×

តោះ​មក​ទស្សនា​ទិដ្ឋភាព​ផ្សារ​ទំនើប​អ៊ីអន​ទីពីរ​ថា​មាន​អ្វីប្លែក​ខុស​ពី​អ៊ីអន​មួយ!​

NEWS 4 months ago
 
 

          ផ្សារ​ទំនើប​អ៊ីអនទី​ពីរ (AEON Sen Sok) ទើប​តែ​ចាប់​ផ្តើម​បើក​ទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​​នៅ​ថ្ងៃ​នេះ​ជា​មួយ​នឹង​ការ​រៀបចំ​ស្អាត​ប្លែក​ខុស​ពី​សាខា​ទី​មួយ។ ផ្សារ​ទំនើប​ដ៏​ថ្មី​ស្រឡាង​នេះ​មាន​កម្ពស់បួន​ជាន់​ក្នុង​ទំហំ​ផ្ទៃ​ដី 151,000 ម៉ែត្រ​ការ៉េ។ នៅ​សឹងតែគ្រប់​ជាន់​គេប្រទះ​ឃើញ​មាន​ដើម​ឈើសិប្បនិម្មិត​ធំៗអមជា​មួយ​នឹង​ដើម​រុក្ខ​ជាតិ​តូចៗ​នៅ​ពី​ក្រោម​ជា​ច្រើន​ដើម​បាន​បង្កើត​ជាផ្ទាំង​ទស្សនីយភាព​ធម្ម​ជាតិ​មួយ​បែប​ក្នុង​ផ្សារ​ទំនើប​ស៊ី​វីល័យ ដែល​សម្បូរ​ទៅ​ដោយ​ហាង​លក់​សម្លៀក​បំពាក់ ស្បែក​ជើង កាបូប ម៉ាក​ល្បីៗ​មាន​ដូចជា៖ Mo, Bonia, Pedro, Armani exchange ជា​ដើម។ ក្នុង​ផ្សារ​ទំនើប​អ៊ីអនទី​ពីរ​នេះ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ មជ្ឈ​មណ្ឌល​កម្សាន្ត (Fun Square)  នៅ​ជាន់​ទីបី​ដែល​មាន​ឧបករណ៍​កម្សាន្ត​ជា​ច្រើន​ប្រភេទ។ រោងភាពយន្ត​ដែល​មាន​បច្ចេក​វិទ្យា IMAX ដំបូង​គេ​បំផុត​នៅ​កម្ពុជា​ក៏​មាន​វត្ត​មាន​នៅ​ជាន់​ទី​ពីរ​ផង​ដែរ។ នៅ​គ្រប់ទី​កន្លែង​សួរ​ព័ត​៍​មាន​សុទ្ធ​តែ​បំពាក់​នូវ​ផែនទី​អេឡិចត្រូនិច​ដែល​អាច​ឲ្យ​យើង​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរក​ទី​តាំង​និង​ហាង​ដែល​យើង​ចង់​ទៅ​ទៀត​ផង។ នៅ​ក្នុង​ផែនទី​អេឡិចត្រូនិច​នោះ​យើង​ក៏​អាច​ស្វែងរក​នូវ​ព័ត​៍​មាន​ប្រូម៉ូសិន​ផ្សេងៗពីហាង​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអនទី​ពីរ​នេះ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត​នោះ​គេ​ឃើញ​មាន​វត្ត​មាន​ហាងល្បីៗស្លាកយីហោ​ប្លែកៗ​ដែល​យើង​មិន​ធ្លាប់​ឃើញ​មាន​ពី​មុន​មក​ឡើយ។ នៅ​ពី​មុខ​ផ្សារ​វិញ យើង​ក៏​អាច​នាំ​កូនៗ​និង​ក្មេងៗមក​កំសាន្ត​លេង​សប្បាយ​រីក​រាយជា​មួយ​នឹង​សួន​ទឹក water garden ទៀត​ផង៕

Article by KEO SONG

 



SUGGESTIONS