយ ប៉ុន្តែ​ក្នុង​នាម​យើង​ជាកុលបុត្រកុលធីតា​គួរ​ធ្វើ​យ៉ាង​ណា​ឱ្យ​លោក​ទាំង​ពីរ​សប្បាយ​ចិត្ត​និង​មិន​ប្រព្រឹត្ត​អំពើ​​ណាមួយ​ដែល​នាំ​ឱ្យ​លោក​ទាំង​ពីរ​ពិបាក​ចិត្ត​ឡើយ។ គុណ​ដ៏​ធំ​របស់​អ្នក​មាន​គុណ​ទាំង​ពីរ​គឺ​មាន​តម្លៃ​មហា​សាល​មិន​អាច​នឹង​កាត់​ថ្លៃ​បាន​នោះ​ទេ។ ទិវា​មាតា​ជា​ថ្ងៃ​មួយ​ដែល​អ្នក​អាចបញ្ចេញ​ក្ដី​ស្រឡាញ់ និង​អាច​រៀបចំ​ជាកាដូ​ទៅ​តាម​លទ្ធភាព​ដែល​អ្នក​មាន ហើយ​មិន​ថាកាដូ​នោះ​មាន​តម្លៃ​ថ្លៃ​ឬ​ធូរ​ថ្លៃ​យ៉ាង​ណាទេ តែជឿ​ជាក់​ថា​អ្វី​ដែល​អ្នក​បាន​រៀបចំ​នោះ​អ្នក​ម្ដាយ​របស់​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​រំភើបអម​ដោយ​ស្នាម​ញញឹម​ជាក់​ជា​មិន​ខាន។
          ពិបាក​ក្នុង​ការ​រៀបចំ​កាដូ​ជូន​អ្នក​ម៉ាក់​ក្នុង​ថ្ងៃ​ពិសេស​នេះ​ណាស់​មែន​ទេ! ឈប់​មាន​កង្វល់​ទៀត​ទៅ ខាង​ក្រោម​នេះ​ជាការ​បង្ហាញ​នូវ​ប្រភេទ​កាដូ​ដែល​មាន​ការ​រៀបចំ​៣របៀប​ផ្សេងៗ​គ្នា​ដែល​អ្នក​អាច​ជ្រើសរើស​ជូន​អ្នក​ម៉ាក់​ជាទី​ស្រឡាញ់​របស់​អ្នក​បាន​បើ​ទោះ​បី​គាត់​ស្ថិត​ក្នុង​វ័យ​​ណាមួយ​ក៏​ដោយ។ អ៊ីចឹង​!តោះ​តាម​ដាន​ទាំង​អស់​គ្នា​ថា សូវរីន នឹង​រៀបចំ​កាដូ​បែប​ណា​ខ្លះ​សម្រាប់​អ្នក​ម៉ាក់​ជាទី​ស្រឡាញ់​របស់​អ្នក ហើយ​អ្នក​អាច​ជ្រើសរើស​ឈុត​ណាមួយ​សម្រាប់​ជាគំរូ​ក្នុង​ការ​ទិញ​កាដូ​ផង​ដែរ។
1.    ការ​រៀបចំ​កាដូជាសម្លៀក​បំពាក់​យ៉ាង​ប្រណីត​និង​បង្កប់​ដោយ​ក្ដី​ស្រឡាញ់​ចេញ​ពីក្រអៅ​បេះដូង។


2.    កាដូជា​គ្រឿង​សម្អាង​និង​ឈុតតុប​តែង​កាយ បង្ហាញ​អំពី​ការយក​ចិត្ត​ទុក​ដាក់​លើភាពស្រស់​ស្អាត​ជូន​ដល់​អ្នក​ម្ដាយ។


3.    កាដូជាឈុតកាបូប​និង​ស្បែក​​ជើង បង្ហាញ​អំពី​ភាពស្រស់​ឆើតឆាយ​និង​បង្កប់​ទៅ​ដោយ​ការយក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ម្ដាយ។

Article by HENG CHANMAKARA




SUGGESTIONS