×

Memoire Palace Resort & Spa ទីឋានស្នាក់​នៅ​ប្រកប​ដោយ​ផាសុកភាព និង​ប្រណីតភាព​ក្នុង​ខេត្ត​សៀមរាប​

TRAVEL & LIVING 4 weeks ago
 
 

          ​អគារ​សណ្ឋាគារ​ដែល​មាន​រចនា​បទ​ខ្មែរ​ទំនើប​លំ​នាំ​បារាំង​នា​សម័យ​១៩៦០ កំពុង​ឈរកៀក​នឹង​អាងហែល​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​ដែល​មិន​ធ្លាប់​មាន​នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប បាន​ចាំងផ្លាត​នូវ​សម្រស់​អគារ​ដ៏​ស៊ី​វិល័យ​ក្នុង​ផ្ទៃ​ទឹក​ដ៏​ខៀវ​យង់​បង្កជា​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ទាក់​ភ្នែក​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​បាន​ឈាន​ជើង​មក​ដល់​បរិវេណ​នេះ។ សួនច្បារ​ត្រូវ​បាន​រៀបចំ​លម្អគ្រប់ជ្រុង​នៃ​រីស្សត​ទាំង​មូល​ដែល​បណ្ដាល​ឲ្យ​ភ្ញៀវ​ទាំង​ឡាយ​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​និង​ត្រ​ជាក់​ភ្នែក។ បរិយាកាស​ដ៏​ប្រពៃ​គ្មាន​​ពីរ​នេះ គឺ​ជាទី​ឋានស្នាក់​នៅ​ដែល​ប្រកប​ដោយ​ផាសុកភាព និង​ប្រណីតភាព​នៃ​សណ្ឋាគារ Memoire Palace Resort & Spa ដែល​ទើប​តែ​បើក​បដិសណ្ឋារកិច្ច​ថ្មីៗ​នេះ​នៅ​លើ​ទឹក​ដី​អង្គរ។

         ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​តំបន់​ទីប្រជុំជន​នៃ​ផ្សារ​រាត្រី Pub Street ទី​នេះ​មាន​សភាពស្ងប់ស្ងាត់​ល្អ ដែល​នឹង​អនុញ្ញា​ត​ឲ្យ​ទេសចរ​ទាំង​ឡាយអាច​ទទួល​នូវ​សេវា​កម្ម​ដ៏​ល្អ​ប្រណីត​លំដាប់​ផ្កាយ៥ ដោយ​ផ្នែក​ខាង​ក្នុង​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ទៅ​ដោយ​គំនិត​សិល្បៈសហ​សម័យ​ជា​មួយ​នឹង​ការ​បំពាក់​គ្រឿង​សង្ហារិម​យ៉ាង​ទំនើប ដែល​នេះ​គឺជា​សមភាព​ដ៏​ល្អ​ល្អះ​មួយ​នៃ​ការ​ច្របាច់​បញ្ចូល​​គ្នា​រវាង​វប្បធម៌​ប្រពៃណី​បុរាណ និង​ទំនើប​កម្ម​នៃ​សហស្សវត្សរ៍​ថ្មី។ ក្រៅ​ពី​បន្ទប់​សណ្ឋាគារ​ដ៏​ប្រណីត អាងហែល​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​ដែល​រួម​មាន​អាងហែល​ទឹក​(ទឹក​សាប) អាង​ទឹក​ប្រៃ និង​អាងJaccuzi នឹង​បម្រើ​អារម្មណ៍​ទេសចរ​ឲ្យ​មាន​ភាពក្សេមក្សាន្ដ​អំឡុង​ពេល​ស្នាក់​នៅ។ ភ្ញៀវ​ទាំង​ឡាយ​ក៏​អាច​ជិះ​ស៊ី​ក្លូ​ពណ៌​ខ្មៅ​ថតរូបទុកជា​អនុស្សាវរីយ៍ និង​គយគន់​សួនច្បារ​ក្នុង​រីស្សត​យ៉ាង​ស្រស់​ស្រាយ ដោយ​មាន​​បុគ្គលិក​ស្លៀក​ពាក់​បែប​ជំនាន់​ទសវត្សរ៍​៦០ជា​អ្នក​ធាក់​ដឹក​ជូន​ដំណើរ។ ភ្លក្ស​អាហារ​បែប​​បស្ចិម​ប្រទេស​ និងម្ហូបខ្មែរ​បែប​ប្រណីត​ក៏មាន​បម្រើ​ជូន​ភ្ញៀវ​ទេសចរ​ផងដែរ​ អម​ដោយ​ជម្រើស​ស្រា​គ្រប់​​ប្រភេទ​។

Photo by LC Reasey

ទទួល​ទាន​ស្រា​ក្រឡុក​នៅឯក្បែរ​អាង​ហែល​ទឹក​​ ក៏នឹងបង្កើន​ឱជារស​​ជិវិត​មួយ​បែប​សម្រាប់​លោក​អ្នក។ ឬ​មួយ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ក៏​អាច​ទទួល​យកបទពិ​សោធន៍ស្ប៉ា​នៅ​រានហាលឯ​បន្ទប់​របស់​លោក​អ្នក​ផ្ទាល់​ក៏​បាន ឬ​នៅ​ក្បែរ​អាងហែល​ទឹក​ក៏​បាន ដែល​នឹង​ជួយ​សម្រាល​ភាពតានតឹង​នានា។
សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ពោរ​ពេញ​ទៅ​ដោយ​រស​និយម​បែប​អ្នក​ស៊ី​វិល័យ​នោះ សណ្ឋាគារ​រីស្សត Memoire Palace នឹង​ជា​ជម្រើស​ដ៏​ល្អ​ឥតខ្ចោះ​​ដើម្បី​​សោយសុខ​ជីវិត​ដ៏​ស្រស់​ថ្លា​អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ដមក​កាន់​ទឹក​ដី​ខេត្ត​សៀមរាប៕

Article by Leng Chanreasey



SUGGESTIONS