×

«​មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ​»​ ​ជា​ឈ្មោះ​ថ្មី​ឬ​?​ ​

NEWS 2 weeks ago
 
 

​            ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​មានការ​ជជែកវែក​ញែក​រកខុសត្រូវ​ទាក់ទិន​នឹង​បញ្ហា​នៃ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ ​ដែល​មហាជន​ភាគច្រើន​ស្គាល់​ថា​ជា​ ​ពេទ្យលោកសង្ឃ​ ​ទៅជា​មន្ទីរពេទ្យ​មិត្តភាព​​កម្ពុជា​-​ចិន​ ​ព្រះកុសុមៈ​ ​ដែល​ទើបនឹង​ត្រូវ​បាន​បញ្ចុះ​បឋមសិលា​សាងសង់​ ​អគារ​ថ្មី​នៅ​ថ្ងៃទី៣០​ ​ខែតុលា​ ​កន្លងទៅ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​ក៏​មាន​ម្ចាស់​គណនី​ហ្វេ​សប៊ុ​កជា​ច្រើន​បាន​បង្ហោះ​ ​រូប​អគារ​ធំ​នៃ​មន្ទីរពេទ្យ​ខាងលើ​ដោយមាន​គូស​រង្វង់​លើ​ឈ្មោះ​ដែល​បាន​ចា​រឹ​ក​ធំៗ​ថា​ ​«​មន្ទីរ​សង្ឃ​ពេទ្យ​ព្រះ​ ​ ​កុសុមៈ​»​ ​ហើយ​នាំគ្នា​ដេញដោល​សួរនាំ​សង្ស័យ​ថា​ ​តើ​វា​ជា​ឈ្មោះ​ដែល​ទើបតែ​បាន​កែប្រែ​ក្នុង​ខណៈ​ពេល​ ​ដែល​ម្ចាស់​ជំនួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផ្តល់​ជំនួយ​សាងសង់​អគារ​ថ្មី​?​ ​ហើយ​តើ​ឈ្មោះ​នេះ​មាន​អត្ថ​​ន័យ​ត្រឹមត្រូវ​ដែរ​ឬទេ​ក្នុង​ភាសាជាតិ​?​ ​

​            ​ឆ្លើយតប​នឹង​ប្រតិកម្ម​អវិជ្ជមាន​ខាងលើ​ ​ទំព័រ​ហ្វេ​សប៊ុ​ក​មួយ​ដែល​មានឈ្មោះ​ថា​ ​Preah​ ​Kossomak​ ​Hospital​ ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​វេលា​ម៉ោង៦ព្រឹក​ ​ថ្ងៃទី០១​ ​ខែវិច្ឆិកា​ ​ថា​ ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ១៩៥៣​ ​និង​រួចរាល់​ជាស្ថាពរ​និង​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​នៅ​ឆ្នាំ១៩៥៦​ ​សម្រាប់​ព្យាបាល​ព្រះសង្ឃ​ដែល​អាពាធ​។​ ​វា​មានឈ្មោះ​ដើម​ថា​ ​«​មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ​»​ ​ដោយមាន​សំអាង​លើ​ភស្តុតាង​តួយ៉ាងដូចជា​ ​ព្រះវិហារ​ ​អក្សរចារឹក​នៅ​លើ​ផ្ទាំង​ថ្ម​បញ្ចុះ​បឋមសិលា​ដែល​ ​បាន​រក​ឃើញ​ហើយ​ត្រូវ​បាន​បិត​ភ្ជាប់​នៅ​ជណ្តើរ​ខាងកើត​វិហារ​ក្នុង​ឆ្នាំ២០០៥ព្រមទាំង​អក្សរ​ឈ្មោះ​ ​«​មន្ទីរ​សង្ឃ​ ​ពេទ្យ​កុសុមៈ​»​ ​និង​លេខ​ចារឹក​ឆ្នាំ​ ​«​១៩៥៦​»​ ​នៅ​ជាន់លើ​នៃ​អគារ​ធំ​ថែមទៀត​ផង​ជា​សក្ខីភាព​ស្រាប់​។​ ​

​            ​ដោយឡែក​ ​ឈ្មោះ​ ​“​ពេទ្យលោកសង្ឃ​”​ ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ហៅ​នោះ​ ​អាច​ត្រូវ​បាន​ប្រើប្រាស់​ ​ជាទូទៅ​នៅក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនាប្រមុខ​ ​លន់​ ​នល់​ ​(១៩៧០​-​១៩៧៥)​។​ ​លុះ​ក្រោយ​ ​ថ្ងៃ​រំដោះ០៧​ ​មករា​ ​១៩៧៩​ ​មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​បើក​ដំណើរការ​ឡើងវិញ​ ​និង​ ​មានឈ្មោះ​ថ្មី​ថា​ ​«​មន្ទីរពេទ្យ​ ​១៧​ ​មេសា​»​ ​រហូតដល់​ឆ្នាំ១៩៩០​។​ ​ក្នុង​ឆ្នាំ​ ​១៩៩១​ ​គោលនយោបាយ​ក្រសួងសុខាភិបាល​បាន​ដក​សម្ភព​ ​និង​រោគ​ស្រ្តី​ពី​មន្ទីរពេទ្យ១៧មេសា​ទៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ ​និង​បាន​ប្តូរ​ឈ្មោះ​ពេទ្យ​នេះ​មក​ជា​ ​«​មន្ទីរពេទ្យ​ ​ព្រះកុសុមៈ​»​ ​រហូតមកដល់​ពេល​សព្វថ្ងៃ​នេះ​។​ ​

​            ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​យោង​តាម​វចនានុក្រម​ខ្មែរ​ ​បោះពុម្ព​ផ្សាយ​លើក​ទី៥​ ​ដោយ​វិទ្យាស្ថាន​ពុទ្ធ​ ​សាសន​បណ្ឌិត្យ​ ​គ.ស​​១៩៦៧​ ​ទំព័រ​ទី៩៨​ ​បន្ទាត់​ទី២​-​៤​ ​ពាក្យ​ ​«​គិលានុបដ្ឋាន​ព្រះ​មហាក្សត្រិយានី​»​ ​សំដៅ​ ​ដល់​ ​ឈ្មោះ​មន្ទីរ​សង្ឃ​ពេទ្យ​មួយ​ក្នុង​ព្រះរាជធានី​ភ្នំពេញ​។​ ​ត្រង់​ចំណុច​នេះ​ ​វា​រឹតតែ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ ​ច្បាស់​ឥត​សង្ស័យ​ថា​ ​ពាក្យ​ ​«​សង្ឃ​ពេទ្យ​»​ ​មាន​ប្រើ​ពិតប្រាកដ​តាំងពី​សម័យ​សង្គម​រាស្រ្តនិយម​ម្ល៉េះ​ ​ពោល​គឺ​ ​សំដៅ​ដល់​មន្ទីរ​សង្ឃ​ពេទ្យ​ព្រះកុសុមៈ​ ​ឬ​ ​ពេទ្យលោកសង្ឃ​នេះឯង​។​ ​

​            ​ម្យ៉ាងវិញទៀត​ ​បើ​គិត​តាម​ក្បួន​វេយ្យាករណ៍​នៃ​អក្សរ​សាស្រ្ត​ជាតិ​ ​ពាក្យ​ថា​ ​«​សង្ឃ​ពេទ្យ​»​ ​នេះ​ជា​ពាក្យ​ ​ផ្សំ​បែប​សំស្រ្តឹត​ដែល​កើត​ចេញពី​បន្សំ​រវាង​ពាក្យ​ពីរ​ ​គឺ​ ​សង្ឃ​ ​និង​ ​ពេទ្យ​។​ ​«​សង្ឃ​»​ ​សំដៅលើ​ព្រះសង្ឃ​ ​គឺ​អ្នកបួស​ ​រីឯ​ ​«​ពេទ្យ​»​ ​ជា​ភាសា​សំស្រ្កឹត​ដែល​ត្រូវ​នឹង​ពាក្យ​ ​«​វេជ្ជ​»​ ​មានន័យថា​ ​គ្រូពេទ្យ​ ​អ្នកព្យាបាល​។​ ​ដូចនេះ​ ​ពាក្យ​ ​«​សង្ឃ​ពេទ្យ​»​ ​មានន័យ​សំ​រាយ​ជា​ភាសាខ្មែរ​ថា​ ​អ្នកព្យាបាល​ព្រះសង្ឃ​។​ ​កន្លងមក​ ​យើង​ឃើញ​មានការ​ ​បង្កើត​ពាក្យ​ផ្សំ​ដែល​ផ្តើម​ចេញពី​ពាក្យ​ថា​ ​“​សង្ឃ​”​ ​ជាច្រើន​ ​ជាអាទិ៍​ ​សង្ឃនាយក​ ​សង្ឃ​ស័ព្ទ​ ​សង្ឃប្រកាស​ ​សង្ឃ​វិន័យ​ ​សង្ឃរាជ​ ​សង្ឃទាន​ ​ជាដើម​។​ ​

​            ​ភិក្ខុ​ ​ពុទ្ធង្កុរ​ ​វ៉ង់​ ​សុភ​ស្ត​ ​បាន​មាន​សង្ឃដីកា​ថា​ ​«​ឈ្មោះ​មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ជំនុំ​ប្រឹក្សា​បង្កើត​ឡើង​ ​ដោយក្រុម​អ្នកប្រាជ្ញ​បណ្ឌិត​ដែល​មាន​ជំនាញ​ខាង​អក្សរ​សាស្រ្ត​ក្នុង​សម័យកាល​នោះ​មាន​សម្តេច​ព្រះសង្ឃ​រាជ​ជួន​ ​ណាត​ ​ជាដើម​។​»​ ​ភិក្ខុ​អង្គ​នេះ​បាន​បន្ត​ទៀត​ថា​ ​កាលពី​សម័យ​ដើម​ ​ព្រះសង្ឃ​អាពាធ​អាច​និមន្ត​មក​ ​សម្រាក​សឹង​ព្យាបាល​បាន​គ្រប់​រដូវ​កាល​ដោយ​មិន​ព្រួយបារម្ភ​ការ​ដាច់វស្សា​ ​ការ​ត្រូវទោស​អាបត្តិ​ ​ព្រោះ​សឹង​ ​សម្រាក​លាយឡំ​នឹង​គ្រហស្ថ​ ​ឬ​ ​ការ​ធ្វើ​សង្ឃ​កម្ម​ផ្សេង​ៗ​មាន​ឧបោសថកម្ម​ ​កឋិន​កម្ម​ ​ជាដើម​ ​ឬ​ ​អាច​សូត្រធម៌​ ​ថ្វាយបង្គំ​ព្រះ​ ​បំពេញ​កិច្ច​វត្ត​ព្រឹកល្ងាច​បាន​ ​ពីព្រោះ​មន្ទីរពេទ្យ​នេះ​ចាត់ទុក​ដូចជា​វត្ត​មួយ​សម្រាប់​ទទួល​ព្រះ​ ​សង្ឃ​អាពាធ​ឲ្យគង់​នៅ​ព្យាបាល​រោ​គ​ផ្សេង​ៗ​និង​មានកូន​វិហារ​ ​(​រោង​ឧបោសថ​)​ ​ដែល​បាន​បញ្ចុះសីមា​ត្រឹមត្រូវ​ ​តាម​ពុទ្ធ​វិន័យ​៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​



SUGGESTIONS