×

​ខណៈ​ពេល​នេះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី២​បាន​ចាប់​ផ្តើម​ហើយ​

NEWS 6 years ago
 
 

          ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១៨ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២ បាន​ចាប់​ផ្តើម​ហើយ​ដោយ​ផ្តើម​ចេញ​ពី​ព្រះ​បរមរាជវាំង ក្រោម​ព្រះ​រាជា​ធិបតីភាព​របស់ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជាទី​សក្ការៈ​ដ៏ ខ្ពង់​ខ្ពស់ បាន​ព្រះ​រាជ​ប្រទាន​ភ្លើង​គប់​ដល់​កីឡាករ ឃីម ឌីម៉ា ម្ចាស់​មេដាយ​មាសកីឡា​ស៊ី​ហ្គេម​វិញ្ញាសា​ប្រដាល់​សេរី អម​ដោយ​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​ដ៏​មាន​ប្រជាប្រិយ ភាពពី​ររូប​ទៀត​គឺ កីឡាករ ចាន់ វឌ្ឍនាកា និង កីឡាករ ប្រាក់ មុន្នីឧត្តម ដើម្បីដង្ហែឆ្ពោះ​ទៅ​ពហុកីឡដ្ឋាន ជាតិ​អូឡាំពិក ដោយ​មាន​ម៉ូតូ​ធំ​របស់​នគរបាល​ជាតិ​ជិះ​ដង្ហែអម​ចំនួន​រហូត​១២​គ្រឿង​ រួម​ទាំង​វត្ត​មាន​ក្រុម​កីឡាករ ល្បុក្កតោ និង អត្តពលកម្ម រត់​អម​កាត់​តាម​មហា​វិថី​មួយ​ចំនួន​យ៉ាង​ឱឡារិក​ផង​ដែរ។ នៅ​ក្នុង​ឱកាស​នោះ​គេ​សង្កេត​ឃើញ​មាន​ប្រជា​ពលរដ្ឋ​ ភ្ញៀវ​អន្តរជាតិ​បាន​ចូល​រួម​ទស្សនា​ការ​រត់​ដង្ហែរ​ភ្លើង​គប់​តាម​ដង​ផ្លូវ​យ៉ាង​ច្រើន​កុះករ ក្រោម​ក្រសែ​ភ្នែក​អ្នក​សារ​ព័ត៍​មាន និង​មាន​យាម​ការពារ​យ៉ាង​តឹងរឹង​ពី​សំណាក់​មន្ត្រី​ប៉ូលីស​និង​នគរបាល​ដែល​បាន​ចុះ​ជួយ​សម្រួល​ចរាចរណ៍​នៅ​ជុំ​វិញ​បរិវេណ​ដែល​ត្រូវ​កម្មវិធី​ប្រារព្ធ​ពិធី​ត្រូវ​ឆ្លង​កាត់​ទៀត​ផង។

          សូម​ទស្សនា​ទិដ្ឋភាព​ដែល​ក្រុម​ការ​ងារ​យើង​បាន​ផ្តិត​ជូន​ប្រិយ​មិត្ត​សូវរីនដូចត​ទៅ​

Article by KEO SONG


SUGGESTIONS