អ្នករចនាម៉ូដជនជាតិហ្វីលីពីន Janeth Dingal បានបង្ហាញខូឡិចហ្សិនថ្មីរបស់ខ្លួនដែលមានឈ្មោះថា JANETH DE ELEGANTE កាលពីថ្ងៃសៅរិ៍ទី ៣០ ខែមិថុនា ឆ្នាំ ២០១៨ នៅឯរោងភាពយន្ត Sorya Major Cineplex កន្លងទៅនេះ។ ក្នុងកម្មវិធីនោះក៏មានការចូលរួមពីតារាល្បីៗនិង អ្នករចនាម៉ូដជាច្រើនផងដែរ។ Janeth Dingal គឺជាអ្នករចនាម៉ូដដ៏ល្បីល្បាញជនជាតិហ្វីលីពីន ក៏ប៉ុន្តែនាងបានចាប់ផ្តើមការងាររបស់ខ្លួននៅប្រទេសថៃនៅឆ្នាំ ២០១៤។ Janeth មានចិត្តប្រតិព័ទ្ធជាមួយវិស័យហ្វេហ្សិនតាំងពីកុមារភាពមកម្ល៉េះ ហើយនាងក៏បានបង្ហាញស្នាដៃជាច្រើននៅក្នុងកម្មវិធីមួយចំនួនផង។