×

Panasonic ប្រកាស​ចេញ​ផលិត​ផល​ដែល​បំពាក់​ដោយ​បច្ចេក​វិទ្យា​ ណា​ណូ​អីុ

NEWS 2 months ago
 
 

          ក្រុម​ហ៊ុន​ផលិត​សម្ភារៈ​អគ្គីសនី​ជប៉ុន Panasonic ទើប​តែ​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ផលិត​ផលម៉ាស៊ីន​កៀប​សក់ និង ម៉ាសីុនផ្លំុសក់​ដែល​បំពាក់​ដោយ​បច្ចេក​វិទ្យា​  ណាណូអីុ​ដែល​ជា​បច្ចេក​វិទ្យា​ជប៉ុន​ចុង​ក្រោយរបស់​ក្រុម​ហ៊ុន Panasonic។  បច្ចេក​វិទ្យា ណាណូអីុ ត្រូវ​បាន​រក​ឃើញ​ដោយ អ្នក​ស្រាវ​ជ្រាវរបស់​រោង​ចក្រ​Panasonic ហើយ​បច្ចេក​វិទ្យា​នេះ​ត្រូវ​បាន​បំពាក់ នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីនផ្លុំ​សក់ និង ម៉ាស៊ីន​កៀប​​សក់ ​របស់ Panasonic តែ​មួយ​គត់។

          ណាណូអីុ​ជា​គ្រាប់​ទឹក​ដែល មានទំ​ហំ​តូច​បំផុត ដែល​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​បាន​ឡើយ​ក៏​ប៉ុន្តែ​វា​មាន​ប្រសិទ្ធ​ភាព​ដ៏​អស្ចារ្យក្នុងការ​ជ្រៀប​ចូល​ក្នុង​សរសៃ​សក់ ជួយ​ព្យា​បាល​សក់ និង ស្បែក​ក្បាល​ដែល​មាន​បញ្ហា ដោយ​ផ្តល់​នៅ​ជាតិ​ទឹក និង អ៊ី​យ៉ុង ដែល​ជា​សារ​ជាតិ​ចាំ​បាច់​បំផុត​សម្រាប់​តម្រូវ​ការ​សក់​ប្រចាំថ្ងៃ។ លោក​អ្នក​អាច​ស្វែង​រក​បាន​នូវ​ម៉ា​ស៊ីន​កៀប​សក់​របស់ Panasonic ដែល​បំពាក់​ដោយ​បច្ចេក​វិទ្យា ណាណូអីុនេះ នៅ​ឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​សែន​សុខជាន់​ទី​មួយ និងសាខាដទៃទៀតដូចជា Sunsimexco, ផ្លូវ Monireth, ផ្លូវ Monivong, Seim Reap​ និង Nojima៕

សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងទៅលេខ: 023 988 580/023 911 888

Article by Panasonic



SUGGESTIONS