×

ពិព័រណ៍​ទេសចរណ៍​រយៈ​ពេល​៣ថ្ងៃ​ បង្ហាញ​ពី​តំបន់​ទេសចរណ៍​ជា​ច្រើន​នៅ​កម្ពុជា​

NEWS 6 years ago
 
 

          ភ្នំពេញ៖ ក្រសួង​ទេសចរណ៍​ សហការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ដៃ​គូ​ទេសចរណ៍​ឯកជនជា​ច្រើន​បាន​រៀបចំ​ពិព័រណ៍​ទេសចរណ៍​រយៈ​ពេល​បី​ថ្ងៃ​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី ២០ រហូត​ដល់​ថ្ងៃ​ទី ២២ នៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ។ ការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍​​ឡើង​ក្នុង​គោល​បំណង​គឺ​ដើម្បី​ជំរុញ​ចលនា ទេសចរណ៍​​ក្នុង​ស្រុក ឱ្យ​កាន់​តែ​មាន​សន្ទុះ​ច្រើន​ឡើង​ក្រោម​ប្រធាន​បទ «កំណប់​ទ្រព្យ​ទេសចរណ៍​​នៅ​កម្ពុជា»។ ក្នុង​នោះ​ផង​ដែរ​អ្នក​ចូល​រួម​ក៏​មាន​ឱកាស​ចូល​រួម​បាន​ស្តាប់​វាគ្មិន​ចែក​រំលែក​នូវ​ប្រធាន​បទ​ផ្សេងៗ និង​រីក​រាយជា​មួយ​នឹង​កម្មវិធី​​កំសាន្ត​ជា​ច្រើន​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​រៀបចំ ពិព័រណ៍​ម្ហូប​អាហារ ការ​ជំរុញ​ការ​ផ្សព្វ​​ផ្សាយ​អំពី​ម្ហូប​អាហារ​ជាតិ ផលិត​ផល​ជាតិ តំបន់​ទេសចរណ៍​​ពិសេសៗជា​ច្រើន​នៅ​ទូ​ទាំង​​ប្រទេស​កម្ពុជា​ក៏​បាន​បង្ហាញ​ជូន​ដល់​អ្នក​ចូល​រួម​ទស្សនា បាន​ស្គាល់​និង​មាន​ការ​តាំង​បង្ហាញ​យ៉ាង​ទូលំ​ទូលាយ​ពី​អត្ត​សញ្ញាណ​​ម្ហូប​អាហារ​ខ្មែរ ដែល​សព្វ​ថ្ងៃ​នេះ​ការ​ផ្សព្វ​​ផ្សាយ​នៅ​មាន​កម្រិត​នៅ​ឡើយ ដូច្នេះ​​ហើយ​ទើប​កម្មវិធី​​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឱ្យ​មាន​សកម្មភាព ទេសចរណ៍​​កាន់​តែ​ច្រើន​ឡើង ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​ដើរ​ឱ្យ​ទាន់​សម័យ​កាល​ទំនើប ក្នុង​សហគមន៍​អាស៊ាន។ ជាង​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ដូចជា៖ ដំណើរ​កំសាន្ត​ដោយ​ឥត​គិត​ថ្លៃ និង​វត្ថុ​អនុស្សាវរីយ៍ ជា​ច្រើន​ទៀត​ពី​ក្រុម​ហ៊ុន​ទេសចរណ៍​​នានា​ផង​ដែរ៕

Article by KEO SONG


SUGGESTIONS