×

មុខងារ​ថ្មីៗ​របស់​ YouTube ដែល​អ្នក​គួរ​តែ​ដឹង​កំពុង​តែ​ធ្វើ​ការ​សាក​ល្បង​ក្នុង​ប្រទេស​មួយ​ចំនួន​

TRAVEL & LIVING 1 week ago
 
 

          ក្នុង​ឆ្នាំ ២០១៨​នេះ YouTube  បាន​ធ្វើ​បច្ចុប្បន្ន​ខ្លួន​ជា​មួយ​នឹង​មុខ​ងារ​ពិសេសៗជា​ច្រើន​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​កាន់​តែ​មាន​ភាព​ទូលំ​ទូលាយ និង​អ្នក​ផលិត​វីដេអូ​កាន់​តែ​មាន​គំនិត​ថ្មីៗ​ក្នុង​ការ​ធ្វើ​វីដេអូ​និង​អាចរក​ប្រាក់​ចំណូល​បន្ថែម​ទៀត។ យ៉ាង​ណា​ក៏​ដោយ​មុខ​ងារ​ទាំង​នោះ YouTube ទើប​តែ​ធ្វើ​ការ​សាកល្បង​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។ ចង់​ដឹងថា​មុខ​ងារ​ថ្មីៗ​ពិសេសៗ​របស់ YouTube មាន​អ្វី​ខ្លះ​តោះមក​តាម​ដាន​ទាំង​អស់​គ្នា៖

YouTube Premiere

          ក្រៅ​ពីបង្កើត​វីដេអូ​និង​ដាក់​ផ្ទាំង​​ពាណិជ្ជកម្ម តើម្ចាស់ YouTube channel អាច​មាន​អ្វី​ដែល​អាចរក​លុយ​បាន​ទៀត?

          YouTube Premiere  អាច​ឲ្យ​ម្ចាស់ Channel មាន​ជម្រើស​​ដើម្បី​ឲ្យ Subscriber ណា​ដែល​បាន​ចុះ​ឈ្មោះ​បង់​ប្រាក់​ឲ្យ​ពួក​គេ​បាន​មើល​វីដេអូ​ខ្លួន​បាន​មុន​គេ។ YouTube Premiere អនុញ្ញា​តិ​ឲ្យ​ម្ចាស់ channel អាចបង្កើត​ជា​ផ្ទាំង​​រូបភាព​ឬ​ផ្តល់​ព័ត​៍​មាន​មុន​វីដេអូ​ដែល​ខ្លួន​ត្រៀម​នឹង​បង្ហោះ ដូច្នេះ​​អ្នក​គាំទ្រ​អាចដឹងពី​ពេល​វេលា​និង​ព័ត​៍​មាន​ដែល​វីដេអូ​នោះ​បង្ហោះ​បាន​មុន ហើយ​ពួក​គេអាច​នឹង​រង់ចាំ​តាម​ដាន​វីដេអូ​នោះ​បាន​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល subscriber កំពុង​រង់ចាំ​វីដេអូ​ថ្មី ពួក​គេ​ក៏​អាច​ធ្វើ​ការ LIVE Chat (Super Chat) ជា​មួយ​នឹង Emoji ប្លែកៗ​ស្អាតៗ​និង​អាចឆ្លើយ​ឆ្លង​ជា​មួយ​នឹង​ម្ចាស់ Channel បាន​ទៀត​ផង។

 

YouTube Merch

          YouTube Merch ឬ YouTube Merchandise shelf អាច​ឲ្យ​អ្នក​បង្កើត​វីដេអូ​ទាំង​ឡាយ​លក់​ផលិត​ផល​របស់​ខ្លួន​បាន​នៅ​ពី​ក្រោម​វីដេអូ។ YouTube បាន​សហការ​ជា​មួយ គេហ​ទំព័រ Teespring ដែល​អាច​ឲ្យ​ម្ចាស់​វីដេអូ​អាច design អាវយឺត និង​របស់​ផ្សេងៗ​ដោយ​ខ្លួន​ឯង​និង​អាច​លក់​នៅ​ក្នុង Channel របស់​ខ្លួន​តែ​ម្តង។

YouTube Premium

          YouTube Premium សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​មើល​ការ​ផ្សព្វ​​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​វីដេអូ​ដែល​ខ្លួន​កំពុង​មើល។ YouTube Premium អាច​ឲ្យ​អ្នក​មើល​វីដេអូ​យ៉ាង​រីក​រាយ​ដោយ​មិន​មាន​ផ្ទាំង​​ពាណិជ្ជកម្ម​មករំខាន​ឡើយ ហើយ​ថែម​ទាំង​អនុញ្ញា​ត​ឲ្យ​អ្នក​អាច​ស្តាប់​ចម្រៀង​បាន​ដោយ​អាចបិទកម្មវិធី YouTube (play music background or YouTube Red) បាន​ទៀត​ផង។ ដើម្បី​អាច ទទួល​បាន YouTube Premium អ្នក​ត្រូវ​ចុះ​ឈ្មោះ​បង់​ប្រាក់​ក្នុង​មួយ​ខែ​ចំនួន $15.99។

YouTube pip (Picture in Picture)

          Pip (Picture in Picture) សម្រាប់​អ្នក​ប្រើ​ប្រាស់​កម្មវិធី YouTube នៅ​លើ​ទូរសព្ទ​ដៃ​ដែល​ដំណើរ​ការ​ដោយ​ប្រពន្ធ​័​ប្រតិបត្តិ​ការ Android Oreo ឡើង​ទៅ។ មុខ​ងារ​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បើក​មើល YouTube បណ្តើរ​និង ប្រើ​ប្រាស់​កម្មវិធី​ផ្សេង​បណ្តើរ​ក្នុង​ពេល​តែ​មួយ​បាន។

          YouTube ក៏​កំពុង​តែបង្កើត​នូវ​គម្រោង​ជួយ​ដល់​ស្ថាប័ន​សារ​ព័ត​៍​មាន​ពិត​ផង​ដែរ។ ដើម្បី​ទទួល​បាន​ព័ត​៍​មាន​ពិត ល្អ​និង​ផ្លូវ​ការ YouTube គ្រោង​សហការ​ជា​មួយ​នឹង​ស្ថាប័ន​សារ​ព័ត​៍​មាន​ទាំង​ឡាយ​ដែល​បាន​ចុះ​ឈ្មោះ​ជា​មួយ​នឹង​គម្រោង YouTube News Initiative នេះ។ នេះ​ក៏​ជា​គម្រោង​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សារ​ព័ត​៍​មាន​ក្លែង​ក្លាយ​មួយ​ផង​ដែរ។ បច្ចុប្បន្ន​មាន​ស្ថាប័ន​សារ​ព័ត​៍​មាន Vox Media, Jovem Pan, និង India Today កំពុង​តែ​ធ្វើ​ការ​សហការ​ជា​មួយ​នឹង YouTube ហើយ YouTube ក៏​កំពុង​តែ​ស្វែងរក​ដៃ​គូ​សហការ​បន្ថែម​​ដើម្បី​បង្កើត​នូវ​មុខ​ងារ​ថ្មី​សម្រាប់​អ្នក​សារ​ព័ត​៍​មាន​ផង​ដែរ៕

Article by KEO SONG



SUGGESTIONS