×

មជ្ឈ​​មណ្ឌល​​ស្ប៉ា ដ៏​​ល្បី​ល្បាញ​​នៅ​​ប្រទេស​​ថៃ ឡេតស៍ រី​លេក​ស្ប៉ា (Let’s Relax Spa) បើក​​សម្ពោធ​​សា​ខា​​ថ្មី​​នៅ​​កណ្តាល​​រាជ​ធានី​​ភ្នំពេញ​

NEWS 4 months ago
 
 

          ឡេតស៍ រីលេកស្ប៉ា (Let’s Relax Spa) គឺជា​មជ្ឈ​មណ្ឌល​ស្ប៉ា​ដែល​មាន​ទី​តាំង​​រហូត​ដល់​ទៅ ២៨​កន្លែង​នៅ​ប្រទេស​និង ៣​កន្លែង​នៅ​ប្រទេស​ចិន បាន​បើក​សម្ពោធ​សាខា​ថ្មី​នៅ​លើ​ផ្លូវ​ព្រះ​នរោត្តម​នៃ​រាជធានី​ភ្នំពេញ​​កាលពី​ថ្ងៃ​ទី ២៤ ខែ មិថុនា​នេះ។ នេះ​ជា​សាខា​ទី​ពីរ របស់​ខ្លួន​បន្ទាប់ពី​មាន​ការ​ទទួល​គាំទ្រ​ពី​សំណាក់​អតិថិជន​ពី​សាខា​ទី​មួយ​ដែល​មាន​ទី​តាំង​​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង​កន្លង​មក។ មជ្ឈ​មណ្ឌល​ស្ប៉ា​ដែល​មាន​កេរ្តិ៍​ឈ្មោះ​តាំង​ពីឆ្នាំ ១៩៩៨ នេះ​នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍ ស្ប៉ា​និង​ម៉ាស្សា​បែប​បុរាណ​, បែប​ស៊ុយអែដ​និង​រហូត​ដល់​បច្ចេកទេស​ព្យាបាល​ទំនើប​ដោយ​ការ​ប្រើ​ប្រាស់​តិច​និចស្ប៉ា​តាម​បែប​អ៊ឺរ៉ុប​ថ្មី​សម្រាប់​ប្រជា​ពលរដ្ឋ​​កម្ពុជា​ប្រកប​ដោយ​ផាសុកភាពជា​មួយ​នឹង​​បុគ្គលិក​ដែល​មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មជ្ឈ​មណ្ឌល​ស្ប៉ា  ឡេតស៍ រីលេកស្ប៉ា (Let’s Relax Spa) ក៏​មាន​ការ​រចនា​ហាងប្រកប​ដោយ​ភាព​ទាក់​ទាញ​ទៀត​ផង៕



SUGGESTIONS