×

Nautica ​ប្រកាស​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​

NEWS 5 months ago
 
 

          នៅ​ល្ងាច​ថ្ងៃ​ទី15 ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ផ្សារ​ទំនើប​សូរិយា​ជាន់​ផ្ទាល់​ដី បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​សម្រាប់​ការមក​ដល់​ប្រទេស​កម្ពុជា​នូវ​នាឡិកា​ដៃ​ម៉ាក Nautica​ក្រោម​វត្ត​មាន​ពី​សំណាក់ តារា​បង្ហាញ​ម៉ូដ អ្នក​ឆ្នៃ​ម៉ូដ សិល្បករ អ្នក​តំណាង​មកពី​ក្រុម​ហ៊ុន​ផ្សេងៗ និង​បណ្ដា​អ្នក​សា​ព័ត៌មាន​ជា​ច្រើន​រូប។  សូម​បញ្ជាក់​ផង​ដែរ​ថា Nautica ជា​ម៉ាក​នាឡិកា​ដៃ​ដែល​នាំ​ចូល​មកពី​សហរដ្ឋ​អាមេរិក​ដែល​មាន Concept Design យោង​តាម​មហា​សមុទ្រ​នានា និង​ផ្អែក​ទៅ​លើភាព​ទាន់​សម័យ​របស់​ទី​ក្រុង។ នាឡិកា​ដៃ​ម៉ាក​នេះ​បាន​បែង​ចែក​ម៉ូដជាបួន​ប្រភេទ​ដូចជា ម៉ូដ​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​កីឡា ម៉ូដ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​នាឡិកា​បែប​ស្ទាយ​អ្នក​ធ្វើ​ការ​ក្នុង​ការិយាល័យ ម៉ូដ​សម្រាប់​ប្រើ​ប្រាស់​ចូល​រួម​ក្នុង​កម្មវិធី​ពិសេសៗ និង​ម៉ូដនាឡិកា​ដែល​មាន​មុខ​ងារ​ជា​ច្រើន ដូចជា វាស់​សីតុណ្ហភាព ក្រូណូ​ម៉ែត្រ និង​ផ្សេងៗ​ទៀត សម្រាប់​អ្នក​ចូល​ចិត្ត​នាឡិកា​ដៃ​ដែល​មាន​មុខ​ងារ​ច្រើន។ នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​ដែល ក្រុម​ហ៊ុន​​ក៏​បាន​​ប្រកាស​ពី Brand Ambassador ប្រចាំ​ប្រទេស​កម្ពុជា គឺ​លោក ច្រឹង ពលរដ្ឋ ជា​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​គម្រោង​ផ្សេងៗដែ​មាន​សារៈ​ប្រយោជន៍​ពិសេស​សម្រាប់​សង្គម​ជាតិ​ទៀត​ផង។ លោក​អ្នក​អាច​ទៅ​ស្វែងរក​ម៉ូដនាឡិកា​ដៃ​ថ្មី​មួយ​នេះ នៅ​ផ្សារ​ទំនើប​សូរិយា​ជាន់​ផ្ទាល់​ដី ព្រោះ​ថានាឡិកា​ដៃ​នេះ​នឹង​ធ្វើ​ការ​តាំង​បង្ហាញ​រយៈ​ពេល​មួយ​ខែ​ពេញ ពី​ថ្ងៃ​ទី១៥ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី 15 ខែកក្ដដា ឆ្នាំ​2018 ជា​មួយ​នឹង​ការផ្ដល់​ជូន​ការ Discount ពិសេស​ទៀត​ផង៕

Article by HENG CHANMAKARA



SUGGESTIONS