ចូលរួមទាំងអស់គ្នាជាមួយ សូវរីន ក្នុងបេសកកម្មដ៏ពិសេសដើម្បីបរិស្ថាន និងសត្វព្រៃ
FASHION & BEAUTY 6 years agoត្រយង ក្រៀល ផ្សោត កន្ធាយក្បាលកង្កែប និងត្រីរាជ សុទ្ធតែជាប្រភេទសត្វដែលហៀបនឹងជិតផុតពូជនឹងបាត់បង់ជម្រកព្រោះតែកត្ដាមួយចំនួន។ ដោយសម្លឹងឃើញពីកត្តាប្រឈមនេះហើយទើប សូវរីន បានរៀបចំជាបេសកម្មមួយដើម្បីជាការក្រើនរំលឹកដល់មិត្តអ្នកអានឱ្យងាកមកស្រឡាញ់នឹងថែរក្សាពួជសត្វទាំងនោះកុំឱ្យបាត់បង់ឬផុតពូជដូចសត្វគោព្រៃដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជាយើង។ សូវរីន បានរួមគ្នាជាឡាឈូកបានច្នៃម៉ូដសម្លៀកបំពាក់ដែលជាការតំណាងឱ្យសត្វទាំង៥ ដោយបានយកវត្ថុដែលប្រើប្រាស់រួចហើយដូចជា ការ៉ុង ថង់ប្លាស្ទិក និងវត្ថុមួយចំនួនទៀតដែលគេឈប់ប្រើប្រាស់ហើយនោះយកមកច្នៃចេញជាឈុតបង្កប់ទៅដោយអត្ថន័យរួមជាមួយការថែរក្សាបរិស្ថាន។ ដែនអភិរក្សសត្វក្រៀលមួយកន្លែងនៅក្នុងភូមិសាស្រ្តសហគមន៍អន្លង់ព្រីង ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតជាទីតាំងដ៏សក្តិសមសម្រាប់បង្ហាញសម្រស់នៃម៉ូដដែលបានច្នៃប្រឌិតឡើង ទន្ទឹមនឹងនេះដែរកញ្ញា ទឹម រដ្ឋា បានចូលរួមជាតារាកិត្តិយសសម្រាប់បេសកម្មជាមួយសូវរីន។ Birdlife International Cambodia Programme នឹងចូលរួមផ្ដល់ដំណោះស្រាយតាមរយៈការស្វែងរកឬសគល់នៃសកម្មភាពប្រឆាំងនឹងសត្វស្លាប រហូតមានការតស៊ូមតិដើម្បីដាក់តំបន់មួយចំនួនជាតំបន់ព្រៃអភិរក្ស និងព្យាយាមពន្យល់ប្រជាជនពីបញ្ហាប្រឈមនៃការបាត់បង់សត្វស្លាបផងដែរ។
Image courtesy: Cambodia Nature Birding Club
លោកជំទាវ ឆាយ សៀវលីន ដែលជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក៏បានផ្តល់ជាអនុសាសន៍ខ្លះៗពីការចូល រួមអភិវឌ្ឍន័វិស័យទេសចរណ៍ឲ្យកាន់តែមានសន្ទុះខ្លាំងឡើងៗ ដើម្បីជាប្រយោជន៍រួម ទៅដល់បណ្តាប្រជាជនក្នុងប្រទេសក្រោមពាក្យស្លោកមួយថា “មាសបៃតង កាន់តែចាយ កាន់តែកើន”។
លោកជំទាវ ឆាយ សៀវលីន
បុរសម្នាក់បានបង្ហាញខ្លួនជាមួយនឹងរបកគំហើញស្នាដៃ ស្រាវជ្រាវបាតសមុទ្ររបស់ក្រុមការងារលោកនៅឯខេត្តព្រះសីហនុ ព្រមទាំងគម្រោងបោះពុម្ពសៀវភៅ ជាច្រើនក្បាលដែលផ្សព្វផ្សាយអំពីសក្តានុពលធម្មជាតិដ៏អស្ចារ្យលាក់ខ្លួនក្នុងដែនលំហសមុទ្រនៃមាតុភូមិ កម្ពុជានៃយើង នោះគឺលោក សោម ករណី។
លោក សោម ករណី
ងាកចេញពីអត្ថបទដែលពាក់ព័ទ្ធជាមួយនឹងការអភិរក្ស ថែរក្សា ការពារសត្វព្រៃ សូវរីន សូមនាំអារម្មណ៍មិត្តអ្នកអានមកកម្សាន្តតាមបែបស្បៃរាត្រីលើទឹកដីអង្គរវិញម្ដង ដោយក្នុងនោះយើងសូមណែនាំមិត្តអ្នកអានទៅកាន់ Wild Bar ដោយសារនៅទីនោះមានលក្ខណៈពិសេសយ៉ាងខ្លាំងទៅលើ Cocktail ដែលស្ថាបនិកបានបង្កើតរូបមន្តផ្ទាល់មានរសជាតិឆ្ងាញ់ពិសានិងមានក្លិនជាច្រើនប្រភេទដូចជា៖ ក្លិនផ្កា Rossel, ក្លិនវ៉ាន់នីឡា ក្លិនម្រេចកំពត ជាដើម។
ថ្មីៗនេះ សូវរីន បានអញ្ចើញចូលរួមក្នុងដំណើរកំសាន្តមួយដែលមានឈ្មោះថា “ឈៀងម៉ៃម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក” (Chiang Mai Yesterday Today and Tomorrow” ជាប្រភេទដំណើរកំសាន្តឆ្លងប្រទេសដែលមានលក្ខណៈថ្មីប្លែក បីរួមបញ្ចូលតែមួយ គឺជាគំនិតសំយោគរវាងទីតាំងប្រវត្តិសាស្រ្ត ទីតាំងសហសម័យ និង ទីតាំងបច្ចេកវិទ្យា ទំនើបឆ្លុះបញ្ចាំងពីអនាគតកាល នៅក្នុងដំណើរកំសាន្តតែមួយ។ ក្នុងនោះដែរសូវរីនក៏នឹងពាំនាំទិដ្ឋភាពស្រស់បំព្រងនៃខេត្តឈៀងម៉ៃមកបង្ហាញជូនមិត្តអ្នកអានឱ្យបានស្វែងយល់ពីតំបន់កម្សាន្តមួយចំនួនដែលស្ថិតនៅតំបន់ព្រៃភ្នំធម្មជាតិភាគខាងជើងនៃប្រទេសថៃ។
ហាក់ប្លែកជាងលេខមុនៗបន្តិចសម្រាប់លេខនេះទស្សនាវដ្ដី សូវរីន នឹងបង្ហាញជូនពីដំណើរកម្សាន្តតាមមធ្យោបាយស៊ីក្លូទៅកាន់តំបន់កម្សាន្តនិងមានសក្តានុពលមួយចំនួនក្នុងរាជធានីភ្នំពេញអមទៅដោយបរិយាកាសយ៉ាងស្រស់បំព្រងនាព្រឹកព្រហាមមុនថ្ងៃរះដែលជាកិច្ចចាប់ផ្ដើមនឹងបញ្ចប់ដំណើរកម្សាន្តនាថ្ងៃរៀបលិចដែលមានសម្រស់ដ៏ស្រាលស្រទន់អង្រួនចិត្តអ្នកអានឱ្យទោរទន់ទៅតាមពន្លឺនៃស្បៃរាត្រីដែលកៀកនឹងខិតចូលមកដល់៕
សូមអរគុណដល់ការគាំទ្ររបស់ប្រិយមិត្ត!
រក្សាសិទ្ធិដោយ សូវរីន