×

អាល់ប៊ុម​តន្រ្តី​រ៉ក​ដំបូង​គេ​បំផុត​ដែល​មាន​ទ្រ​ខ្មែរ​យ៉ាង​ពីរោះ​ទើប​តែ​បង្ហាញ​វត្ត​មាន​កាលពី​ថ្មីៗ​នេះ​

NEWS 6 months ago
 
 

          ពិត​ជាអស្ចារ្យ​ណាស់​! Kampot Playboys គឺជា​ក្រុម​តន្រ្តី​រ៉ក​ដែល​បាន​បង្កើត​​សាច់​ភ្លេង​ចង្វាក់រ៉ក​ដែល​បាន​បញ្ចូល ឧបករណ៍​ទ្រ​ខ្មែរ​ទើប​តែបញ្ចេញ​អាល់ប៊ុម​តន្រ្តី​ដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ៣០ ខែ​ឧសភា នេះ។ អាល់ប៊ុម​ថ្មី​នេះ​មាន​ឈ្មោះ​ថា “គ្រុឌ” ឬ “Garuda” មាន​ចម្រៀង​រ៉កទ្រ​ខ្មែរ​ចំនួន​១១បទ ដែល​មាន​សមាជិក​ក្រុម​មួយ​រូបគឺ​លោក វី ង៉ែត ជា​អ្នក​លេង​ទ្រ។ អាល់ប៊ុម​តន្រ្តី​រ៉ក​មួយ​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​នៅ ស្ទូឌីយោ 60 Roads នៅ​ខេត្ត​សៀមរាប​តាំង​តែពីខែ​ឧសភា​ឆ្នាំ​ទៅ​មកម្ល៉េះ ក៏​ប៉ុន្តែ​ទើប​តែ​ត្រូវ​ក្រុម​តន្រ្តី​រ៉ក​កូន​កាត់​ខ្មែរ​អ៊ឺរ៉ុបនាឯ​ខេត្ត​កំពត​មួយ​នេះ​បាន​បញ្ចេញ​នៅ​ក្នុង​គេហ​ទំព័រ​ចម្រៀង​មួយ​កាលពី​ម្សិលមិញ​នេះ។ Kampot Playboy នឹង​ធ្វើ​ពិធី​សម្ពោធអាល់ប៊ុម​របស់​ខ្លួន​នៅ Duplex Belgian Taverne ដែល​មាន​ទី​តាំង​នៅ​ខាង​ក្រោយ​វត្ត​លង្កា​នៅ​ថ្ងៃ​ទី ២ ខែ មិថុនា ចាប់​ពី​ម៉ោង ៩ យប់​ផង​ដែរ។ លោក Mark Chattaway ដែល​ជា​សមាជិក​ក្រុម​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹងថា អាលប៊ុម​តន្ត្រី​រ៉ក​ដែល​មាន​ទ្រ​ខ្មែរ​នេះ​នឹង​ត្រូវ​ដាក់​លក់​នៅ​ក្នុង iTune, Snopify, Google Play និង​ក្នុង​បណ្តាញ​អ៊ីនធើណែត​ដទៃ​ទៀត​នៅ​ថ្ងៃ​ទី ១ ខែមិថុនា​នេះ​ត​ទៅ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Kampot Playboy ក៏​កំពុង​តែ​ស្វែងរក​អ្នក​​ដឹក​នាំ​​ដើម្បី​ផលិត​ជា​វីដេអូ​ចម្រៀង​នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Kampot Playboy បង្កើត​​ឡើង​នៅ​ឆ្នាំ ២០១១ ឯ​ក្រុង​កំពត ខេត្ត​កំពត ដោយ​ការ​ជួប​គ្នា​រវាង​តន្រ្តី​ករ​ខ្មែរ អ៊ុក សុ​ជាតិ និង លោក Mark Chattaway ដែល​ជាជន​ជាតិ​អង់គ្លេស។ ដោយ​មាន​ចិត្ត​ស្រលាញ់​តន្រ្តី​រ៉កដូច​គ្នា សុ​ជាតិ និង Mark ក៏​បាន​ចាប់​ដៃ​គ្នា​រួច​ស្វែងរក​សមាជិក​ដទៃ​ទៀត​​ដើម្បី​បង្កើត​ជា​ក្រុម​តន្រ្តី​រ៉ក​ដ៏​ល្បី​ឈ្មោះ​មួយ​នាឯ​ខេត្ត​កំពត។ ចង់​ដឹងថា អាល់ប៊ុម​តន្រ្តី​រ៉ក​ដែល​មាន​ទ្រ​ខ្មែរ យ៉ាង​ណា​នោះ​សូម​ចុច​នូវ​តំណរលីង​មួយ​នេះ Garuda by Kampot Playboys



SUGGESTIONS