×

ចូល​រួម​ពិព័រណ៍​វិស័យ​ម្ហូបអាហារ ភេសជ្ជ​ៈ និង​បដិសណ្ឋារកិច្ច​នៅ​កោះពេជ្យ​ទាំង​អស់​គ្នា

NEWS 6 years ago
 
 

          ពិពរណ៍​នេះ​មាន​ឈ្មោះ​ថា Camfood and Camhotel ដែល​ប្រព្រឹត្ត​ទៅ​រយៈ​ពេល បីថ្ងៃ​ចាប់ពី​ថ្ងៃទី១៩ រហូតដល់​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅឯ​សាលពិព័រណ៍​កោះពេជ្យ ចាប់​ពី​ម៉ោង១០ព្រឹក រហូត​ដល់​ម៉ោង៥ល្ងាច។ នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ អ្នក​ចូលរួម​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​អំពី​វិស័យ​បដិសណ្ឋារកិច្ច និង​របៀប បម្រើម្ហូប និង​ភេសជ្ជៈ​ជា​ច្រើនមុខ​ពី​អ្នក​ជំនាញ​ជា​ច្រើន​ដែល​បាន​បម្រើការ​នៅ​ក្នុង​វិស័យ​ទាំងអស់​នេះ​ផង​ដែរ។ ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​វត្តមាន​ក្រុមហ៊ុន​ធំៗ​ទាំង​ក្នុងស្រុក និង​ក្រៅស្រុក​ជា​ច្រើន​ដែល​បាន​ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លួន​ទៀតផង។ ម៉ាក​ផលិតផល អន្តរជាតិ​ជាង 300 មក​ពី 26 ប្រទេស​រួម​មាន៖ ប្រទេសចិន ហុងគ្រី អ៊ីតាលី បារាំង សហរដ្ឋអាមេរិក ម៉ាឡេស៊ី តៃវ៉ាន់ ថៃនិង សិង្ហបុរី នឹង​នាំយក​ផលិតផល របស់​ខ្លួន​មក​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ​ផងដែរ៕

Article by KEO SONG


SUGGESTIONS