×

Huawei ផ្តល់​​កាស Wireless Huawei FreeBuds ដោយ​​ឥត​​គិត​​ថ្លៃ​​សម្រាប់​​អតិថិជន Huawei P20 Series ២០​នាក់​​ដំបូង​

NEWS 6 years ago
 
 

          កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី០១ កក្កដា ឆ្នាំ​២០១៨ ក្រុម​ហ៊ុន​ផលិត​ទូរសព្ទ​ដៃ​ដ៏​ល្បីល្បាញ Huawei បាន​រៀបចំ​កម្មវិធី​ចែក​កាដូ​ពិសេស​មួយ​សម្រាប់​អតិថិជន Huawei P20 Series ២០​នាក់​ដំបូង​ដោយ​បន្ថែម​ជូន​នូវ​កាស Wireless Huawei FreeBuds នៅ​អគារ​ពាណិជ្ជកម្ម Exchange Square។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក Jeff Yang នាយក​ចែក​ចាយស្មាតហ្វូន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា៖ «អតិថិជន​ដែល បាន​ជាវ​កំពូល​ស្មាតហ្វូន ស៊េរី​ថ្មី Huawei P20 តម្លៃ $689 នឹង​ទទួល​បាន​កាស Wireless Huawei FreeBuds, ស៊ី​មស្មាត & កញ្ចប់​ធំ​ហ្មង 12 សប្តាហ៍ និង Huawei P20 Pro តម្លៃ​$859 ថែមកាស Wireless Huawei FreeBuds, និង ស៊ី​មស្មាត កញ្ចប់​ធំ​ហ្មង 24 សប្តាហ៍។» គួរ​បញ្ជាក់​ផង​ដែរ​ថា Huawei P20 Pro បំពាក់​នូវ​អេក្រង់​ទំហំ 6.1-inch OLED Display មាន Notch នៅ​លើ​អេក្រង់ មាន​ម៉េមូរី​ក្នុង​ម៉ា​ស៊ី​ន​ទំហំ 128GB ភ្ជាប់​ជា​មួយ​នឹង microSD Card មាន​រ៉េម​ទំហំ 6GB ។ ចំណែក​ឯ Huawei P20 Pro ប្រើ​ប្រាស់​មុខ​ងារ AI មាន​កាមេរ៉ា​មុខ Leica ទំហំ 24MP និង​កាមេរ៉ា​ខាង​ក្រោយ Leica ចំនួន 3 គ្រាប់ គឺ 40MP+8MP+20MP។ ស្មាតហ្វូន​នេះ​មាន​ថាមពលថ្ម 4,000mAh ភ្ជាប់​ជា​មួយ​នឹង​បច្ចេក​វិទ្យា Huawei’s SuperCharger fast charging technology៕

Article by KEO SONG


SUGGESTIONS