×

​កូនៗ​គួរ​រៀបចំ​អ្វី​ខ្លះ​សម្រាប់​អ្នក​ម្ដាយ​នៅ​ថ្ងៃ​ដ៏​ពិសេស​នេះ​!

TRAVEL & LIVING 6 years ago
 
 

           ៩ខែ ១០​ថ្ងៃ នៃ​ការ​តាំង​គភ៌​គឺជា​ពេល​វេលា​ដ៏​មាន​សារៈ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​មនុស្ស​ស្រី​គ្រប់រូប។ ក្នុង​អំឡុង​ពេល​ពរពោះ​អ្វី​ដែល​ជាក្ដី​បារម្ភ​និង​កង្វល់​របស់​ស្រ្ដី​ដែល​នឹង​ក្លាយជា​ម្ដាយ​របស់​គេ​ក្នុង​ពេល​ឆាប់ៗ​នោះ​គឺ​គិត​គួរ​អំពី​ការបរិភោគ​អាហារ​បែប​ណា​ដើម្បី​ធ្វើ​ឱ្យ​ទារក​ក្នុង​ផ្ទៃ​របស់​ខ្លួន​ទទួល​បាន​នូវ​សុខភាព​ល្អ​មាំមួន។ ប៉ុន្មាន​ឃ្លាខ្លីៗ​ខាង​លើអាច​បញ្ជា​ក់​អំពី​ទំហំ​នៃ​ក្ដី​ស្រឡាញ់​របស់​មាតា​ចំពោះ​កូនៗ​តាំង​ពី​ពួក​គេ​បាន​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ​មកម្ល៉េះ។ ហេតុ​ដូច្នេះ​​ហើយ​បាន​ជា​ទិវា​មាតា ឬ ហៅ​ជា​ភាសា​បរទេស​ថា Mother’s Day គឺជា​ថ្ងៃ​ដែល​គេ​ប្រារព្ធ​ឡើង​​ដើម្បី​រំលឹកពីគុណ​របស់​អ្នក​ម្ដាយ​ដែល​បាន​ពពោះ បង្កើត នឹង​ចិញ្ចឹម​ថែ​រក្សា​កូន​តាំង​ពី​តូច​រហូត​ដល់​ធំ​ពេញ​វ័យ និង​​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​កូនៗ​ចំពោះ​អ្នក​ម្ដាយ​ផង​ដែរ។  ជាការ​ពិត​ណាស់​យើង​តែង​តែ​មាន​ការ​យល់​ច្រឡំ​អំពី​ថ្ងៃ​ពិត​ប្រាកដ​នៃ​ការ​ប្រារព្ធ​ទិវា​នេះ​ឡើង។ ហេតុ​អ្វី​ទិវា​មាតា​នេះ​មិន​កំណត់​ថ្ងៃ​ពិត​ប្រាកដ? បន្ទាប់​ពីការ​ប្រារព្ធ​ទិវា​មាតា​លើក​ដំបូង​រួច​រាល់​នាង Jevis (ជា​បុគ្គល​ម្នាក់​​ដែល​បាន​បង្កើត​​ទិវា​មាតា​នេះ​ឡើង) មាន​បំណង​ចង់​ឲ្យ​ទិវា​នេះ​ក្លាយ​ទៅ​ជា​ទិវា​ជាតិ​តែម្ដង។ បន្ទាប់​ពីការ​បញ្ចុះ​​បញ្ចូល​​និង​បង្ហាញ​ហេតុ​ផលជា​ច្រើន​ទៅ​កាន់​សាធារណជន​អស់​ជា​ច្រើន​ឆ្នាំ​នាង​​ក៏​បាន​ការ​ទទួល​ស្គាល់​ពី​ប្រធានាធិបតី​អាមេរិក Woodrow Wilson នៅ​ឆ្នាំ​១៩១៤។ ក្រោយ​មក​ប្រធានាធិបតី​រូប​នេះ​​ក៏​បាន​​ប្រកាស​ថា​ពិធី​បុណ្យ​ម្ដាយ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រាល់​ថ្ងៃ​អាទិត្យ​សប្ដាហ៍ទី​ពីរ​ខែ​ឧសភា (ដោយ​មិន​កំណត់​ថ្ងៃ​ឡើយ)។   ថ្វីបើ​ទិវា​មាតា (Mother’s Day) មិន​មែន​ជា​ទិវា​ជាតិ​ខ្មែរ​ក្តី ប៉ុន្តែ​ប្រជា​ពលរដ្ឋ​​កម្ពុជា​បាន​យក​ឱកាស​នៃ​ថ្ងៃ​ដ៏​ពិសេស​នេះ រៀបចំ​ជា​ពិធី​សុំខមាទោស​អ្នក​មាន​គុណ ដោយ​ការសំពះ ក្រាប​ក្បាល​ដល់​បាត​ជើង​អ្នក​ដឹងគុណ​ទាំង​ពីរ​(ឪពុក​ម្ដាយ) ​ដើម្បី​សុំការ​អធ្យាស្រ័យ​លើ​រាល់​កំហុសឆ្គង​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក​ព្រម​ជា​មួយ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​អ្នក​ម្ដាយ​តាម​រយៈការ​ឱប​ម្តាយ​ដោយ​ក្តី​ស្រឡាញ់​និង​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ​ព្រម​ជា​មួយ​កា​ជូន​ជាកាដូ​វត្ថុ​អនុស្សាវរីយ៍​ដល់​គាត់​ផង​ដែរ។


          ដោយ​សារតែ​សម័យ​បច្ចេក​វិទ្យា​ទំនើប​ចំពោះ​កូនៗ​ដែល​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ម្ដាយ​របស់​ពួក​គេ អ្នក​ខ្លះ​បាន​ទូរស័ព្ទ​ទៅ​ជូន​ពរ​អ្នក​ម្តាយ​ខ្លួន​ពីចម្ងាយ ចំណែក​អ្នក​ខ្លះ​ទៀត បង្ហាញ​អារម្មណ៍​ស្រឡាញ់​និង​ជូន​ពរ​អ្នក​ម្តាយ​របស់​ពួក​គេ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ដើម។ ជាការ​ពិត​ណាស់​ការបញ្ចេញ​អារម្មណ៍​ឬ​និយាយ​ពាក្យ​ស្រឡាញ់ ការ​គោរព​ដឹងគុណ​របស់​កូនៗ ចំពោះ​អ្នក​ម្ដាយ​ឬ​លោក​ឪពុក​គឺ​ធ្វើ​ឡើង​ជារៀង​រាល់​ថ្ងៃ​​ដើម្បី​ផ្តល់​ភាពកក់ក្តៅ បង្ហាញ​ពីការដឹងគុណ និង​ការ​គោរព​របស់​ខ្លួន​ចំពោះ​​ពួក​គាត់ ដែល​មិន​មែន​ត្រឹម​តែ​ថ្ងៃ​ទិវា​មាតា​នេះ​ទេ។ តើ​ក្នុង​ទិវា​ដែល​ជាការ​បង្ហាញ​ការដឹងគុណ​របស់​អ្នក​ចំពោះ​អ្នក​ម្ដាយ អ្នក​បាន​ត្រៀម​រៀបចំ​អ្វី​ជា​ពិសេស​ជូន​ដល់​គាត់​ហើយ​ឬ​នៅ​! តើ​អ្នក​នឹង​មាន​គម្រោង​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​រមណីយដ្ឋាន​នានា ឬ​មាន​សកម្មភាព​អ្វី​ពិសេស​ក្នុង​ឱកាស​នេះ​​ដើម្បី​ជាការ​ឆ្លើយតប​នូវ​គុណូបការៈ​ដ៏​ថ្លៃ​ថ្លា​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ​បាន។
         ជាទូ​ទៅ​ភាគ​ច្រើន​កូនៗ តែង​តែ​រៀបចំ​ជាអំណោយ​ជូន​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​ដូចជា​ការ​ទិញ​គ្រឿង​អលង្ការ គ្រឿង​សម្អាង សម្ភារ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដែល​អ្នក​ម្ដាយ​ចូល​ចិត្ត រីឯ​អ្នក​ខ្លះ​ទៀត​រៀបចំ​ទិញ​ជាបាច់ផ្កា​យ៉ាង​ស្រស់​ស្អាត​ជូន​អ្នក​ម្ដាយ​ជា​ដើម។ បើ​អ្នក​ពិបាក​មិន​ដឹងថា​និង​ត្រូវ​ទិញ​អ្វី​ជូន​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​អ្នក​! តោះ​ចូល​ទៅ​កាន់​តំណរ​ភ្ជាប់​​មួយ​នេះ សូវរីន នឹង​បង្ហាញ​អំពី​គំរូ​នៃ​កញ្ចប់​កាដូ​យ៉ាង​ពិសេស​ប្រកប​ទៅ​ដោយ​ប្រណីតភាព​ចំនួន​៣ ដែល​សុទ្ធ​សឹងជាកាដូ​ដែល​បង្កប់​ទៅ​ដោយ​ក្ដី​ស្រឡាញ់​តាម​រយៈការ​ជូន​នៅ​សម្ភារ​ទាំង​នេះ​ជូន​ដល់​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​អ្នក​ទាំង​អស់​គ្នា​!
         ក្រៅ​ពីការ​ជូន​ជាកាដូ​ហើយ​នោះ​អ្នក​គួរ​តែ​រៀបចំ​កាល​វិភាគ​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ពេញ​មួយ​ថ្ងៃ​ទៅ​កាន់​ទី​កន្លែង​ផ្សេងៗ ជា​មួយ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​ព្រម​ជា​មួយ​លោក​ឪពុក​របស់​នៅ​ថ្ងៃ​ដ៏​ពិសេស​នេះ។ ចុចតំណរ​ភ្ជាប់​​ខាង​ក្រោម​នេះ សូវរីន នឹង​បង្ហាញ​អំពី​សកម្មភាព​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ចំណាយ​ពេល​ជា​មួយ​អ្នក​ម្ដាយ​ក្នុង​ទិវា​ដ៏​ពិសេស​មួយ​នេះ។

រៀបចំកាដូបែបណាខ្លះសម្រាប់អ្នកម៉ាក់ជាទីស្រឡាញ់របស់អ្នក​​

សាកល្បង​នាំ​អ្នក​ម៉ាក់​ជាទី​ស្រឡាញ់​របស់​អ្នក​ទៅ​កាន់​ទី​កន្លែង​មួយ​ចំនួន​

អ្នក​ទាំង​អស់​គ្នា​គួរ​តែ​បង្ហាញ​ក្ដី​ស្រឡាញ់​និង​ការដឹងគុណ​ចំពោះ​អ្នក​មាន​គុណជារៀង​រាល់​ថ្ងៃ​មិន​មែន​ធ្វើ​ឡើង​ត្រឹម​តែ​ថ្ងៃ​នេះ​មួយ​ទេ៕

Article by HENG CHANMAKARA

 

 

 


SUGGESTIONS