×

ARMANI EXCHANGE សម្ពោធហាងជា​ផ្លូវ​ការ​នៅ AEON Mall Sen Sok City

NEWS 3 months ago
 
 

          ហាង​លក់​សម្លៀក​បំពាក់ ARMANI EXCHANGE ដែល​ជាស្លាកយីហោ​ល្បីល្បាញ​លំដាប់​អន្តរជាតិ បាន​បើក​សម្ពោធហាង​ថ្មី​របស់​ខ្លួន​នៅ​ឯ​ផ្សារ​ទំនើប អ៊ីអនម៉ល​សែន​សុខ កាលពី​ថ្ងៃ​សៅរិ៍ ទី១៦ ឆ្នាំ​២០១៨ នេះ។ ហាង​ដែល​មាន​ទំហំ 208 ម៉ែត្រ​ការ៉េ​នេះ បាន​​ចាប់​ផ្តើម​​បើក​ទ្វារ​ទទួល​ស្វាគមន៍​អតិថិជន​ដែល​តែង​តែ​គាំទ្រ​និង​ចូល​ចិត្ត​សម្លៀក​បំពាក់ ប្រេន A|X ពី​ថ្ងៃ​នេះ​ត​ទៅ។ ក្នុង​ឱកាស​នៃ​ការ​បើក​សម្ពោធហាង​ថ្មី​នេះ A|X ក៏​បាន​ពាំ​នាំ​នូវ​ម៉ូដសម្លៀក​បំពាក់​ថ្មីៗតួ​យ៉ាង​ដូចជា​ម៉ូដ​ថ្មី​សម្រាប់​មនុស្ស​ប្រុស​មាន​ភាព​ទាន់​សម័យ រួម​ជា​មួយ​សាច់​ខូវប៊យ​ដែល​បំ​ពេញ​តម្រូវ​ការ​ទៅ​ដល់​យុវជន​ដែល​រស់​នៅ​ទី​ក្រុង​​ធំៗ។ សម្រាប់​ទំនិញ​នារី​វិញ គឺ​មាន​លក្ខណៈ​ជា​នារី​ដ៏​ស្រស់​ស្អាត​ដែល​ទទួល​គំនិត​ច្នៃ​ប្រឌិតពីពិភពកីឡា​ដែល​អាច​ប្រើ​ប្រាស់​ជា​ប្រចាំ​ថ្ងៃ​បាន​ផង​ដែរ៕

Article by KEO SONG



SUGGESTIONS