កីឡាជាតិលើកទីពីរ ថ្ងៃចុងក្រោយ ឃីម ឌីម៉ា ទទួលបានមេដាយមាសផ្តួលគូប្រកួតដោយពិន្ទុ
NEWS 6 years agoនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលជាថ្ងៃប្រកួតចុងក្រោយនៃកីឡាជាតិលើកទីពីរ កីឡាករឃីម ឌីម៉ា ដែលជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេមវិញ្ញាសាប្រដាល់សេរី បានជ័យលាភីលេខមួយនិងទទួលបានមេដាយមាសក្នុងប្រភេទកីឡាគុនខ្មែរទម្ងន់ ៦៣.៥ គីឡូក្រាមក្រោយពីបានផ្តួលគូប្រគួត ឡុង សំណាងដោយពិន្ទុនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សូមគូសបញ្ជាក់ផងដែរថា នេះជាថ្ងៃទីចុងក្រោយនិងជាថ្ងៃផ្តាច់ព្រ័ត្រនៃប្រភេទកីឡាប្រដាល់គុនខ្មែរ ដោយមានការចូលរួមជាកិត្តិយសដើម្បីបិទវិញ្ញាសាប្រដាល់គុនខ្មែរ និង ប្រដាល់សកលពីសំណាក់ ឧត្តមសេនីយឯក តែមម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរៈភូមិន្ទនិងជាប្រធានសហពន័្ធប្រដាល់គុនខ្មែរ ជាមួយនឹងកីឡាករជារូបមកពីបណ្តាខេត្ត និងរាជធានីភ្នំពេញផងដែរ៕
Article by KEO SONG