×

CHARLES & KEITH បើក​សម្ពោធហាង​ថ្មី​នៅ​ផ្សារ​អ៊ីអនម៉ល​សែន​សុខ

NEWS 6 years ago
 
 

          កាលពី​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ​២០១៨ ស្លាកយីហោ CHARLES & KEITH ដែល​ជាស្លាកយីហោគ្រឿង​តុប​តែង​លម្អ​ខ្លួន​លក្ខណៈ​ហ្វេហ្សិន បាន​បើក​សម្ពោធហាង​ថ្មី​ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉ល​ក្រុង​សែន​សុខ ក្នុង​រាជធានី​ភ្នំពេញ ប្រកប​ទៅ​ដោយ​រចនា​បទ​សម័យ​ថ្មី​សម្រាប់​បំ​ពេញ​តម្រូវ​ការហ្វេហ្សិន​របស់​នារី​គ្រប់រូប។ ក្នុង​ឱកាស​បើក​សម្ពោធហាង​ថ្មី​នេះ​ដែរ CHARLES & KEITH បាន​រៀបចំ​កម្មវិធី​អបអរសាទរ​ចាប់​ពី​វេលា​ម៉ោង​៤រសៀល រហូត​ដល់​ម៉ោង​៩យប់ ដោយ​មាន​ការប្រគំភ្លេង​កំដរបរិយាកាសពីឌីជេ ម៉ៃលី ការ​បម្រើ​ការ៉េម​ដ៏​ផ្អែម​ឆ្ងាញ់​ដល់​អតិថិជន ព្រម​ទាំង​អាច​មាន​ឱកាស​ទទួល​បាន​ការគូរ​គំនូរ​ផ្ទាល់​ពី​វិចិត្រករ Peap Tarr តាម​គំរូម៉ូដ​នានា​ដែល​អតិថិជន​ពេញ​ចិត្ត​ទៀត​ផង៕

Article by LENG CHANREASEY


SUGGESTIONS