×

ពិព័រណ៍អ៊ឺរ៉ុប​លើក​ទី​មួយ​នៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​

NEWS 6 years ago
 
 

          «សួស្តី អ៊ឺរ៉ុប» នេះ​គឺជា​សារ​មួយ​ដែល​​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​មក​ទស្សនា​ពិព័រណ៍អ៊ឺរ៉ុប​លើក​ទី​មួយ​នៅ​កម្ពុជា។ ពិព័រណ៍​នេះ​​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី២៩ ខែមិថុនា ដល់​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ២០១៨ នៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ។ មាន​ក្រុម​ហ៊ុន​អ៊ឺរ៉ុប​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ឧបករណ៍​បរិក្ខារ​តូចៗ​រហូត​ដល់ ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​អ៊ឺរ៉ុបជា​ច្រើន​បាន​ដាក់​តាំង​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​យ៉ាង​ព្រោងព្រាត​នៅ​ក្នុង​មជ្ឈ​មណ្ឌល​កោះ​ពេ​ពេជ្រ​អាគារ K & L នេះ។ ពិព័រណ៍​ដែល​មាន​ផលិត​ផល​ក្នុង​វិស័យជា​ច្រើន​នេះ​នឹង​ត្រូវ​បាន​បើក​ឲ្យ​មហា​ជន​ចូល ទស្សនា​ដោយ​សេរី​និង​មាន​គោល​បំណង​ផ្សព្វ​ផ្សាយ​ឲ្យ​សារធារណជន​បាន​ដឹង​អំពី​ចំណេះ​ធ្វើ​និង​គុណភាព​ផលិត​ផលអ៊ឺរ៉ុប ព្រម​ទាំង​អនុញ្ញា​តិ​ឲ្យ​អ្នក​ទស្សនា​កសាង​ទំនាក់​ទំនង​ធុរកិច្ច​ដ៏​មាន​សារៈ​ប្រយោជន៍។ អ្នក​ចូល​រួម​នឹង​មាន​ឱកាស​ដកស្រង់បទ​ពិសោធន៍​ល្អៗ​ក៏​ដូចជា​កសាង​ទំនាក់​ទំនង​ជា​មួយ​នឹង​ដៃ​គូធុរកិច្ច​ថ្មីៗ​និង​សមាជិក​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប​ជាង ៣០០​ក្រុម​ហ៊ុន​ទៀត​ផង៕

Article by KEO SONG


SUGGESTIONS