×

​មាន​អ្វី​ប្លែក​ខ្លះ​សម្រាប់ សូវរីន ក្នុង​ខែ​សីហា​នេះ​!

FASHION & BEAUTY 6 years ago
 
 

          ដើម្បី​​សមស្រប​ទៅ​តាម​បរិបថ​ទំនើប​នឹង​ទំនោរ​និយម​ក្នុង​ការ​លេង​ស្តាយ៍​ទៅ​តាម​រដូវ​កាល​ផង​នោះ ជាក់​ស្ដែង​សម្រាប់​រដូវ​រំ​ហើយ​ឈាន​ចូល​មក​ដល់​ម៉ូដសម្លៀក​បំពាក់​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​តាម​អាកាស​ធាតុ​ផង​ដែរ។ ជានិច្ចកាល​នៅ​ក្នុង​ទំព័រ​ហ្វេហ្សិន​របស់ សូវរីន តែង​តែពាំ​នាំ​និង​បង្ហាញ​ជូន​ប្រិយ​មិត្ត​នូវ​ម៉ូដសម្លៀក​បំពាក់ ដែល​ទាន់​សម័យ​នឹង​ពេញ​និយម​ទៅ​តាម​រដូវ​កាល​ដើម្បី​​ជា​ចំណេះដឹង​តូច​មួយ​ជួយ​បង្កើត​ជា​គំនិត​ក្នុង​ការ​រៀបចំ​ខ្លួន​ទៅ​តាម​កាលៈទេសៈ​នឹង​សម័យ​កាល​ដែល​គេ​ពេញ​និយម។ ដោយ​ឡែកម៉ូដសក់​ក៏​ជា​ចំណុច​ចម្បង​ដែល​អាច​ផ្លាស់​ប្តូរ​ភាព​ស៊ី​វីល័យ និង​សម្រស់​របស់​មិត្ត​នារី​ក្នុង​រយៈ​ពេល​​ដ៏​ខ្លី ហេតុ​ដូច​នេះ សូវរីន សូម​លើក​បង្ហាញ​អត្ថបទ​មួយ ដែល​នឹង​ពិ​ពណ៌​នា​អំពី​ម៉ូដសក់​កំពុង​ពេញ​និយម​ក្នុង​ឆ្នាំ ២០១៨ ទៅ​តាម​ប្រវែងសក់ និង​ទម្រង់​មុខ​នី​មួយៗ​ផង​ដែរ។

         ក្រៅ​អំពី​អត្ថបទ​សម្រស់​និង​ហ្វេហ្សិន សូវរីន ក៏​បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​បុគ្គល​ឆ្នើមៗ​ក្នុង​សង្គម​តួ​យ៉ាង​ដូចជា​ក្នុង​លេខ​នេះ​ផ្ទាល់​តែម្ដង សូវរីន ក៏​នឹង​បង្ហាញ​អំពី​គោល​ជំហរ​របស់ អ្នក​ស្រី ខៃ ចិន្តា ស្ថាបនិក​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​ខ្មែរ អៃរា​វត្តា ដែល​បាន​សម្រេច​ចិត្ត​ទិញ​សត្វ​ដំរី​ស្រុក​ចំនួន​៤​ក្បាល ដែល​ជា​សត្វ​ដំរី​ចុង​ក្រោយ​គេបង្អស់​ក្នុង​ខេត្ត​រតនគិរីមក​ចិញ្ចឹម​ថែទាំ។

Image Courtesy: CHENDA CLAIS

វិចិត្រករ ឈើន ចាន់នី បាន​កែប្រែ​វិប្បដិសារី​ចំពោះ​កំហុសឆ្គងពី​អតីត​កាល​ឱ្យ​ក្លាយជា​ស្នា​ដៃ​សិល្បៈ​គំនូរ​ដ៏​អស្ចារ្យ លោក​ក៏​នឹង​បង្ហាញ​អំពី​ដំណើរ​ដើម​ទង​នៃ​ការ​ចាប់​ផ្ដើម​លើកិច្ចការ​នេះ​ផង​ដែរ។ ពិត​ណាស់​នា​ពេល​បច្ចុប្បន្ន​ក្បាល​ពោះ​សុទ្ធ​តែខ្លាញ់(ធាត់)​គឺជា​ប្រធាន​បទ​ដ៏​ក្ដៅគគុក ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ សូវរីន ក៏​នឹង​បង្ហាញ​អំពី​តិច​និក​ក្នុង​ការសម្រកខ្លាញ់​ក្បាល​ពោះ​ដោយ​មិន​ចាំបាច់​ធ្វើ​លំ​ហាត់ប្រាណ។ វា​ពិត​ជា​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​មិន​មាន​ពេល​ទៅ​ហាត់ប្រាណ តោះ​ចូល​អាន​អត្ថបទ​ជា​មួយ​យើង​ឥឡូវ​នេះ​! មិន​ត្រឹម​តែ​អត្ថបទ​មួយ​នេះ​ទេ សូវរីន តែង​តែ​ប្រមូល​ផ្ដុំ​នូវ​អត្ថបទ​ល្អៗជា​ច្រើន​ទៀត​សម្រាប់​មិត្ត​អ្នក​អាន។

វិចិត្រករ ឈើន ចាន់នី

យើង​សូម​បង្ហាញ​ពី​ភោជនីយដ្ឋាន​បែប​ថៃ​រស​ជាតិ​ដើម​មួយ​កន្លែង​ដែល​ទើប​តែ​ចាប់​បដិសន្ធិ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​​កាលពី​ថ្មីៗ​នេះ​ផង​ដែរ​នោះ​គឺ Nature Thai Bistro។

Nature Thai Bistro

បង្វែរមក​អត្ថបទ​សម្រាប់​ទំព័រ​ទេសចរណ៍​ប្រចាំ​ខែ​សីហា​នេះ សូវរីន សូម​បង្វែរ​អារម្មណ៍​ប្រិយ​មិត្ត​ចាក​ចេញ​ពី​ទី​ក្រុង​​ដែល​ហ៊ុំព័ទ្ធ​ទៅ​ដោយ​អគារ​ខ្ពស់ៗ ប្រកប​ដោយ​ភាពស្អុះស្អាប់ មកស្រូបយកខ្យល់​អាកាស​បរិ​សុទ្ធ និង​គយគន់​នូវ​សម្រស់​ធម្ម​ជាតិ​​ដ៏​ស្រស់​បំព្រង និង​សិក្សា​ពី​ប្រាសាទ​បុរាណ​ដែល​លាក់​ខ្លួន​យ៉ាង​អាថ៍កំបាំង កម្រ​នឹង​មាន​ទេសចរ​ណា​បាន​ទៅ​ដល់​ណាស់​នោះ​គឺ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំ​ង​ដែល​កំពុង​តែលាក់​ខ្លួន​ពួនអាត្មាន​ៅពី​ក្រោយ​ភ្នំ​នាង​កង្រី។ កន្លែង​គោល​ដៅ​ទាំង​៤​ក្នុង​ការ​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រៀបលិច​ដ៏​ស្រស់​បំព្រង​ក្នុង​រាជធានី​ភ្នំពេញ​​ក៏​នឹង​បង្ហាញ​វត្ត​មាន​ក្នុង​លេខ​ថ្មី​នេះ​ផង​ដែរ៕

ភ្នំ​នាង​កង្រី

សូម​អរគុណ​ដល់​ការ​គាំទ្រ​របស់​ប្រិយ​មិត្ត​!

រក្សា​សិទ្ធិ​ដោយ សូវរីន


SUGGESTIONS