×

ត្មាត​នាំ​សំណាង​

NEWS 2 months ago
 
 

          ត្មាត ជាសត្វ​ស្លាប​ដ៏កម្រ​មួយ​ដែល​នៅ​ក្នុង​ផ្នត់​គំនិត​របស់​មនុស្ស​ទូទៅ​ ច្រើន​តែ​គិត​ថា ប្រភេទ​ សត្វនេះ​ ជាសត្វ​ចង្រៃ​ និង​មិនតែ​ប៉ុណ្ណោះ​ ក៏​មិនបាន​យក​ចិត្ត​ទុក​ដាក់​ ផ្តល់​ក្តី​ស្រឡាញ់​ដូចជា​សត្វ​ដទៃ​ទៀត​ឡើយ​។ ក្រោម​ការ​សហការ​ជា​មួយ​ស្ថាប័ន​ រួម​ជា​មួយ​អង្គការ​ដែល​ពាក់​ព័ន្ធ​ BirdLife International Cambodia Programme ​បាន​រៀបចំ​ទិវា​យល់​ដឹង​អំពី​សត្វត្មាត​អន្តរ​ជាតិ​២០១៨ ក្រោម​ប្រធាន​បទ  “ត្មាត​នាំ​សំណាង​” ចំពោះ​ការ​ប្រារព្ធ​កម្មវិធី​នេះទៀត​សោត​ គឺសម្ដៅ​ដល់ការ​ឧទ្ទេស​នាម​សត្វត្មាត​ជិតផុត​ពូជ​បំផុត​ទាំង​បី​ប្រភេទ​ ដែល​មាន​ក្នុង​ ប្រទេស​កម្ពុជា​ និង​ផ្តល់​ចំណេះ​ដឹង​អំពី​តួនាទី​របស់វា​នៅ​ក្នុង​ប្រព័ន្ឋ​អេកូឡូស៊ី​  រួមទាំង​អប់រំ​ផ្សព្វផ្សាយ​ ពីការងារ​អភិរក្ស​សត្វត្មាត និង​គុណ​តម្លៃ​របស់​សត្វត្មាត​ផងដែរ​។ មួយវិញ​ទៀត​គឺ​ក្នុង​គោល​បំណង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ​ជន​ពី​កត្តា​គម្រាម​កំហែង​ ជា​ពិសេស​ផលវិបាក​នៃការ​បំពុល​ និង​បរិភោគ​សត្វព្រៃ​។ ជុំវិញ​ការ​បង្កើត​កម្មវិធី​ ត្មាត​នាំ​សំណាង​ នេះដែរ ​ក៏​មាន​សហការ​គ្នា​ពី​ក្រុម​ការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​ ក្រសួង​បរិស្ថាន រដ្ឋបាល​ព្រៃឈើ​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS), អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​(WWF), ​​មជ្ឈម​ណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវៈ​ចម្រុះ​(ACCB) អង្គការ​ជីវិត​សត្វ​ស្លាប​ប្រចាំ​កម្ពុជា​ (BirdLife) និង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា  ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី០៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១​ព្រឹក​ដល់​ម៉ោង​៧យប់​។ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​តាំង​បង្ហាញ​ជាពិ​ពរណ៌​រូបថត​របស់សត្វ​ត្មាត​ទាំងបី​ប្រភេទ​រួមជាមួយ​ការ​អត្ថាធិប្បាយ​យ៉ាង​លម្អិត​អំពី​ប្រភេទ​នីមួយៗ​។ ក្រៅពីការ​តាំង​បង្ហាញ​រូបថត​ក្នុង​នោះ​អ្នក​ចូលរួម​ទស្សនា​អាច​សាក​ល្បង​ឆ្លើយ​សំណួរ​ដើម្បី​ទទួល​បាន​កាដូ​ពីខាង​ក្រុម​ការងារ​រៀបចំ​កម្មវិធី​ផងដែរ​៕

Article by HENG CHANMAKARA



SUGGESTIONS