×

ការ​បង្ហាញ​ម៉ូដសម្លៀក​បំពាក់​រដូវ​ថ្មី​របស់ MO

FASHION & BEAUTY 7 days ago
 
 

          សម្លៀក​បំពាក់​បុរស​នារី​និង​កុមារ ម៉ាក MO បាន​បង្ហាញ​ខូឡិចសិន (collection) រដូវ​កាល​ថ្មី​របស់​ខ្លួន​លើឆាក​បង្ហាញ​ម៉ូដ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​អ៊ីអនម៉ល​សែន​សុខ កាលពី​ថ្ងៃ​សៅរ៍ ទី៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦ល្ងាច កន្លង​ទៅ​នេះ ដោយ​មាន​ការចោមរោម​ទស្សនា​យ៉ាង​ច្រើន​កុះករពី​សំណាក់​អតិថិជន​នា​ឱកាស​សម្ពោធន៍​សាខា​ហាងទី២​របស់​ខ្លួន បន្ទាប់ពី​មាន​វត្ត​មាន​នៅ​កម្ពុជា​ចាប់​តាំង​ពីឆ្នាំ ២០១៦ មកម៉្លេះ។ MO គឺជា​ម៉ាក​សម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ ដែល​មាន​ទាំង​ម៉ូដ​បុរស នារី និង​កុមារ ហើយ​ជា​ម៉ាក​នាំ​ចូល​ពី​ប្រទេស​ព័រទុយកាល់។ នេះ​ជាការ​សម្ពោធន៍ហាងទី២ បន្ទាប់ពី​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ក្នុង​ស្រុក ដែល​មាន​សាខា​ទី១ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉លទី១​ផង​ដែរ៕

Article by LENG CHANREASEY

 



SUGGESTIONS